សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឯកឧត្ដម ឃួ​ង ស្រេង បន្ដ​ចុះ​ពិនិត្យ តំបន់ ក្រហម​ជា​តំបន់​ដែល​អាជ្ញាធរ​រាជធានី ត្រូវ​ ​បន្ដ​បិទ​ខ្ទប់ ឲ្យបាន​ម៉ឺងម៉ាត់ មូលដ្ឋាន​នោះ ដើម្បី​ពង្រឹង​ការអនុវត្ត​នៃ​ការបិទ​ខ្ទប់​ឱ្យមាន ប្រសិទ្ធភាព

​ឯកឧត្ដម ឃួ​ង ស្រេង បន្ដ​ចុះ​ពិនិត្យ តំបន់ ក្រហម​ជា​តំបន់​ដែល​អាជ្ញាធរ​រាជធានី ត្រូវ​ ​បន្ដ​បិទ​ខ្ទប់ ឲ្យបាន​ម៉ឺងម៉ាត់ មូលដ្ឋាន​នោះ ដើម្បី​ពង្រឹង​ការអនុវត្ត​នៃ​ការបិទ​ខ្ទប់​ឱ្យមាន ប្រសិទ្ធភាព

ភ្នំពេញ​៖ តំបន់​ក្រហម​គឺជា​តំបន់ ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ ធ្វើ​ការបិទ​ខ្ទប់​១០០​ភាគរយ ហើយ​តំបន់​រឿង​ទុំ ក៏​ជា​តំបន់​មួយ ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការបិទ​ខ្ទប់​យ៉ាង​ម៉ឺងម៉ាត់​ផងដែរ ដើម្បី​បង្ការ​និង​ទប់ស្កាត់ នូវ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​នេះ​អោយមាន​ប្រសិទ្ធភាព ។​

​ដើម្បី​ពង្រឹង​ការបិទ​ខ្ទប់​នេះ​ឲ្យមាន​ប្រសិទ្ធ ភាព ដែល​អាច​ឈានទៅដល់​កាត់ផ្ដាច់​បាន នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​-១៩ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ជា​ប្រធាន​គណះបញ្ជាការ​ឯា​ក​ភាព​រាជធានី​ភ្នំពេញ​និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មការ​ជាតិ​គ្រប់គ្រង​និង​ដឹកនាំ​អនុវត្ត​វិធាន​បិទ​ខ្ទប់ នៅ​វេលា​ថ្ងៃ​ត្រង់នា​ថ្ងៃទី​២៩ ខែ​មេសា​នេះ បាន​ចុះ​ពិនិត្យ​គោលដៅ​ទី បញ្ជា​ស្រាល នៅ​ច្រមុះជ្រូក​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែល​មាន​កងកម្លាំង​មាន​សមត្ថកិច្ច​រាប់រយ​នាក់​ឈរជើង​នៅ​ទីនោះ ។

​ក្នុងឱកាស​នោះ ឯកឧត្ដម ឃួ​ង ស្រេង បាន​ធ្វើ​ការណែនាំ​អោយ​ក​ង​កម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ ដែល​ដាក់​ឈរជើង នៅ​ទីបញ្ជាការ​ស្រាល​នៅ​ច្រមុះជ្រូក​ស្ទឹងមានជ័យ ត្រូវ​ពង្រឹង​ការបិទ​ខ្ទប់​តំបន់​ក្រហម តំបន់​លឿងទុំ ឲ្យមាន​ប្រសិទ្ធភាព ។​

​ក្រោយពី​ធ្វើ​ការណែនាំ​ហើយ លោក​ឃួង ស្រេង​បាន​បន្តដំណើរ ចុះទៅ​ពិនិត្យ​ស្ថាន ភាព ជាក់ស្ដែង​នៅ​ទីតាំង​បិទ​ខ្ទប់​នានា នៅ​តំបន់​ក្រហម បន្ត​ទៀត​ដូចជា​នៅតាម​បណ្តោយ​ផ្លូវវេង​ស្រេង​,​ក្នុង​ខណ្ឌ​មានជ័យ​,​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ,​បន្ត​ទៅ​ខណ្ឌ​ពោធិ​សែន​ជ័យ​សង្កាត់​ចោមចៅ​ទី​១ និង​ខណ្ឌ​ដង្កោ​តាម​បណ្ដោយ​ផ្លូវ​ទួល​ពង្រ​,​ផ្លូវ​ព្រៃ​ស រហូត​ទៅ​ដល់​មូលដ្ឋាន​មួយចំនួនទៀត នៅក្នុង​ខណ្ឌ​ដង្កោ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​ការងារ​អនុវត្ត​វិធាន​នៃ​ការបិទ​ខ្ទប់ តំបន់​លឿងទុំ​និង​តំបន់​ក្រហម​នេះ ឲ្យមាន ប្រសិទ្ធ ភាព​ដែល​អាច​ដាច់​បាន​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ក្នុង​ព្រឹត្តិ​កាល​សហគមន៍ ២០​កុម្ភៈ​នេះ​៕

Filed in: ព័ត៌មានជាតិ