សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ឃួ​ង ស្រេង​៖ តំបន់​ក្រហម នៅតែ​បន្ដ បិទ​ខ្ទប់​ដដែល ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូវី​ដ​-១៩​តែ​បង្រួម មក​តូច​ជាង​មុន​

​លោក ឃួ​ង ស្រេង​៖ តំបន់​ក្រហម នៅតែ​បន្ដ បិទ​ខ្ទប់​ដដែល ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូវី​ដ​-១៩​តែ​បង្រួម មក​តូច​ជាង​មុន​

ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ឲ្យដឹង​នៅ​ថ្ងៃ​០៣ ឧសភា ឆ្នាំ​២០២១​នេះ​ថា ៖ នៅ​ក្រោយ​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២១ ខាងមុខ គឺជា​ថ្ងៃ​ដែល​រាជរដ្ឋាភិបាល​បញ្ចប់​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ ក៏ដូចជា​បញ្ចប់ ការបិទ​ខ្ទប់​ច្រកចេញ​ចូល​តាម​បណ្តា​ខេត្ត​នៅ​ទូទាំង​ប្រទេស ប៉ុន្តែ​សម្រាប់​ភ្នំពេញ ក្រោយ​បញ្ចប់​ការបិទ​ខ្ទប់ នៅ​តែ​រក្សា​តំបន់​៣​ដដែល​នោះ​គឺ​តំបន់​លឿង តំបន់​លឿងទុំ និង​តំបន់​ក្រហម ដើម្បី​បង្ការ​ទប់ស្កាត់​នូវ​ជំងឺ​កូវី​ដ​-១៩​គ្រាន់តែ​បង្រួម​តំបន់​លឿងទុំ និង​តំបន់​ក្រហម មក​នៅ​តូច ជាង​មុន​ប៉ុណ្ណោះ​។​

​នេះ​បើ​តាម​ការបញ្ជាក់​របស់ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ តាមរយៈ Video Conference នៅ​ព្រឹក​ថ្ងៃទី​០៣ ខែ​ឧសភា​នេះ​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​នឹង​បើក​ឱ្យ​ធ្វើ​ចរាចរណ៍​ឡើងវិញ នៅ​ទូទាំង​ប្រទេស ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយ​នៅ​ថ្ងៃទី​៦ ខែ​ឧសភា​។ ប៉ុន្តែ​សម្រាប់​ភ្នំពេញ នៅ​រក្សា​តំបន់ ៣​ដដែល​គឺ​តំបន់​លឿង តំបន់​លឿងទុំ និង​តំបន់​ក្រហម ដោយ​លោក​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវ​ពង្រឹង​ឲ្យបាន​ម៉ត់ច​ត់​ទៅ​លើ​ទីតាំង​ដែល​បាន​កំណត់ ចៀសវាង​ការបន្ត​រីករ​រាលដាល​ជម្ងឺ​កូវី​ដ​.១៩ ទៅ​តំបន់​ផ្សេងទៀត​។​

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​យន្តការ​ថ្មី មួយទៀត ក្រោយ​ពី​រាជរដ្ឋាភិបាល​បើក​ការធ្វើ​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ ដូចជា នៅតាម​ខេត្ត​នានា​ឡើងវិញ ដោយ​យើង​នឹង​សេចក្តីសម្រេច​នានា ជា​បន្តបន្ទាប់​ទៀត ជុំវិញ​ការបិទ​ខ្ទប់​តំបន់​នានា​ក្នុង​រាជធានី​ភ្នំពេញ ។​

​លោក​បាន​បន្តទៀតថា ៖ ចំពោះ​តំបន់​លឿង យើង​នៅ​រក្សា​ការអនុវត្ត​វិធានការ​ដដែល ដោយ​មិនឲ្យ​បើ​កហាងហូបចុក ដែល​មាន​តុ​អង្គុយ និង​ការជួបជុំ​។ ដោយឡែក​សម្រាប់​តំបន់​លឿង​ទុំ ត្រូវ​រក្សា​នូវ​បម្រាម​ដដែល ហើយ​សម្រាប់​តំបន់​ក្រហម គឺជា​តំបន់​ដែល​ត្រូវ​បិទ​ខ្ទប់​ឲ្យបាន​ម៉ឺងម៉ាត់​បំផុត​។ អ្វី​ដែល​យើង​ត្រូវអនុវត្ត គឺ​យើង​ត្រូវ​បង្រួម​ការបិទ​ខ្ទប់ តំបន់​ប្រឈម​ឲ្យមក​នៅ​ទ្រង់ទ្រាយ​តូច​ជាង​មុន ។

