សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បុរស​អ្នកនេសាទ​ម្នាក់ ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​ចំនួន ៧ គ្រាប់​មិន​ដឹង​មូលហេតុ

​បុរស​អ្នកនេសាទ​ម្នាក់ ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​ចំនួន ៧ គ្រាប់​មិន​ដឹង​មូលហេតុ

ក្រចេះ​៖ បុរស​អ្នកនេសាទ​ម្នាក់ ត្រូវ​ខ្មាន់កាំភ្លើង មិន​ស្គាល់​មុខ បាញ់​ឲ្យ​រងរបួស​ត្រង់​ត្រគៀក នៅវេលា​ម៉ោង​១១ និង​៣០ ថ្ងៃត្រង់ ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០១៦ នៅ​កណ្ដាលទន្លេ ចំនុច​អន្លង់​ត្រ​ឡោក ស្ថិតក្នុង​ភូមិ​ប្រពន្ធ​តា​ជា ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្ត​ច្រេះ ។​

​ជនរងគ្រោះ​បាន​រៀបរាប់​ឲ្យដឹងថា ខ្លួន​ឈ្មោះ ជីវ ឃឹម​សុខ​ខន ភេទ​ប្រុស​អាយុ អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​កំពង់រទេះ ឃុំ​បឹង​ចារ ស្រុក​សំបូរ ខេត្ត​ក្រចេះ ខ្លួន​បាន​ទៅលើ​កលប មាន​គ្នា​ចំនួន​ពីរ​នាក់ ពេល​លើក​លប​ហើយ ខ្លួន​ក៏​បាន​បើកទូក​ត្រឡប់មកវិញ ដល់​ចំនុចកើតហេតុ ខ្លួន​បើកទូក ទន្ទឹម​នឹង​ទូក​មួយ​ទៀត មាន​គ្នា​ពីរ​នាក់​ដែរ ចំងាយ​ពី​គ្នា​ប្រហែល​ពី​៣០​ទៅ​៤០​ម៉ែត្រ តែ​ខ្លួន​ស្គាល់​អ្នក​ទាំងនោះ​ទេ ពេល​កំពុង​បើកទូក ស្រាប់តែ​ទូក​ម្ខាង​ទៀត អ្នក​អង្គុយ​ចំ​កណ្ដាល​ទូក​លើក​កាំភ្លើង​អាកា​ស្វាយ​បត់ បាញ់រះ​មកលើ​ទូក​របស់​ខ្លួន ចំនួន​៧​គ្រាប់ បណ្ដាល​ត្រូវចំ​ត្រគៀក ហើយ​ខ្លួន​ក៏​បាន​ឈប់​ទូក​ដេក​ក្នុង​ទូក ហើយ​រួម​ដំណើរ​ជាមួយ​គាត់ បើកទូក​ដឹក​គាត់​យក​មក​ភូមិ ដើម្បី​ទៅ​ព្យាបាល  ចំណែក​ទូក​ម្ខាង​ទៀត ជា​ខ្មាន់កាំភ្លើង បាន​បើកទូក​ត្រឡប់​ឡើងលើ​វិញ គឺ​សំដៅ​ទៅ​ភូមិ​ប្រពន្ធ​តា​ជា​។​

​ករណីនេះ លោក ណ​យ ស៊ី​ថាច អធិកា​រង​ស្រុក​សំបូរ ទទួល​កា​ងារ​ព្រហ្មទណ្ឌ បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧​នេះ​ថា លោក​កំពុង​នាំ កំលាំង​នៅ​កណ្ដាលទន្លេ ដើម្បី​ស៊ើបអង្កេត តែ​មិន​ទាន់​មាន​តំរុយ​នៅឡើយ​ទេ ហើយ​កំពុង​ស្រាវជ្រាវ ដើម្បី​ចាប់ខ្លួន​ជនល្មើស​មក​ផន្ទាទោស​តាមច្បាប់ ។​

​ប​ច្ច​ប្បន្ន ជនរងគ្រោះ​កំពុង​សំរាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ក្រចេះ ៕

 

 

IMG-20160827-WA0066 IMG-20160827-WA0068

Filed in: សន្តិសុខសង្គម