សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឯកឧត្ដម ឃួ​ង ស្រេង ចុះ​ពិនិត្យ​ទីតាំង ស្ថានភាព កន្លែង​ចាក់​វ៉ាក់សាំង ក្នុង​ខណ្ឌ​នួន​៤ នៅ​តំបន់​ក្រហម​

​ឯកឧត្ដម ឃួ​ង ស្រេង ចុះ​ពិនិត្យ​ទីតាំង ស្ថានភាព កន្លែង​ចាក់​វ៉ាក់សាំង ក្នុង​ខណ្ឌ​នួន​៤ នៅ​តំបន់​ក្រហម​

ភ្នំពេញ​៖ ដើម្បី​ពង្រឹង​នៅ​តាម​គោលដៅ​នៃ​ការចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ជូន​ប្រជាពលរដ្ឋ ទៅ​តាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល ក្នុង​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​-១៩ ឯកឧត្ដម ឃួ​ង ស្រេង​. អភិបាល​រាជធានី​ភ្នំពេញ និង​លោកនាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គ​មេ​បញ្ជាក​ការរង នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​ប្រតិបត្តិ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង នៅ​ព្រឹក​ថ្ងៃទី​០១ ខែ​ឧសភា ឆ្នាំ​២០២១​នេះ​. បាន​ចុះ​ពិនិត្យ​ស្ថានភាព នៅ តាម​ទីតាំង​ចាក់​វ៉ាក់សាំង​មួយចំនួន​នៅ​ទូទាំង​រាជធានី​ភ្នំពេញ ។​

​ឯកឧត្ដម ឃួ​ង ស្រេង និង​លោកនាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ បាន​ចុះ​ពិនិត្យ​ចំនួន​៤​ខណ្ឌ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ក្នុងនោះ មាន​នៅក្នុង​ខណ្ឌ​មានជ័យ ខណ្ឌដង្កោ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​កំបូល ។​

​ក្នុង​ការចុះពិនិត្យ​ទីតាំង​ជាច្រើន​កន្លែង​នៅក្នុង​តំបន់​នានា​នៃ​៤​ខណ្ឌ​នេះ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការណែនាំ​ដល់​អាជ្ញាធរ​ក៏ដូចជា​ក្រុមការងារ​ដែល​អនុវត្ត​ន៍ លើ​ការចាក់​វ៉ាក់សាំង​នេះ ត្រូវ​ណែនាំ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ រក្សា​គម្លាត​សុវត្ថិភាព ទៅ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​ចៀស​ឱ្យបាន​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវិ​-១៩ ដោយសារ​តែ​យុទ្ធនាការ​នេះ បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​មក​ទទួលយក ការចាក់​វ៉ាក់សាំង​ជា​ប្រជាពលរដ្ឋ រស់នៅ​តំបន់​ក្រហម ដែល​ប្រឈមមុខ​និង​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ ដែល​តម្រូវ​ឲ្យ​បងប្អូន​ប្រជា​ពលរដ្ឋ​ទាំងអស់​ប្រុងប្រយ័ត្ន​ខ្ពស់ ក្នុង​ការការពារ​ខ្លួន​ទៅ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។​

​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា ៖​យុទ្ធនាការ​ចាក់​វ៉ាក់សាំង ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ក្រហម​ទាំងនេះ គឺជា​ការគិតគូរ​ខ្ពស់​មួយ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដើម្បីឱ្យ​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​ប្រឈម​នៃ​ការឆ្លង​ជំងឺ​ខ្លាំង​នេះ ទទួលបាន​វ៉ាក់សាំង​ការពារ​សុខភាព​ពី​ការវាយប្រហារ​ដោយ​មេរោគ​កា​ុ​វីដ​-១៩ ។

​តំបន់​ក្រហម​ក្នុង​រាជធានី​ភ្នំពេញ ដែល​បាននិងកំពុង ធ្វើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នេះ ស្ថិត​ក្នុង​ខណ្ឌ​ចំនួន​៤​ខាងលើ ស្មើនឹង​៣៣ សង្កាត់​។

​លោកនាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា ៖​ក្នុង​តំបន់​ក្រហម​នេះ មាន​ប្រជាពលរដ្ឋ និង​កម្មករ និយោជិក ដែល​ត្រូវ​ទទួល​វ៉ាក់សាំង សរុប​ប្រមាណ ៨០៥,០៣៣ នាក់ តែ​មាន​ប្រជាពលរដ្ឋ​ប្រមាណ ២៩ ភាគរយ​ហើយ ដែល​បាន​ចាក់​វ៉ាក់សាំង​រួច ស្មើនឹង ២៣៣,៤៦០​នាក់ និង​កម្មករ និយោជិត​ប្រហាក់ប្រហែល ១០០,០០០​នាក​បាន​ចាក់​វ៉ាក់សាំង​ដូសទី​១​រួច និង​កំពុង​បន្ត​ចាក់​ដូសទី​២​ទៀត​។ ដូច្នេះ​ប្រជាពលរដ្ឋ និង​កម្មករ និយោជិត អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ក្នុង​តំបន់​ក្រហម ដែល​នឹង​ត្រូវ​ចាក់​វ៉ាក់សាំង​ក្នុង​យុទ្ធនាការ​នេះ មាន​ចំនួន​ប្រមាណ ៤៧១,៥៧៣​នាក់​៕

Filed in: ព័ត៌មានជាតិ