សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មន្ដ្រី ក្រសួង​ពាណិជ្ជកម្ម រយៈពេល​៦​ថ្ងៃ លក់​ស្បៀង អាហារ ហូបចុក ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម​អស់ អង្ករ​១៤៥២​ប៉ាវ​, មី​៤២៨ ៣​កេស​,​ត្រីខ​២៨០៣ យួរ និង​គ្រឿង​បរិភោគ​មួយចំនួនទៀត​

មន្ដ្រី ក្រសួង​ពាណិជ្ជកម្ម រយៈពេល​៦​ថ្ងៃ លក់​ស្បៀង អាហារ ហូបចុក ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម​អស់ អង្ករ​១៤៥២​ប៉ាវ​, មី​៤២៨ ៣​កេស​,​ត្រីខ​២៨០៣ យួរ និង​គ្រឿង​បរិភោគ​មួយចំនួនទៀត​

ភ្នំពេញ ៖ លោក​ប៉ែន សុ​វិជាតិ អនុ​រដ្ឋលេខា​ក្រសួង​ពាណិជ្ជកម្ម បានបញ្ជាក់​ថា​៖ ចាប់ពី​ថ្ងៃ​ទី​២២ ដល់​២៧ មេសា ឆ្នាំ​២០២១​នេះ ក្រសួង​ពាណិជ្ជកម្ម លក់​ស្បៀងអាហារ​ហូបចុក​ជូន​ប្រជាពលរដ្ឋ រស់នៅ​ក្នុង​តំបន់​ក្រហម អស់ អង្ករ​១៤៥២​ប៉ាវ​,​មី​៤២៨៣ កេស ,​ត្រីខ​២៨០៣ យួរ​, ទឹកត្រី​១១៦១ យួរ​,​ទឹកស៉ីអ៉ីវ​១០៩៧ យួរ​,​ទឹកបរិសុទ្ធ ២៣០​យួរ​, ឆៃ​ប៉ូវ ៦០២​ថង់ (១​ថង់ ២​គីឡូក្រាម​) រួម​ទាំង​បន្លែបង្ការ​មួយចំនួនទៀត​។​

​នេះ​បើ​តាម​ការបញ្ជាក់ របស់លោក ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ ក្រសួង​ពាណិជ្ជកម្ម ឲ្យដឹង​នៅ​ថ្ងៃ​ទី​២៧ មេសា ឆ្នាំ​២០២១​នេះ​។​

​លោក ប៉ែន សុ​វិជាតិ បានបញ្ជាក់​ថា ក្រសួង​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ ដើម្បី​ភ្ជាប់​ផ្សារ​អន​ឡាញ​របស់​ក្រុមហ៊ុន ឈ្មោះថា វី​ទិញ (V-THINH) មក​ជាមួយ​ផ្សារ​អន​ឡាញ​របស់​ក្រសួង​ពាណិជ្ជកម្ម​។​

​លើស​ពី​នោះ​ទៀត ផ្សារ​អ៉ឺ​អន និង​ក្រុមហ៊ុន Super App ក៏​នឹង​ភ្ជាប់​ផ្សារ​របស់ខ្លួន ជាមួយ​ផ្សារ​អន​ឡាញ​ក្រសួង​ដែរ ធ្វើឲ្យ​លើ​ផ្សារអ​ន​ឡាញ មាន​ទំនិញ​កាន់តែ​សម្បូរ​បែប​។​

​លោក ប៉ែន សុ​វិជាតិ បាន​បន្ថែមទៀតថា ទោះ​ផ្សារ​ទំនើប​ក្ដី ក្រុមហ៊ុន​ឯ​កជនក្តី ដែល​សហការ​ជាមួយ​ក្រសួង ត្រូវ​មាន​កិច្ចសន្យា​ច្បាស់លាស់ ដោយ​បញ្ជាក់​ពី​ការផ្គត់ផ្គង់​ទំនិញ ដែល​មាន​គុណភាព តម្លៃ​ថោក​សមរម្យ ពិសេស​បុគ្គលិក ត្រូវបាន​ទទួល​ការចាក់​វ៉ាក់សាំង​ពីរលើក និង​ត្រូវ​គោរព​តាម​វិធាន​សុខាភិបាល​។​

​លោក​បាន​បញ្ជាក់ថា ចំនួន​ស្តង់​លក់ទំនិញ ត្រូវតែ​ស្ថិត​ក្នុង​កំរិត​មួយ ដែល​អាច​គ្រប់គ្រង​បាន មិន​អាច​ពង្រីក​ឲ្យ​ធំ​មាន​ទាំង​ការបោះដុំ​ទំនិញ ដូច​ការលើក​ឡើង​ខ្លះ​នោះទេ ព្រោះ​វា​នឹង​ក្លាយទៅជា​ផ្សារ​ទ្រង់ទ្រាយ​ធំ​មួយ ដែល​នឹង​ប្រឈម​នឹង​ការចម្លង​មេ​រោគកូ​វីដ​-១៩ ហើយ​ត្រូវ​បិទ​ដូច​ផ្សារ​ដទៃ​៕

Filed in: ព័ត៌មានជាតិ