សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ទីតាំង​ស្ដុក​ស្បៀង ដើម្បី​ផ្ដល់​ទៅ អាជ្ញាធរ​ខណ្ឌ បន្ដ​ផ្តល់​ស្បៀងអាហារ ជូន​ពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់​បន្ដទៀត

​លោក ឃួ​ង ស្រេង  ចុះ​ពិនិត្យ​ទីតាំង​ស្ដុក​ស្បៀង ដើម្បី​ផ្ដល់​ទៅ អាជ្ញាធរ​ខណ្ឌ បន្ដ​ផ្តល់​ស្បៀងអាហារ ជូន​ពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់​បន្ដទៀត

ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាកា​រឯក ភាព​រាជធានី​ភ្នំពេញ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៏ គណៈកម្មការ​ជាតិ​គ្រប់គ្រង​និង​ដឹកនាំ​វិធានការ​បិទ​ខ្ទប់ នៅ​រសៀល​ថ្ងៃ​អាទិត្យ​ទី​០២ ខែ​ឧសភា ឆ្នាំ​២០២១​នេះ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ស្ដុក​ស្បៀង​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក្នុង​ខណ្ឌ​មានជ័យ សម្រាប់​ទុក​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ក្រហម​បន្តទៀត​។​

​មកដល់ពេលនេះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ សហការ​ជាមួយ កងទ័ពជើងគោក បាន​ដឹក​ជញ្ជូន ស្បៀងអាហារ​ទៅ​ចែក​ជូន​ប្រជា​ពល រដ្ឋ​ក្នុង​តំបន់​បិទ​ខ្ទប់​បាន​ចំនួន​ជិត​១៥​ម៉ឺន​គ្រួសារ​រួចហើយ ។ ដើម្បី​បន្ត​និរ​ន្ធ​ភាព​នៃ​ផ្តល់​អំណោយ​នេះ ជូន​ប្រជាពលរដ្ឋ​បន្តទៀត ។​

មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​ទទួលបន្ទុក​នៃ​ការបែងចែក​ស្បៀង​ទាំងនេះ​បានឱ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​០២ ឧសភា​នេះ​ថា ៖​គិត​ចាប់ពី​ថ្ងៃ​ទី​១៩ មេសា ដល់​ថ្ងៃ​០២​ខែ ឧសភា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កងទ័ព​ជើងគោក បាន​ដឹក​ជញ្ជូន ស្បៀង អាហារ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​បិទ​ខ្ទប់​បាន​ចំនួន​១៤១៦០០​គ្រួសារ​ហើយ ហើយ​ការងារ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បន្ត​ចែក​ជូន​បន្ថែមទៀត ពោល​គឺ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​នៅក្នុង​តំបន់​ក្រហម​។​

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា ស្បៀងអាហារ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជា ស្បៀងអាហារ ដែល​មាន​គុណភាព​ល្អ ក្នុង​នោះ​បើ​និយាយ​ពី​អង្ករ​វិញ ល្អ​ជាង​អង្ករ ដែល លោក​ហូប​រាល់ថ្ងៃ​ផង​។​

​លោក​ឃួង ស្រេង ក្រោយ​ពី​ចុះ​ពិនិត្យ​ទីតាំង​ស្ដុក​ស្បៀងអាហារ ដើម្បី​ចែក​ជូន​បន្ត​ទៅ​ប្រជាពលរដ្ឋ​ហើយ លោក​បាន​បន្ត​ជិះ​ល្បាត ពិនិត្យមើល​គោលដៅ​សំខាន់​ក្នុង​តំបន់​ក្រហម​ផងដែរ​។​

​ការចុះ ល្បាត​នេះ ក្នុង​គោលបំណង​តាមដាន ត្រួតពិនិត្យ​ទីតាំង​បិទ​ខ្ទប់​និង​នៅតាម​មូលដ្ឋាន​ទាំង​នោះ ដើម្បី​ចង់​ដឹង​ថា អាជ្ញាធរ​ខណ្ឌ ក៏​ដូច​ជា​កម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ដែល​ដាក់​នៅ​តាម​គោលដៅ​ទាំងនោះ បាន​បំពេញ​ការងារ​តាម​ការណែនាំ របស់​គណៈ បញ្ជាការ​ឯកភាព​រាជ​ធានី​ភ្នំពេញ​ក្នុង​កម្រិត​ណា ហើយ​កម្លាំង ដែល​បាន​ណែនាំ​អោយ​ធ្វើការ​ល្បាត​ក្នុង​មូលដ្ឋាន​បិទ​ខ្ទប់​នោះ អនុវត្ត​បាន​ក្នុង​កម្រិត​ណា​ដែរ លើ​វិធានការ​បិទ​ខ្ទប់ ដើម្បី​បង្ការ​ទប់ស្កាត់​នៃ​ការរីក​រាលដាល​ជម្ងឺ​កូវី​ដ​-១៩​នេះ​៕

Filed in: ព័ត៌មានជាតិ