សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រដ្ឋបាល​រាជធានី​ភ្នំពេញ ៖ តំបន់​ក្រហម នៅ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម សូម្បី​តែ​លក់​ឥ​វ៉ាន់​ចាប់ហួយ និង​មិន​អនុញ្ញាត​ឱ្យ​ចេញ ចូល​ដាច់ខាត​

រដ្ឋបាល​រាជធានី​ភ្នំពេញ ៖ តំបន់​ក្រហម នៅ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម សូម្បី​តែ​លក់​ឥ​វ៉ាន់​ចាប់ហួយ និង​មិន​អនុញ្ញាត​ឱ្យ​ចេញ ចូល​ដាច់ខាត​

​ភ្នំពេញ​៖ រាជធានី​ភ្នំពេញ ត្រូវបាន ចែក ចេញ​ជា ៣​តំបន់ គឺ​តំបន់​លឿង លឿង​ទុំ និង​តំបន់​ក្រហម ។​ តែ​ក្នុង​តំបន់​ទាំង​៣​នេះ តំបន់​ក្រហម​ជា​តំបន់​ដែល​មិន​អនុញ្ញាត​អោយធ្វើ​អាជីវកម្ម​ដាច់ខាត សូម្បី​តែ​ការលក់ ដូរ​ឥ​វ៉ាន់​ចាប់ហួយ ហើយ​ការធ្វើ​ដំណើរ​ចេញ ចូល ក៏​ត្រូវ​បាន​ហាម​ដាច់ខាត​ផងដែរ ទោះ​ជា​ដើរ​ពី​ផ្ទះមួយ​ទៅ​ផ្ទះ​មួយ​ក៏ដោយ ដោយ​ត្រូវ អនុវត្ត​អោយបាន​ម៉ឺងម៉ាត់​បំផុត​ចាប់ពី​ថ្ងៃ​ទី​២៩ មេសា​នេះ​តទៅ ។​

​នេះ​បើ​តាម​ការបញ្ជាក់​របស់​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​គណៈ បញ្ជាការ​ឯកភាព​រាជ​ធានី​ភ្នំពេញ ខណៈ លោក​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ តាមរយៈ video conference នៅ​សាលា​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​២៨ មេសា ឆ្នាំ​២០២១ ដើម្បី​មាន​វិធានការ​ផ្សេង ចំពោះ​តំបន់​ពណ៌​លឿង លឿង​ទុំ និង តំបន់​ក្រហម ឱ្យបាន​ល្អ​ប្រសើរ ក្នុង​ការទប់ស្កាត់​នូវ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ទៅ​តាម​សេចក្តីសម្រេច​លេខ​៥៤ សសរ ចុះ​ថ្ងៃ​ទី​២៦ មេសា ២០២១​របស់​រាជរដ្ឋាភិបាល​។​

​ឯកឧត្ដម ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា ៖​កិច្ចប្រជុំ​នេះ​ធ្វើឡើង ដើម្បី​អនុវត្ត​នូវ​វិធានការ​បិទ​ខ្ទប់​តំបន់​ដែល​ត្រូវ​បិទ​ខ្ទប់ ពិសេស​តំបន់​ពណ៌​លឿង​ទុំ និង​តំបន់​ក្រហម ។ ក្នុង​តំបន់​ទាំង​២​នេះ អាជ្ញាធរ​ខណ្ឌ​ត្រូវ​ចុះ​ល្បាត​ក្នុង​មូលដ្ឋាន​នេះ​ជា​ប្រចាំ ដើម្បី​ទទួលបាន​ព័ត៌មាន ដោយ​មិន​អោយមាន​ការជួបជុំ ឬ​ផឹកស៊ី​ជាដាច់ខាត បើ​មាន​ត្រូវតែ​ចាប់​យក​មក​អនុវត្ត​ទោស ។

​ឯកឧត្ដម​បាន​បន្ត​ទៀត​ថា ៖​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ បើ​មិន​មាន​ការចូល ើ​រួម​សហការ​ពី​ប្រជាពលរដ្ឋ​ទេ គឺ​យើង​មិន​អាច​លុបបំបាត់បាន​នោះទេ ។ ដូច្នេះ​ត្រូវតែ​ផ្សព្វផ្សាយ​និង​ធ្វើ​ចលនា​អោយ​ពួកគាត់​បាន​ចូលរួម អនុវត្ត​នូវ​វិធានការ​របស់​ក្រសួង​សុខាភិបាល​និង​វិធានការ​របស់​អាជ្ញាធរ​យើង ។​

​ក្នុង​កិច្ចប្រជុំ​នោះ​ឯកឧត្ដម ឃួ​ង ស្រេង ក៏​បាន​ជម្រុញ​អោយ​បន្ត​ការ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ពិសេស​ការផ្តល់​អំ ណោ​យជូន​បងប្អូន កម្មករ កម្ម​ការី​នី ទៅ​ដល់​តាម​បន្ទប់​ជួល ដោយ​មកដល់ពេលនេះ យើង​បាន​ចែក​អំណោយ​ទៅ​ប្រជាពលរដ្ឋ​និង​កម្មករ កម្ម​ការី​នី បាន​ប្រមាណ​១០​ម៉ឺន​គ្រួសារ​ហើយ តែ​ក៏​នៅតែ​មាន​ការស្រែក​រក​ជំនួយ​ទៀត ដែល ការងារ​មនុស្ស​នេះ យើង​ត្រូវតែ​ធ្វើ​បន្ត​និង​អោយចំ​គោលដៅ ចំ​អ្នក​ដែរ​ខ្វះខាត​ជាងគេ​៕

Filed in: ព័ត៌មានជាតិ