សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្នុង​សន្និសីទ​សារព័ត៏មាន លោក កើត ឆែ​៖ អ្នក នៅ​រាជធានី​ភ្នំពេញ​អាច​ចេញ​ទៅ​ខេត្ត​បាន តែ​ត្រូវ​គោរព​វិធានការ​ខេត្ត​នោះ​, អ្នក​ខេត្ត​អាច​ចូល​ភ្នំពេញ​បាន​តែ​ត្រូវ​គោរព​តាម​វិធានការ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​វិញ​ដែរ

​ក្នុង​សន្និសីទ​សារព័ត៏មាន លោក កើត ឆែ​៖ អ្នក នៅ​រាជធានី​ភ្នំពេញ​អាច​ចេញ​ទៅ​ខេត្ត​បាន តែ​ត្រូវ​គោរព​វិធានការ​ខេត្ត​នោះ​, អ្នក​ខេត្ត​អាច​ចូល​ភ្នំពេញ​បាន​តែ​ត្រូវ​គោរព​តាម​វិធានការ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​វិញ​ដែរ

ភ្នំពេញ ៖ អ្វី​ដែល​ជា​ចម្ងល់​របស់​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​ការចេញ​-​ចូល​រាជធានី​ភ្នំពេញ ក្រោយ​បញ្ចប់​ការបិទ​ខ្ទប់ (Lockdown) ត្រូវបាន​លាតត្រដាង​តាមរយៈ​សន្និសីទ សារព័ត៌មាន របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែ​ឧសភា ឆ្នាំ​២០២១​នេះ​។​

​លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា សម្រាប់​អ្នក​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ អាច​ធ្វើ​ដំណើរ​ចេញ​ទៅ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​បាន ប៉ុន្ដែ​ត្រូវ​តែ​គោរព​តាម​វិធាន​របស់​ខេត្ត​នី​មួយៗ ដែល​ខ្លួន​ចង់ទៅ ពិសេស​ការតម្រូវ​ឲ្យ​យក​សំណា​ក ឬ​ការធ្វើ​ចត្តា​ឡីស័​ក​រយៈពេល​១៤​ថ្ងៃ​ជា​កំហិត​ជាដើម​។​

​ដោយឡែក សម្រាប់​អ្នក​ដែល​រស់នៅ​តាម​បណ្ដា​ខេត្ត ដែល​មិន​មាន​ហានិភ័យ ពោល​មិន​មាន​ការឆ្លង​រីក​រាលដាល​ខ្លាំង​នោះ ក៏​អាច​ធ្វើ​ដំណើរ​ចូល​មក​រាជធានី​ភ្នំពេញ​បាន​ដូចគ្នា​ផងដែរ ប៉ុន្ដែ​ត្រូវ​តែ​គោរព​តាម​វិធានការ​នានា​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ ពិសេស​ត្រូវ​កំណត់​ច្បាស់ បុគ្គល​នោះ​មិនមែន​ជា​អ្នក​មក​ពី​តំបន់​ហានិភ័យ​។​

​សូមបញ្ជាក់​ថា ៖ តាមរយៈ​សេចក្ដីណែនាំ​ថ្ងៃទី​០៤ ខែ​ឧសភា របស់​រាជរដ្ឋាភិបាល​កម្ពុជា ត្រង់​ចំណុច​ទី​៥ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ដាក់​បទបញ្ជា​ឲ្យ​គណៈ​អភិបាល​រាជធានី​-​ខេត្ត ត្រូវ​ពង្រឹង​ការត្រួតពិនិត្យ​ការចេញ​-​ចូល​ភូមិសាស្ដ្រ​ដែល​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​ខ្លួន​។​

​សម្រាប់​អ្នក​ដែល​ធ្វើដំណើរ​ចេញពី​តំបន់​ដែល​មាន​ការផ្ទុះ​ឆ្លង​រីក​រាលដាល​ធ្ងន់ធ្ងរ នៃ​ជំងឺ​កូវី​ដ​១៩ ជាអាទិ៍ ការយក​សំណាករ​បស់​អ្នកដំណើរ​ដើម្បី​វិភាគ​រហ័ស​រក​មេ​រោគកូ​វីដ​១៩, ការពង្រឹង​វិធានការ​សុខាភិបាល​នានា ដូចជា ការពាក់​ម៉ាស និង​ការ​រ​រក្សា​គម្លាត​សុវត្ថិភាព និង​ការពង្រឹង​វិធានការ​ចត្តា​ឡីស័​ក​ជាដើម​។​

​យ៉ាងណាមិញ រហូតមកដល់​ពេលនេះ តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ជាច្រើន បាន​ប្រកាស​ដាក់​ចេញ​នូវ​វិធានការ​រៀងៗ​ខ្លួន​ជា​បន្ដបន្ទាប់ ដូច​ជា​ការតម្រូវ​ឲ្យ​អ្នក​ដែល​ធ្វើដំណើរ​មក​ពី​រាជធានី​-​ខេត្ត​ផ្សេង ហើយ​មាន​បំណង​ចូល មក​ធ្វើការ ឬ​មក​លេង​សាច់ញាតិ​នៅក្នុង​ខេត្ដ​របស់ខ្លួន គឺ​តម្រូវ​ឲ្យ​យក​សំណាក​ពិនិត្យ​រក​ជំងឺ​កូវី​ដ​១៩ និង​ធ្វើ​ចត្តា​ឡីស័​ក​រយៈពេល ១៤​ថ្ងៃ​ជា​កំហិត​៕.

Filed in: ព័ត៌មានជាតិ