សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ប៉ះ​គ្នា​រវាង​រថយន្ត​HIGHANDER និង​ម៉ូតូឌ្រី​មសង់​C125 បណ្ដាល​ឱ្យ​យុវជន ២ នាក់​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែងកើតហេតុ

​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ប៉ះ​គ្នា​រវាង​រថយន្ត​HIGHANDER និង​ម៉ូតូឌ្រី​មសង់​C125 បណ្ដាល​ឱ្យ​យុវជន ២ នាក់​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែងកើតហេតុ

​ខេត្ត​ព្រៃវែង ៖ ករណី​គ្រោះថ្នាក់​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១៩ និង​១៥​នាទី ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​លេខ​៣១០ ស្ថិតក្នុង​ភូមិ​អ្នក​លឿ ឃុំ​អ្នក​លឿង ស្រុក​ពាម​រ រវាង​រថយន្ត​ហាយ​លេន​ឌឺ ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ 2C 5036 និង​ម៉ូតូ​ហុងដា​C125 ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ កណ្តាល 1Q5136 បញ្ច្រស់​ទិស​គ្នា​។​

​សាក្សី​នៅ​កន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​រថយន្ត ម៉ាក​ហាយ​លេន​ឌឺ បើកបរ​មកពី​ទិស​ខាងជើង ទៅ​ទិស​ខាងត្បូង ក្នុង​ល្បឿន​លឿន ចំណែក​ម៉ូតូ​បើកបរ ដោយ​ឈ្មោះ ហែម ឆៃ​រ៉ាត់ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ​ជា​សិស្ស នៅ​ភូមិ​ឧ​មត្ត ឃុំ​ព្រែក​ក្រ​បៅ ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង ស្លាប់​បើក​មកពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង និង​អ្នកជិះ​ពីក្រោយ​ឈ្មោះ ជួប វ៉ាន់ឌី ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ នៅ​ភូមិ​ឃុំ​ជាមួយគ្នា​ក៏​ស្លាប់​ដែរ ។​

​ជនបង្ក​បាន​រត់គេចខ្លួន​បាត់ បន្សល់​ទុក​រថយន្ត នៅ​កន្លែងកើតហេតុ ក្រោយ​កើតហេតុ រថយន្ត និង​ម៉ូតូ របស់​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក ដើម្បី​រង់ចាំ​ការដោះស្រាយ​តាម​នីតិវិធី​ច្បាប់ រីឯ​សាកសព ប្រគល់​ឲ្យទៅ​ក្រុមគ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

 

 

IMG-20160827-WA0069 IMG-20160827-WA0070

Filed in: គ្រោះថ្នាក់ចរាចរណ៍, ព័ត៌មានជាតិ