សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ឃួ​ង ស្រេង ទទួល​អំណោយ ពី​សប្បុរស់ ជន​ជា​ថវិកា​ចំនួន​៥​ម៉ឺន​ដុល្លារ ដើម្បី​ចាត់ចែង ក្នុង​ការងារ​បង្ការ និង ទប់ស្កាត់​ជម្ងឺ​កូវី​ដ​-១៩ នៅ​រាជធានី

​លោក ឃួ​ង ស្រេង ទទួល​អំណោយ ពី​សប្បុរស់ ជន​ជា​ថវិកា​ចំនួន​៥​ម៉ឺន​ដុល្លារ ដើម្បី​ចាត់ចែង ក្នុង​ការងារ​បង្ការ និង ទប់ស្កាត់​ជម្ងឺ​កូវី​ដ​-១៩ នៅ​រាជធានី

ភ្នំពេញ​៖ ថវិកា​ចំនួន​៥​ម៉ឺន​ដុល្លារ ដែល​ជា​ថវិកា​របស់ សប្បុរស់ជន នៃ​ក្រុមហ៊ុន Royal group បាន​ប្រគល់​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​យក​ទៅ​ចាត់ចែង ក្នុង​ការងារ បង្ការ​និង​ទប់ស្កាត់​ជម្ងឺ​កូវី​ដ​-១៩ ស្របពេល​ដែល​សប្បុរស​ជន​នានា បាន​ជួយ​ឧបត្ថម​មក​សាលា​រាជធានី​ភ្នំពេញ ជា​បន្តបន្ទាប់ ទាំង​សម្ភារៈ​និង​ស្បៀងអាហារ​នោះ​។​

​ពិធី​ប្រគល់​និង​ទទួល​ថវិកា​ខាងលើនេះ បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​ទី​២៩ មេសា នៅ​សាលា​រាជធានី​ភ្នំពេញ​ក្រោម​វត្តមាន​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​តំណាង​
​អ្នកឧកញ៉ា គិត ម៉េង ។​

​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង ក្នុងឱកាស​នោះ​បាន​ថ្លៃ​ង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​អ្នកឧកញ៉ា គិត ម៉េង ដែល​តែង​បាន​ជួយ​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​យក​ទៅ​ចែក​ជូន​បន្ត​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​និង​ងាយ​រងគ្រោះ ពិសេស​តំណាក់កាល​ដែល​រាជធានី​ភ្នំពេញ​កំពុង​ប្រឈម​និង​ជម្ងឺ​រាតត្បាត​កូវី​ដ​-១៩ ដែល​ត្រូវ​ការជួយ​សង្គ្រោះ​។​

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា ចំពោះ​ការ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​និង​កម្មករ កម្មការិនី​រោងចក្រ នៅក្នុង​តំបន់​បិទ​ខ្ទប់ អាជ្ញាធរ​រាជធានី​ភ្នំពេញ ក្រោម​ការសហការ​ជាមួយ​កងទ័ព​ជើងគោក បាននិងកំពុង​ដឹកជញ្ជូន​ស្បៀងអាហារ និង ចែក អំណោយ​ជូន​ប្រជាពលរដ្ឋ​ជា​ប្រចាំ ដោយ​គិត​មកដល់ពេលនេះ មាន​ចំនួន​រាប់​ម៉ឺន​គ្រួសារ​ហើយ ដែល​អំណោយ​ទាំងនេះ ជា​អំណោយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេច​គត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា​។​

​លោក​ឃួង ស្រេង បាន​បន្តថា រាជធាន​ភ្នំពេញ​ពេលនេះ កំពុង​អនុវត្ត​វិធានការ​បិទ​ខ្ទប់​នៅ​តំបន់​លឿងទុំ​និង​តំបន់​ក្រហម ។​ចំពោះ​តំបន់​លឿង​ទុំ អាជ្ញាធរ​និង​កម្លាំង​មាន​សមត្ថកិច្ច​របស់​យើង​បាន​កំពុង​បិទ ការចេញចូល​យ៉ាង​ម៉ឺងម៉ាត់ ហើយ​ចំពោះ​តំបន់​ក្រហម​គឺ​មិន​អនុញ្ញត​អោយ​ចេញ ចូល​១០០​ភាគរយ​តែ​ម្តង ដើម្បី​កាត់​ផ្តាច់​អោយបាន​ការរីក​រាលដាល​ជម្ងឺ​កូវី​ដ​-១៩៕

Filed in: ព័ត៌មានជាតិ