សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ពលរដ្ឋ​រាប់រយ​នាក់​បាន​ផ្ទុះ​កំហឹង​មកលើ មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ខ្សាច់កណ្ដាល ថា​ចាប់​មនុស្ស​ខុស​និតិ​វិធី ទាំង​ដែល​មិន​មាន​កំហុស អស់​រយៈពេល​ជិត​២​ថ្ងៃ​

ពលរដ្ឋ​រាប់រយ​នាក់​បាន​ផ្ទុះ​កំហឹង​មកលើ មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ខ្សាច់កណ្ដាល ថា​ចាប់​មនុស្ស​ខុស​និតិ​វិធី ទាំង​ដែល​មិន​មាន​កំហុស អស់​រយៈពេល​ជិត​២​ថ្ងៃ​

​ខេត្ត​កណ្ដាល ៖ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១៦ តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ដឹង​ហេតុការណ៍​នេះ បាន​ប្រាប់​អ្នក​យក​ពត៌មាន​យើង​ដឹងថា មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​២០០​នាក់ និង​បាន​លើកគ្នា​មក​តវ៉ា​នៅមុខ​ទីបញ្ជាការ​កងរាជអាវុធហត្ថ ស្រុក​ខ្សាច់កណ្ដាល  ដោយ​ចោទប្រកាន់ មកលើ​លោក ថេង មករា មេ​ប៉េអឹម​ស្រុក​ថា ប្រើ​អំណាច​ចាប់​មនុស្ស ដោយ​មិន​មាន​ដីកាចាប់ខ្លួន ទាំង​ដែល​គ្នា​មិន​បាន​ប្រព្រឹត្ត​ខុស​អ្វី​សោះ ជា​ហេតុ​បណ្ដាល​ឲ្យ​ពលរដ្ឋ​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង មក​លើ​មន្ត្រី​អាវុធហត្ថ ដែល​ចាប់​មនុស្ស​ស្លូតត្រង់ ។​

​ពលរដ្ឋ​ម្នាក់ ដែល​មាន​ឈ្មោះ​សុខ ស្រី​នាង អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ល្វា ឃុំ​ព្រែក​តា​កូវ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល បាន​អះអាង​ថា ពួកគាត់​ទាំងអស់​គ្នា គឺ​មកពី​ភូមិ​ព្រែក​ល្វា ព្រោះ​អាណិត​អ្នក ដែល​មិន​មាន​កំហុស ត្រូវបាន​ប៉េអឹម ស្រុក​ខ្សាច់កណ្ដាល អសមត្ថភាព អាង​អំណាច ចាប់​គេ​ទាំង​មិន​មាន​កំហុស​។ ដោយ​ពួកគាត់​មក​នេះ គឺ​ទាមទា​ឲ្យ ប៉េអឹម ដោះលែង ឈ្មោះ សុខ សុផាន់​ណាត ភេទ​ប្រុស​អាយុ​25​ឆ្នាំ ទាំង​អយុត្តិធម៌ ។ គាត់​បន្ត​ទៀត​ថា ដើមចម​ដំបូង​គឺ បង​របស់​លោក ទិត វិច្ឆិកា តារាចំរៀង បាន​បើក​ឡាន​បុក​គេ កាលពី​ម៉ោង​៧​យប់​ថ្ងៃ​ទី ១៩ ខែ​សីហា ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​នេះ នៅ​ភូមិ​ឃុំ​ខាងលើ ហើយ​សា​ម៉ី​ខ្លួន​បាន​បើក​ឡាន​រត់គេច​ជាច្រើន​ម៉ែត ខណៈ​នោះ​ពលរដ្ឋ​ជាច្រើន​នាក់​តាម​ស្ទាក់ ក៏​មាន​កំហឹង ភ្លាមៗ​នោះ​បាន​វាយ​ម្នាក់​មួយ​ដៃ បណ្ដាលឲ្យ​រងរបួស បែក​មាត់ លុះដល់​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៦ នៅ​ម៉ោង​១០​ព្រឹក​ស្រាប់តែ​PM ស្រុក​ហៅ​ជនរងគ្រោះ​ឈ្មោះ សុខ សុផាន់​ណាត  ចេញពីផ្ទះ ហើយ​ចាប់​ដាក់​ឡាន​យក​មក​ស្នាក់ការ​តែម្ដង ដោយ​មិន​មាន​ការ​ស៊ើបសួរ​អ្វី​ទាំងអស់ ធ្វើឲ្យ​ពលរដ្ឋ​មាន​កំហឹង​យ៉ាង​ខ្លាំង​។​