​ចំណែក​លោក កើត ឆែ អភិបាលរង រាជធានី​ភ្នំពេញ ក៏​បាន​បញ្ជាក់​នៅក្នុង​កិច្ចប្រជុំ​នោះ​ផង​ដែរ​ថា វិធានការណ៍​បិទ​ខ្ទប់​របស់​រាជរដ្ឋាភិបាល នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា ខាងមុខ​នេះ​មានន័យ​ថា យើង​មិនមែន​បើក​រាជធានី​ភ្នំពេញ​ទាំងស្រុង​នោះ​ទេ ដោយ​យើង​ខ្លាច​មាន​ការ​រាលដាល​ជំងឺ​កូវី​ដ​១៩ នេះ​ទៅ​តំបន់​ផ្សេងទៀត​។​

​លោក​បន្ដថា ៖ មកដល់ពេលនេះ ការរីក​រាលដាល​ឆ្លង​ជំងឺ​កូវី​ដ​១៩ នៅ​មាន​ចំនួន​រាប់រយ​នាក់​នៅ​ឡើយ​ទេ​។ ដូច្នេះ​ក្រោយ​ថ្ងៃ​៥ ខែ​ឧសភា ការបិទ​ខ្ទប់​តំបន់​មួយចំនួន គឺ​នៅ​រក្សា​ដដែល​ជាមួយនឹង​ការ​ហាមប្រាម ការធ្វើ​ចរាចរណ៍​នៅ​តំបន់​មួយចំនួន ហាមប្រាម ការបើក​ហាង​ផឹកស៊ី​។ អាជ្ញាធរ​ខណ្ឌ​នីមួយៗ​ត្រូវតែ ពិនិត្យ​ភូមិសាស្ត្រ​របស់​ខ្លួន​ឲ្យបាន​ច្បាស់លាស់ ជុំវិញ​ទីតាំង​ដែល​ត្រូវ​បិទ​បន្ត ហើយ​ចំពោះ​សេចក្តីសម្រេច​នានា រដ្ឋបាល​នឹង​ចេញ​ដើម្បី​អនុវត្ត​ជា​បន្តបន្ទាប់​ទៀត ។

​សូមបញ្ជាក់​ថា ៖ នៅ​យប់​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០២១ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បានប្រកាស​ច្បាស់ៗ​ថា នឹង​មិន​បន្ដ​បិទ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ទៀត​នោះ​ទេ ពោល​អាច​នឹង​បិទ​តំបន់​តូចៗ​មួយចំនួន​ដែល​មាន​ហានិភ័យ​ខ្ពស់ លើ​ការឆ្លង​ជំងឺ​កូវី​ដ​១៩​តែប៉ុណ្ណោះ​។ ការប្រកាស​បែប​នេះ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន គឺ​ឆ្លើយតប ទៅ​នឹង​អ្នក Comment ដែល​បាន​ចូលទៅ Comme nt ក្នុង​ហ្វេ​សបុ​ក​របស់​សម្ដេច​ថា ចង់​អំពី​ស្ថានភាព​ក្រោយ​ថ្ងៃទី​០៥ ខែ​ឧសភា ឆ្នាំ​២០២១ ដែល​ជា​ថ្ងៃ​កំណត់​បើក​រាជធានី​ភ្នំពេញ​ឡើងវិញ ក្រោយ​បិទ​ខ្ទប់​រយៈ ពេល ៣​សប្ដាហ៍ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​១៩​។ រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ជ្រើស​យក​វិធានការ​បន្ដ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាល ដាល​ជំងឺ​កូវី​ដ​១៩ ហើយ​ការ​កំណត់​បិទ​ខ្ទប់​នេះ ត្រឹម​ថ្ងៃ​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០២១​ខាងមុខនេះ​។ បើ​គិត​ដល់​ថ្ងៃទី​០៥ ខែ​ឧសភា ការបិទ​ខ្ទប់​នេះ​មាន​រយៈពេល​៣​សប្ដាហ៍​ហើយ ៕

Filed in: ព័ត៌មានជាតិ