សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ឃួ​ង ស្រេង ទទួល​សម្ភារៈ​ម៉ាស​និង​បរិក្ខា ពី​ក្រសួង​ការបរទេស អំណោយ​ស្បុរ​ស់ធ​ម៏ សម្រាប់ ចាត់ចែង​ជូន​ពលរដ្ឋ ប្រើប្រាស់ ការទប់ស្កាត់​ការរីក​រាលដាល នៃ​មេ​រោគកូ​វីដ​-១៩

​លោក ឃួ​ង ស្រេង ទទួល​សម្ភារៈ​ម៉ាស​និង​បរិក្ខា ពី​ក្រសួង​ការបរទេស អំណោយ​ស្បុរ​ស់ធ​ម៏ សម្រាប់ ចាត់ចែង​ជូន​ពលរដ្ឋ ប្រើប្រាស់ ការទប់ស្កាត់​ការរីក​រាលដាល នៃ​មេ​រោគកូ​វីដ​-១៩

​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង ទទួល​សម្ភារៈ​ម៉ាស និង​បរិក្ខា ពី​ក្រសួង​ការបរទេស អំណោយ​ស្បុរ​ស់ធ​ម៏​នេះ សម្រាប់ ចាត់ចែង​ជូន​ពលរដ្ឋ ប្រើប្រាស់ ការពារ​ទប់ស្កាត់​ការរីក​រាលដាល នៃ​មេ​រោគកូ​វីដ​-១៩ ម៉ាស​ជាង ២០​ម៉ឺន​ម៉ាស​និង​បរិក្ខា​មួយចំនួនទៀត សម្រាប់​បំពាក់​ជួយ​ដល់​ការទប់ស្កាត់​ការរីក​រាលដាល នៃ​មេ​រោគកូ​វីដ​-១៩ ត្រូវបាន​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ប្រគល់​ជូន​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់វិធានការ​ទប់ស្កាត់​ការរីក​រាលដាល នៃ មេ​រោគកូ​វីដ​-១៩ (Covid-19)​។​

​ពិធី​ប្រគល់​និង​ទទួល​ថវិកា​ខាងលើ​នេះ​បាន​ធ្វើឡើង នា​ព្រឹក​ថ្ងៃទី​០៤. ឧសភា ឆ្នាំ ២០២១​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​លោក​ញឹម ខេមរ៉ា​រដ្ឋលេខា​ធិ ការ ក្រសួងការបរទេស​តំណាង ឱ្យ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​. ។

​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​នោះ​បាន​មានប្រសាសន៍ថា ៖​ក្នុងនាម​ក្រុមប្រឹក្សា​រាជធានី គណៈ​អភិបាល​រាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ខ្ព​ង់ ខ្ពស់​ចំពោះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហ ប្រតិបត្តិការ​អន្តរជាតិ ដែល​បាន​ឧបត្ថម្ភ ម៉ាស់ Protective ចំនួន ១០០,០០០​ម៉ាស់ ,​ម៉ាស់ Surgical ចំនួន ១០០,០០០​ម៉ាស់ , PPE NAM VIET ចំនួន​២៥០​ឈុត ,PPE Jiangxi ចំនួន ២៥០​ឈុត និង ស្រោមដៃ ចំនួន ៥​ប្រអប់ ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់វិធានការ​ទប់ស្កាត់​ការរីក​រាលដាល នៃ​មេ​រោគកូ​វីដ​-១៩ (Covid-19)​។

​ទឹកចិត្ត​សប្បុរសធម៌​ដ៏​ថ្លៃថ្លា​មួយ​នេះ ស្តែង​ឱ្យឃើញ​អំពី​ការគិតគូរ និង​ក្តី​អាណិត​ស្រលាញ់​ចំពោះ ជនរួមជាតិ ដោយ​ឈរ​លើ​បុព្វហេតុ​ជាតិ សាមគ្គី​ជា​ធ្លុង​មួយ ក្នុង​ស្មារតី​ជួយ​គ្នា នៅ​ក្នុង​កាលៈទេសៈ​ដែល ប្រទេសជាតិ​បាន និង​កំពុង​ជួបប្រទះ​នឹង​គ្រោះ​ភ័យ នៃ​ការ​រាតត្បាត​ពី​មេ​រោគកូ​វីដ់​-១៩ (Covid-19)​។ សមានចិត្ត​ដ៏​ប្រពៃ​នេះ នឹង​ត្រូវ​បាន​ចងចាំ​ទុក​ដោយ​រាជរដ្ឋាភិបាល រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ប្រជាជន កម្ពុជា​ទាំងអស់​៕

Filed in: ព័ត៌មានជាតិ