​លោក តា រាំង ដែល​មក​ចូលរួម​តវ៉ា​បាន​អះអាងថា ឈ្មោះ ផាន់​ណាត មិន​បាន​វាយ​គេ​ទេ គាត់​ជា​នាក់​ថតរូប pos តើ​មាន​ដៃ​ឯ​ណា មក​វាយ​គេ​ទៅ​អយុត្តិធម៌​ណាស់​។ ឆ្លើយតប​និង​ការចោទប្រកាន់​នេះ លោក ទិត វិច្ឆិកា បាន​អះអាង​ថា គាត់​មក​រក​យុត្តិធម៌​ឲ្យ​បងគាត់ រឿង​គ្រោះថ្នាក់​ចរាចរណ៍​ផ្សេង រឿង​វាយ​បង​គាត់​ផ្សេង​។​

​ដោយឡែក​លោក ថេង មករា មេ​អាវុធហត្ថ ស្រុក​បានឲ្យដឹងថា លោក​ឃាត់​តាម​ការចង្អុលបង្ហាញ ពី​ជនរងគ្រោះ តែ​លោក​មិន​បាន​បញ្ជាក់ថា ការឃាត់​មនុស្ស​ជិត ២ ថ្ងៃនេះ មាន​ដីកា​ឬ​អត់​នោះទេ ឯ​សាក្សី​ក៏​អត់​មាន​ដែរ​។​

​លោក ទូច អ៊ី​ណាន អ្នកនាំពាក្យ​អាវុធហត្ថ​ខេត្ត បានឲ្យដឹងថា ការឃាត់​នេះ គឺ​ដើម្បី​សួរនាំ​ទេ បើ​មិន​មាន ជាប់​ពាក់​ពន្ធ័ និង​ដោះ​លែ​ញ​វិញ​ហើយ គឺ​បាន​ឆ្លង​យោបល់​ព្រះរាជអាជ្ញា​ផងដែរ ។ តែ​យ៉ាងណា ពលរដ្ឋ​បាន អស់សង្ឃឹម​មកលើ​ប៉េអឹម​ស្រុក ដែល​អសម្ថភាព​ចាប់​មនុស្សខុស ថ្នាក់លើ​គួរតែ​រក​អ្នក ដែល​មាន​សមត្ថភាព មក​ធ្វើការ​បំរើ​ពលរដ្ឋ​វិញ​ទើប​ប្រសើរ​។​

​ដោយសារ​ពួក​គាត់​ឃើញ​ភាពអយុត្តិធម៌​បែបនេះហើយ ទើប​នាំគ្នា​មក​តវ៉ា​ចុះ បើ​ពួកគាត់​មិន​មក​តវ៉ា​វិញ គ្នា​មិន​ជាប់គុក ដោយសា​ចាប់​មនុស្ស​ខុស ហើយ​ពលរដ្ឋ​សូម​ឲ្យ​ឯកឧត្ដម សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេត្តា​ដុះក្អែល​កូនចៅ​ផង មិន​ខ្វះ​ទេ មនុស្ស​ដែល​មាន​សម្ថ​ភាព​ធ្វើការ ៕​

 

IMG-20160827-WA0038 IMG-20160827-WA0040 IMG-20160827-WA0037

Filed in: ព័ត៌មានជាតិ