សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ឃួ​ង ស្រេង ទទួល​អំណោយ​សប្បុរសជន​ចំនួន​៣​ក្រុម ជា​ស្បៀងអាហារ​និង​សម្ភារៈ​ការពារ​ជម្ងឺ ដើម្បី​ជួយ​ឧបត្ថម្ភ ដល់​ពលរដ្ឋ ក្នុង​ការទប់ស្កាត់​រីក​រាលដាល​កូវី​ដ​-១៩

​លោក ឃួ​ង ស្រេង ទទួល​អំណោយ​សប្បុរសជន​ចំនួន​៣​ក្រុម ជា​ស្បៀងអាហារ​និង​សម្ភារៈ​ការពារ​ជម្ងឺ  ដើម្បី​ជួយ​ឧបត្ថម្ភ ដល់​ពលរដ្ឋ ក្នុង​ការទប់ស្កាត់​រីក​រាលដាល​កូវី​ដ​-១៩

ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ទទួល​អំណោយ​ពី សប្បុរស់ជន ដែល​ក្នុង នោះ​មាន​សហគម​ធនាគារ​នៅ​កម្ពុជា ក្រុមហ៊ុន​អង្គរឌែរី ប្រូផា​ក​ខូ​អិល​ធី​ឌី និង​ក្រុមហ៊ុនណិ​កស៏​ជេនើ​រេ​សិន ឌី​ស្ទ្រី​ប្យ៊ូ​សិន ឯក បានប្រគល់​ថវិកា ស្បៀងអាហារ​និង​សម្ភារៈ​ការពារ​ជម្ងឺ​រាតត្បាត ជូន​រដ្ឋបាល​រាជធានី ដើម្បី​ជួយ​ឧបត្ថម្ភ​ជូន​ប្រជាពលរដ្ឋ ក្នុង​ការទប់ស្កាត់​ការរីក​រាលដាល​កូវី​ដ​-១៩ ។​

​ពិធី​ប្រគល់​និង​ទទួល​នេះ​បាន​ធ្វើឡើង នៅ​រសៀល​ថ្ងៃ​ទី​០៥​ឧសភា ឆ្នាំ​២០២១ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ ហើយ​ក្រុមហ៊ុន ២​ទៀត ទទួល​ដោយ​អភិបាលរង​រាជធានី​ភ្នំពេញ​ចំនូ​ន​២​រូប​ទៀត ។​

​អំណោយ​របស់​សហគម​ធនាគារ​នៅ​កម្ពុជា ដែល​ទទួល​ដោយ លោក​ឃួង ស្រេង រួមមាន ថវិកា ចំនួន ២,៥០០​ដុល្លារ អង្ករ​ចំនួន​២៣ តោន ត្រីខ​ចំនួន ១,១២៩​យួរ មី​ម៉ា​ម៉ា ចំនួន ១,២០០​កំប៉ុង ម៉ាស់ ចំនួនៈ ៥ ៧០០​ប​អប់ ទឹកជែល​លាងដៃ ចំនួន ២,៧០០​ដប​និង ទឹក​អាល់ កុល ចំនួន ១,២០០​លីត្រ ។

​ក្រុមហ៊ុន​អង្គរឌែរី ប្រូ​ផាក ខូ អិល​ធី​ឌី ទទួល​ដោយ លោក​នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ ប្រគល់​ទឹកដោះគោ​ស្រស់​ចំនួន​១០០០​កេស​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ។ ចំណែក ក្រុមហ៊ុនណិ​កស៏​ជេនើ​រេ​សិន ឌី​ស្ទ្រី​ប្យ៊ូ​សិន បាន​ប្រគល់​ជូន​អង្គរ​៥០០ គីឡូក្រាម ត្រីខ ៥០​យូរ មី​៥០​កេស ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ តាមរយៈ​លោកស្រី​កែវ សុខ​ពិសី អភិបាលរង​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​ឧបត្ថម្ភ​ជីវភាព​ជូន​ប្រជាពលរដ្ឋ និង​ចាត់វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេ​រោគកូ​វីដ​-១៩​ផងដែរ ។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​នោះ បាន​មានប្រសាសន៍​លើក ឡើង​ថា ក្នុងនាម​ក្រុមប្រឹក្សា​រាជធានី គណៈ​អភិបាល​រាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​រាជធានី ភ្នំពេញ សូម​ថ្លែងអំណរគុណ​ចំពោះ សប្បុរស ជន​ទាំង​៣​ក្រុម ដែល​បាន​ឧបត្ថម្ភ ថវិកា ស្បៀងអាហារ​និង​សម្ភារៈ​ការពារ​ជម្ងឺ​រាតត្បាត ជូន​រដ្ឋបាល​រាជធានី ដើម្បី​ជួយ​ឧបត្ថម្ភ​ជីវភាព​ជូន​ប្រជាពលរដ្ឋ និង​ចាត់វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេ​រោគកូ​វីដ​-១៩ ។

​តាមរយៈ​កាយវិការ​ដ៏​ល្អ​ប្រពៃ ប្រកប ដោយ​មនុស្សធម៌ និង​គុណធម៌​ខាងលើនេះ ពិតជា​បាន​រួមចំណែក​យ៉ាង​សំខាន់​ជា​មួយ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រាជរដ្ឋាភិបាល ស្រប​តាម​ការអំពាវនាវ​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការចាត់វិធានកា​រ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​បូ​វីដ​-១៩ នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទាន់ពេលវេលា​។ ទឹកចិត្ត​សប្បុរសធម៌​ដ៏​ថ្លៃថ្លា​មួយ​នេះ ស្តែង​ឱ្យឃើញ​អំពី​ការគិតគូរ និង​ក្ដី​អាណិត ស្រលាញ់​ចំពោះ​ជនរួមជាតិ ដោយ​ឈរ​លើ បុព្វហេតុ​ជាតិ សាមគ្គី​ជា​ធ្លុង​មួយ ក្នុង​ស្មារតី​ជួយ​គ្នា នៅ​ក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ​បាន និង​កំពុង​ជួបប្រទះ​នឹង​គ្រោះ​ភ័យ ន​ការ​រាតត្បាត​ពី​មេ​រោគកូ​វីដ​-១៩ (Covid-I9) ភ្នំពេញ និង​ប្រជាជន​កម្ពុជា​ទាំងអស់​៕.

Filed in: ព័ត៌មានជាតិ