សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ឃួ​ង ស្រេង បន្ដ​ចុះ​ពិនិត្យ​ស្ថានភាព ទីតាំង និង​ពង្រឹង​ការងារ​ចាក់​វ៉ាក់សាំង​កូវី​ដ -១៩ ជូន​បងប្អូន ប្រជាពលរដ្ឋ នៅ​តំបន់​បិទ​ខ្ទប់ ក្រហម ៤​ខណ្ឌ​គឺ​ច្បារអំពៅ​.​មានជ័យ​.​ដង្កោ​. ពោធិ៏​សែនជ័យ និង​កំបូល

​លោក ឃួ​ង ស្រេង បន្ដ​ចុះ​ពិនិត្យ​ស្ថានភាព ទីតាំង និង​ពង្រឹង​ការងារ​ចាក់​វ៉ាក់សាំង​កូវី​ដ -១៩ ជូន​បងប្អូន ប្រជាពលរដ្ឋ នៅ​តំបន់​បិទ​ខ្ទប់ ក្រហម ៤​ខណ្ឌ​គឺ​ច្បារអំពៅ​.​មានជ័យ​.​ដង្កោ​. ពោធិ៏​សែនជ័យ និង​កំបូល

ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​អនុប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩ និង​លោកនាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គ​មេ​បញ្ជាក​ការរង នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​ប្រតិបត្តិ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង នៅ​ព្រឹក​ថ្ងៃទី​០៥ ឧសភា ឆ្នាំ​២០២១ បាន​បន្ត​ចុះ​ពិនិត្យ​ស្ថានភាព​តាម​ទីតាំង​ចាក់​វ៉ាក់សាំង​មួយចំនួន​នៅ​ទូទាំង​រាជធានី​ភ្នំពេញ ពិសេស​នៅក្នុង​តំបន់​បុរី​ជីប​ម៉ុង​សង្កាត់​ចាក់អង្រែលើ​ខណ្ឌ​មានជ័យ​ដើម្បី​ពង្រឹង​ការងារ​នៃ​ការចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ជូន​បងប្អូន​កម្មករ កម្មការិនី និង​ប្រជាពលរដ្ឋ ទៅ​តាម​ការណែនាំ​របស់​រាជ​រដ្ឋា​ភិ បាល ពិសេស​ឱ្យ​ពួកគាត់​រក្សា​គម្លាត​សុវត្ថិភាព​និង​ពាក់​ម៉ាស ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​-១៩ ។​

​លោក ឃួ​ង ស្រេង និង​លោកនាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ បាន​ចុះ​ពិនិត្យ​ចំនួន​៤​ខណ្ឌ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ក្នុងនោះ មាន​នៅក្នុង​ខណ្ឌ​មានជ័យ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​កំបូល ។ ក្នុង​ការចុះពិនិត្យ​ទីតាំង​ជាច្រើន​កន្លែង​នោះ លោក​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការណែនាំ​ដល់​អាជ្ញាធរ​ក៏ដូចជា​ក្រុមការងារ​ដែល​អនុវត្ត​ន៍ លើ​ការចាក់​វ៉ាក់សាំង​នេះ ត្រូវ​ណែនាំ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ រក្សា​គម្លាត​សុវត្ថិភាព ទៅ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​ចៀស​ឱ្យបាន​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវិ​-១៩ ដោយសារ​តែ​យុទ្ធនាការ​នេះ បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​មក​ទទួលយក ការចាក់​វ៉ាក់សាំង​ជា​ប្រជាពលរដ្ឋ រស់នៅ​តំបន់​ក្រហម ដែល​ប្រឈមមុខ​និង​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ ដែល​តម្រូវ​ឲ្យ​បងប្អូន​ប្រជា​ពលរដ្ឋ​ទាំងអស់​ប្រុងប្រយ័ត្ន​ខ្ពស់ ក្នុង​ការការពារ​ខ្លួន​ទៅ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។​

​សូមបញ្ជាក់​ថា​៖ ដើម្បី បន្សាំ​តំបន់​មាន ហានិភ័យ ខ្ពស់ ក្រសួង ការពារជាតិ បាន បើក យុទ្ធនាការ​ចាក់ វ៉ាក់សាំង ទ្រង់ទ្រាយ ធំ ក្នុង មូលដ្ឋាន ខណ្ឌ ចំនួន​៤​ដែល មាន ការរីក​រាលដាល កូ​វីដ​ធ្ងន់ធ្ងរ ក្នុងនោះ មាន ខណ្ឌដង្កោ ខណ្ឌ មានជ័យ ខណ្ឌ ពោធិ៍​សែន​ជ័យ និង ខណ្ឌ កំបូល ដោយ​ចាប់​អនុវត្ត​ចាប់​ពី ថ្ងៃទី​០១ ខ​ខែ​ឧសភា​តទៅ ក្នុង​ផែនការ​ផ្តល់​ជូន​ជាង ៥០​ម៉ឺន​នាក់ រស់នៅ​តំបន់​ក្រហម ហើយ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នេះ បើ​បើ​គិតពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី​០៤​ឧសភា​នេះ មាន​ពលរដ្ឋ ចំនួន ជាង​១៤​ម៉ឺន​នាក់ ទទួល បាន ការ ចាក់​វ៉ាក់សាំង ដូស ទី មួយ​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី ០៥ ខែ​ឧសភា​នេះ ក៏​បាន​ដាក់ បទ បញ្ជា​ទៅ​អង្គភាព​កងទ័ព​និង ក្រុមការងារ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ រស់នៅ​តំបន់​ក្រហម ឲ្យ បាន ៥២ ម៉ឺន​នាក់​ឬ​លើស​ពីនេះ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី​ថ្លែង​បញ្ជាក់ថា វ៉ាក់សាំង​សម្រាប់​ប្រជាពលរដ្ឋ​ជាង​៥២ ម៉ឺន​នាក់​នៅ​តំបន់​ក្រហម នឹង​មិន​ខ្វះ​នោះទេ ពីព្រោះ​នៅ​ថ្ងៃទី​១១ ខែ​ឧសភា ខាងមុខ វ៉ាក់សាំង​នឹង​មកដល់​៥០ ម៉ឺន​ដូស ហើយ​ថ្ងៃ​ទី​១៥ និង​មកដល់​៥០ ដូ​សទៀត ។ ដូច្នេះ នឹង​មាន​វ៉ាក់សាំង​១ លាន​ដូស​បន្ថែមទៀត​។

​សម្តេច​តេជោ ហ៊ុន សែន បាន បញ្ជាក់ បន្ថែម ថា ក្រុម​អង្គភាព​ចាក់​វ៉ាកសាំង​ត្រូវ​ចាក់​ប្រជាពលរដ្ឋ​ឱ្យ​អស់​នៅ​តំបន់​ក្រហម មិន​ត្រឹមតែ ៥២ ម៉ឺនា​ក់​នោះ​ទេ​ទោះបី​លើសពីនេះ ដល់ ៦០ ម៉ឺន​ក៏​រាជរដ្ឋាភិបាល​មាន​សមត្ថភាព​ចាក់​ដែរ សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ក្រហម​៕.

Filed in: ព័ត៌មានជាតិ