សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អាជ្ញាធរ​រាជធានី​ភ្នំពេញ នៅតែ​បន្ដ ដឹកជញ្ជូន​ស្បៀងអាហារ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់​(​ក្រហម​)​ចំនួន​៤​ម៉ឺន​គ្រួសារ នៅ ០៤​ឧសភា ឆ្នាំ​២០២១​នេះ

​អាជ្ញាធរ​រាជធានី​ភ្នំពេញ នៅតែ​បន្ដ ដឹកជញ្ជូន​ស្បៀងអាហារ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់​(​ក្រហម​)​ចំនួន​៤​ម៉ឺន​គ្រួសារ នៅ ០៤​ឧសភា ឆ្នាំ​២០២១​នេះ

ភ្នំពេញ​៖ តាម​ការណែនាំ​របស់ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ គឺ​បាន​ដាក់ បញ្ជា​ឱ្យ​អាជ្ញាធរ ខណ្ឌ សហការណ៏ ជាមួយ កងទ័ពជើងគោក ដើម្បី​ដឹក​ជញ្ជូន ស្បៀងអាហារ ទៅ​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត នៅ​តំបន់​បិទ​ខ្ទប់​ពិសេស​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម ។​

ជាក់ស្តែង​នៅ​ថ្ងៃ​០៤​ឧសភា​នេះ​.​អាជ្ញាធរ​រាជធានី​បាន​សម្រុក​ដឹកជញ្ជូន​ស្បៀងអាហារ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ នៅ​តំបន់​បិទ​ខ្ទប់​ចំនួន​៤​ម៉ឺន​គ្រួសារ បន្ថែមទៀត ហើយ​ក្នុង​ចំនួន​នេះ ក៏បាន​ផ្តល់​ជូន​ទៅ​កងកម្លាំង​ទាហាន​ជើងគោក​និង​អង្គរក្ស​ផងដែរ ដែល​ពួកគាត់​បាន​បំពេញ​ការងា​រលើ​ការដឹក​បញ្ជូន​ស្បៀងអាហា​រ​ទាំងនេះ​ទៅ​ចែក​ប្រជាពលរដ្ឋ​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​គិត​មកដល់ពេលនេះ​ស្បៀងអាហារ​ប្រមាណ​ជាង​២០​ម៉ឺន​កញ្ចប់​ហើយ​បាន​ដឹក​ជូន​ដល់ដៃ​ពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់​ទាំងនោះ​។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថា ៖​នៅថ្ងៃនេះ អាជ្ញាធរ ខណ្ឌ​នីមួយៗ កំពុង​បន្ត​សហការ​ជាមួយ​កងទ័ព​ជើងគោក បន្ត​ដឹក ជញ្ជូន​ស្បៀងអាហារ​ទៅ​ជូន​ទៅ​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​៤​ម៉ឺន​គ្រួសារ​បន្ថែមទៀត ក្នុង នោះ​បាន​ដឹក​ជញ្ជូន​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ក្រី​ក្រី នៅ​ខណ្ឌមានជ័យ​ចំនូ​ន​១៤៧០០​គ្រួសារ នៅ​ពោធិ​សែន​ជ័យ​ចំនួន​១៣៧០០​គ្រួសារ​, ខណ្ឌ​សែន​សុខ​១៣០០ គ្រួសារ​, ខណ្ឌ ព្រែក​ព្នៅ ១០០០​គ្រួសារ​,​ខណ្ឌ​ឬ​ស្សី​កែវ​ចំនួន​២០០០​គ្រួសារ​, ខណ្ឌ​ជ្រោយចង្វារ , ១០០០​គ្រួសារ , ខណ្ឌ​ដូនពេញ​ចំនួន​៩០០ គ្រួសារ , ខណ្ឌ​៧​មករា​១០០០​គ្រួសារ​, ខណ្ឌ​ទួលគោក​៨០០​គ្រួសារ , ខណ្ឌចំការមន ៦០០​គ្រួសារ​, ខណ្ឌ​ច្បារអំពៅ​ចំនួន ៨០០​គ្រួសារ​, ខណ្ឌ​កំបូល​ចំនួន​១២០០​គ្រួសារ និង​ក្រុមការងារ​ចំនួន​៥០០ ។​

​ក្នុង​ចំនួន​នេះ​ក៏​មាន​ការជួយ​ឧបត្ថម​ចំពោះ​កងកម្លាំង​ទាហាន​ជើងគោក​និង​អង្គរក្ស​ផងដែរ​។​

​សូមបញ្ជាក់​ថា ៖ កងកម្លាំង​ទ័ពជើងគោក អនុវត្តតាម​បទបញ្ជា​របស់​លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាកា​រង នៃ​កង យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​ប្រើប្រាស់​កងកម្លាំង​ទ័ពជើងគោក​ជាង​២០០​នាក់ និង​រថយន្ត​ជាង ៦០​គ្រឿង ដើម្បី ដឹកជញ្ជូន​ស្បៀងអាហារ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត​នៅក្នុង​ខណ្ឌ​ទាំង​១៤ ក្នុង​រាជធានី ដែល​មាន​ដូចជា អង្ករ​, មី​, ទឹកត្រី​, ទឹកស៊ីអ៊ីវ​, និង​ត្រីខ​ជាដើម ដើម្បី​រំលែក​ទុក្ខ​លំបាក​ប្រជាពលរដ្ឋ ខណៈ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ៕.

Filed in: ព័ត៌មានជាតិ