សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ឃួ​ង ស្រេង បន្ដ​ទទួល​អំណោយ​សប្បុរស​ធ​ម៏ ពី​សប្បុរសជន​ជា​ថវិកា ៣០​ម៉ឺន​ដុល្លារ ដើម្បី​ជួយ​ពលរដ្ឋ​ខ្វះខាត​នៅ​តំបន់​បិទ​ខ្ទប់ ក្រហម រាជធានី​ភ្នំពេញ​

​លោក ឃួ​ង ស្រេង បន្ដ​ទទួល​អំណោយ​សប្បុរស​ធ​ម៏ ពី​សប្បុរសជន​ជា​ថវិកា ៣០​ម៉ឺន​ដុល្លារ ដើម្បី​ជួយ​ពលរដ្ឋ​ខ្វះខាត​នៅ​តំបន់​បិទ​ខ្ទប់ ក្រហម រាជធានី​ភ្នំពេញ​

ភ្នំពេញ​៖ លោក ឃួ​ង ស្រេង បន្ដ​ទទួល អំណោយ សប្បុរស​ធ​ម៏ ពី​សប្បុរសជន​ជា​ថវិកា​៣០​ម៉ឺន​ដុល្លារ ដើម្បី​ជួយ​ពលរដ្ឋ ដែើមាន​ជីវភាព​ខ្វះខាត នៅ​តំបន់​បិទ​ខ្ទប់​ក្រហម រាជធានី​ភ្នំពេញ ។

​ពិធី​ប្រគល់​និង​ទទួល​ថវិកា​ខាងលើ​នេះ​បាន​ធ្វើឡើង នៅ​រសៀល​ថ្ងៃ​ទី​០៣ ឧសភា​ឆ្នាំ​២០២១​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកអ្នកឧកញ៉ា​បណ្ឌិត​ម៉ុង ឫទ្ធី​និង​លោកស្រី ព្រមទាំង អ្នកឧកញ៉ា លោក​ឧកញ៉ា និង​លោកស្រី ប្រមាណ ជាង​១០​រូប​ទៀត​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​នោះ​បាន​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​អ្នក​ឧកញ៉ា​បណ្ឌិត ម៉ុង ឫទ្ធី​និង​លោកជំទាវ ព្រមទាំង អ្នកឧកញ៉ា លោក​ឧកញ៉ា​ទាំងអស់ ដែល​បាន​បរិច្ចាគ​នូវ​ថវិកា​ផ្ទាល់ខ្លួន​ជូន​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ចែក​ជូន​ទៅ​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត ដែល​ការបិទ​ខ្ទប់​ដោយ covid -19 នេះ​។ សកម្មភាព​នេះ ពិតជា​បាន រួមចំណែក​ជាមួយ​រដ្ឋាភិបាល ដើម្បី​ជួយ​ទៅដល់​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត ។ នេះ​ជា​គំរូ​ដ៏​ល្អ​មួយ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ទៀត ដើម្បី​ឱ្យ​ពួកគេ​បាន រៀនសូត្រ ក្នុងការ​ចែករំលែក​ជួយ​គ្នា​ក្នុង​ពេល​ដែល​ជួប​នូវ​ការលំបាក​បែប​នេះ​។​

​លោក​ឃួង ស្រេង ក៏​បាន​បញ្ជាក់ថា ៖​ថវិកា​ទាំងនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ចាត់ ចែង​យកទៅ​ទិញ​ស្បៀងអាហារ​ជាបន្ទាន់ ដើម្បី​បង្វែរ ដឹកបញ្ជូន​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត​នៅ​តំបន់​បិទ​ខ្ទប់ ក្នុង​រាជធានី​ភ្នំពេញ​។​

​ចំណែក​អ្នក​ឧកញ៉ា​បណ្ឌិត​ម៉ុង ឫទ្ធី​ក្នុងឱកាស​នោះ ដែរ​ក៏​បាន​មានប្រសាសន៍ថា​៖ ការកៀងគរ អ្នកឧកញ៉ា លោក​ឧកញ៉ា លោក ស្រី ខាងលើនេះ ជា​សកម្មភាព​លើកទីមួយ ហើយ ដែល​លោក​ឧកញ៉ា​បាន​កៀងគរ ដោយ​បាន​ថវិកា​សរុប​ចំនួន​ជាង​៣០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​យកមក​ប្រគល់ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ​នាពេលនេះ ដើម្បី​អោយ​រដ្ឋបាល​រាជធានី ធ្វើ​ការចាត់ចែង ជូន​បងប្អូន​ដែល​មាន​ការ​ជីវភាព​ខ្វះខាត​ក្នុងដំណាក់កាល​ជម្ងឺ​កូវី​ដ​-១៩​នេះ ។​

​អ្នកឧកញ៉ា​បណ្ឌិត​ម៉ុង ឫទ្ធី​បានបញ្ជាក់​ផងដែរ​ថា ៖​ការ​បង្វែរ ថវិកា​ប្រមាណ​ជាង​៣០​ម៉ឺន​ដុល្លារ ជូន​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ គឺ​ដោយសារតែ​ពួកយើងខ្ញុំ​ទាំងអស់គ្នា​ជឿ​ទុកចិត្ត​មក​លើ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដោយ​ជឿជាក់ថា អំណោយ​ខាងលើ​នេះ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង​នឹង​ធ្វើ​ការចាត់ចែង​ជូន​ទៅ​ដល់​ដៃ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត​នៅ​តំបន់​បិទ​ខ្ទប់​នេះ​មិន​ខាន​។​

​អ្នកឧកញ៉ា​ម៉ុង ឬ​ទ្ធី បាន​បញ្ជាក់​ទៀត​ដែរ​ថា ៖​ក្រោយពី រួមគ្នា គ្រប់គ្រង ទប់ស្កាត់​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ បាន​ហើយ​នោះ អ្នកឧកញ៉ា លោក​ឧកញ៉ា​នឹង​មាន​ឱកាស បាន​រកស៊ី​ឡើងវិញ​។​

​សូមបញ្ជាក់​ថា ៖​ថវិកា​ដែល​បាន​ប្រគល់​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ​នេះ​មាន ចំនួន​៣០ ២២៥០​ដុល្លារ បានមក​ពី​ការកៀងគរ​ពី​អ្នកឧកញ៉ា លោក​ឧកញ៉ា លោកស្រី ចំនួន​៧៤​រូប​៕

Filed in: ព័ត៌មានជាតិ