ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមប្រកាសជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបាន ជ្រាបថា ដោយទទួលបានការប្រគល់ភារកិច្ចពីគណៈកម្មការចំពោះកិច្ចចាក់វាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស(គ.វ. ក-១៩) ក្នុងនាមអនុគណៈកម្មការចំពោះកិច្ចចាក់វាំកំសាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ និងដោយមាន ការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង លោក នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ
កងយុទ្ធពលខេមរភូមិន្ទ បានសម្រេចប្រគល់ភារកិច្ចជូន ក្រុមគ្រូពេទ្យយោធា នៃកង យុទ្ធពលខេមរភូមិន្ទ ដើម្បីទទួលបន្ទុកចាក់វាក់សាំងជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌចំនួន ០៤ រួមមាន ខណ្ឌដង្កោ ខណ្ឌ មានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ដែលមាន “តំបន់ក្រហម” និងមានចំនួនកម្មករ-កម្មការិនីច្រើនកំពុងស្នាក់នៅ។
-ចំពោះនីតិវិធី និងដំណើរការនៃការចាក់វាំកំសាំងទាំងដូសទី១ និងដូសទី២ ត្រូវអនុវត្តតាមផែនការរបស់ក្រុម ការងារចាក់វាំក់សាំងកូវីដ-១៩ ក.ជ.គ របស់ក្រសួងការពារជាតិ ដោយត្រូវចាប់ផ្តើមចាក់វាំក់សាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ តទៅ ក្រោមការសម្របសម្រួលទីតាំងដោយ រដ្ឋបាលរាជធានីភ្នំពេញ ដូចខាងក្រោម ៕