សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ឃួ​ង ស្រេង ៖ ទទួល​អំណោយ​អង្ករ​ជាង​១៥០​តោន ពី​ក្រសួង​កសិកម្ម និង​កងទ័ព ដើម្បី​យក​ទៅ​ចែក​ជួន​បងប្អូន ពលរដ្ឋ​ដែល​កំពុង​បិទ​ខ្ទប់ នៅ​តំបន់​ក្រហម រាជធានី​ភ្នំពេញ

លោក ឃួ​ង ស្រេង ៖ ទទួល​អំណោយ​អង្ករ​ជាង​១៥០​តោន ពី​ក្រសួង​កសិកម្ម និង​កងទ័ព ដើម្បី​យក​ទៅ​ចែក​ជួន​បងប្អូន ពលរដ្ឋ​ដែល​កំពុង​បិទ​ខ្ទប់ នៅ​តំបន់​ក្រហម រាជធានី​ភ្នំពេញ

ភ្នំពេញ​៖ ក្រសួង​កសិកម្ម រុក្ខាប្រម៉ាញ់​និង​នេសាទ ដឹកនាំ​ដោយ លោក​វែង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រម៉ាញ់​និង​នេសាទ និង​លោក​ឧត្តមសេនីយ៍ឯក កែវ ស៊ីម អមដំណើរ​ដោយ​លោក​ឧត្តមសេនីយ៍ឯក សួន សុខ​រ៉ា តំណាង​អោយ​នាយ​ឧត្តមសេនីយ៍ កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង បាន​នាំយក​ស្បៀង​អាហារ​ដែល​ក្នុងនោះ មាន​ទាំង​អង្ករ​ជាង​១៥០​តោន ប្រគល់​ជូន​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​ឧបត្ថម្ភ​ជីវភាព​ជូន​ប្រជាពលរដ្ឋ​ដែល​ទ​ទូល​រងគ្រោះ​ឬ​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ជម្ងឺ​រាតត្បាត​កូវី​ដ​-១៩. ពិសេស​ប្រជាពលរដ្ឋ​ដែល​បាន​និង​កំពុង​រស់នៅ​ក្នុង​តំបន់​ក្រហម​។​

​ពិធី​ប្រគល់​និង​ទទួល​ស្បៀងអាហារ​ខាងលើនេះ បាន​ធ្វើឡើង​នា​រសៀល​ថ្ងៃទី​៣០ មេសា ២០២១ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ជាមួយ​លោក​វែង សាខុន និង​លោក​ឧត្តមសេនីយ៍ឯក កែវ ស៊ីម​និង​លោក​ឧត្តមសេនីយ៍ឯក សួន សុខ​រ៉ា តំណាង​ឱ្យ​នាយ​ឧត្តមសេនីយ៍ កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង ។​

​អំណោយ​ដែល​ប្រគល់ជូន ដោយ​លោក​វែង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រម៉ាញ់​និង​នេសាទ មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​នេះ មាន​អង្ករ​ចំនួន​៧៨​តោន ដែល​អង្ករ​ទាំងនេះ​បានមក​ពី​ការជួយ​ឧបត្ថម​ពី​រាជ​រដ្ឋា ភិបាល​នៃ​ប្រទេស​ជប៉ុន​ប្រគល់​មក​ឱ្យ​កម្ពុជា ។

​ចំណែក​លោក​ឧត្តមសេនីយ៍ឯក កែវ ស៊ីម តំណាង​ឱ្យ​នាយ​ឧត្តមសេនីយ៍ កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង បាន​នាំយក​អំណោយ​មក​ប្រគល់ជូន​សាលា​រាជធានី​ភ្នំពេញ រួមមាន អង្ករ​៧៥​តោន ត្រីខ ៣០០​កេស ទឹកស៊ីអ៊ីវ ៣០០០​យួរ ទឹកត្រី ៣០០០ យូ​និង​មី​៦០០០​កេស​តូច ដើម្បី​យក​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ដែល​ទ​ទូល​រងគ្រោះ​ឬ​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ជម្ងឺ​រាតត្បាត​កូវី​ដ​-១៩ នៅក្នុង​តំបន់​ក្រហម​។​

​លោក​ឃួង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​នោះ​បាន​មានប្រសាសន៍ថា​៖ ក្នុងនាម​ក្រុមប្រឹក្សា​រាជធានី គណៈ​អភិបាល​រាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក​វែង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​លោក​ឧត្តមសេនីយ៍ឯក កែវ ស៊ីម តំណាង​អោយ​នាយ​ឧត្តមសេនីយ៍ កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង ដែល​បាន​នាំយក​ស្បៀងអាហារ​ទាំងនេះ មក​ប្រគល់​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​ឧបត្ថម្ភ​ជីវភាព​ជូន​ប្រជាពលរដ្ឋ​ដែល​ទទួល​រងគ្រោះ​ឬ​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ពី​មេ​រោគកូ​វីដ​-១៩​នៅ​តំបន់​ក្រហម ។

​កាយវិការ​ដ៏​ល្អ​ប្រពៃ ប្រកប​ដោយ​មនុស្សធម៌ និង​គុណធម៌​ខាងលើនេះ ពិតជា​បាន​រួមចំណែក​យ៉ាង​សំខាន់​ជា​មួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រាជរដ្ឋាភិបាល ស្រប​តាម​ការអំពាវនាវ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការចាត់វិធានកា​រ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេ​រោគកូ​វីដ ១៩ នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​អោយបាន​ទាន់​ពេលវេលា​៕ .

Filed in: ព័ត៌មានជាតិ