សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ព្រះមហាក្សត្រ​និង​សម្តេចម៉ែ ប្រោស​ព្រះរាជទាន​ព្រះរាជ​អំណោយ​ជា​ច្រើន​មុខ ផ្ដល់ជូន​រដ្ឋបាល​រាជធានី ដើម្បី​យក​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម ពាក់ព័ន្ធ​កូវី​ដ​-១៩

​ព្រះមហាក្សត្រ​និង​សម្តេចម៉ែ ប្រោស​ព្រះរាជទាន​ព្រះរាជ​អំណោយ​ជា​ច្រើន​មុខ ផ្ដល់ជូន​រដ្ឋបាល​រាជធានី ដើម្បី​យក​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម ពាក់ព័ន្ធ​កូវី​ដ​-១៩

ភ្នំពេញ​៖ សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ និង​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សព្វព្រះរាជហឫទ័យ ប្រោស​ព្រះរាជទាន​ព្រះ​រាជអំណោយ តាមរយៈ សម្ដេច ចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គា​រ គង់ សំអុល ឧបនាយក​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​ព្រះបរមរាជវាំង​ជូន​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​យក​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ក្រហម​នៅ​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ជម្ងឺ​កូវី​ដ​-១៩ ដែល​បាន​និង​កំពុង​រីក​រាល​ដាល​នៅពេលនេះ​។​

​ពិធី​ប្រគល់​និង​ទទួល​នេះ​បាន​ធ្វើឡើង នៅ​រសៀល​ថ្ងៃ​ទី​២៦ មេសា ឆ្នាំ​២០២១ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​អធិបតី សម្ដេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គា​រ គង់ សំអុល និង​លោក​លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​នោះ​បាន​ថ្លែង​អំណរ​ព្រះរាជ​គុណ​យ៉ាង​ជ្រាលជ្រៅ​ជាទី​បំផុត ថ្វាយ សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុងនាម​ក្រុមប្រឹក្សា​រាជធានី គណៈ​អភិបាល​រាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ និង​ក្នុងនាម​ទូលព្រះបង្គំជាខ្ញុំ​ផ្ទាល់ សូម​ថ្លែង​អំណរ​ព្រះរាជ​គុណ​យ៉ាង ជ្រាលជ្រៅ​បំផុត​ថ្វាយ សម្ដេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​បាន​សព្វព្រះរាជហឫទ័យ ប្រោស​ព្រះរាជទាន​ព្រះ​រាជអំណោយ តាមរយៈ សម្ដេចចៅហ្វា​វាំង វរ​វៀងជ័យ អធិបតី​ស្រឹង្គារ គង់ សំអុល ឧបនាយក​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង រួមមាន​អង្ករ​៥០​តោន មី ចំនួន​២.០០០​កោស​តូច​, ២​ត្រីខ​ចំនួន​២,០០០​យួរ ទឹក​សុទ្ធ​៣០០​កេស និង​មាស់​៤​កេស​ធំ (​ស្មើ​១២,០០០​បន្ទះ​) សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​លំបាក រស់នៅក្នុង តំបន់​ក្រហម នៃ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។

​លោក​បន្តថា ៖​ព្រះរាជ​អំណោយ​ដ៏​ថ្លៃថ្លា​ខាងលើ ពិតជា​បាន​រួមចំណែក​ដល់​ការ​ទំនុកបម្រុង​ជា​ស្បៀង​ដល់​ប្រជាពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់​ពី​ការ​រាតត្បាត​នៃ​ជំងឺ​ក​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ២០២១ នៅ​រាជធានី​ភ្នំពេញ និង​បាន​បង្ហាញ​ឱ្យឃើញ​ពី​ទឹក​ព្រះទ័យ​មនុស្សធម៌ របស់​សម្ដេច​ព្រះមហាក្សត្រី ដែល​ជា​និច្ច​ជា​កាល ព្រះអង្គ​តែងតែ​បរិច្ចាគ​នូវ​ទ្រព្យធន និង​ជំនួយ​ឧបត្ថម្ភ​ផ្សេងៗ សំដៅ​ជួយ​ដោះស្រាយ​នូវ​ជីវភាព​របស់​ប្រជាពលរដ្ឋ ទីទ័លក្រ​នៅ​ទូទាំង​ប្រទេស​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះដែរ ទូលព្រះបង្គំជាខ្ញុំ​សូម​ព្រះ​បរម​រាជានុញ្ញាត​ថ្វាយ​ព្រះរាជ​សព្ទសាធុការពរ​បវរ មហាប្រសើរ​ថ្វាយ សម្ដេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សូម ព្រះអង្គ​មាន ព្រះ​ជន្មាយុ​យឺនយូរ ព្រះរាជសុខភាព​ល្អ​បរិបូរណ៍​ព្រះកាយពល​មាំមួន ដើម្បី​ព្រះអង្គ​គង់ប្រថាប់​ដំ សែន​សុខដុមរមនា​ជា​មហា​ម្លប់​ដ៏​ត្រជាក់ត្រជុំ សម្រាប់​ប្រជារាស្ត្រ​ខ្មែរ​ជា​កូនចៅ​របស់​ព្រះអង្គ​ជ្រកកោន​ជា​យូរអង្វែង ត​រៀង​ទៅ​។​

​លោក ឃួ​ង ស្រេង ជាមួយគ្នា​នោះ​ក៏​បាន​ថ្លែង​អំណរ​ព្រះរាជ​គុណ​យ៉ាង ជ្រាលជ្រៅ​បំផុត​ផង​ដែរ​ថ្វាយ​ចំពោះ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង សម្ដេច​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម​សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដោយ​ព្រះអង្គ បាន​សព្វព្រះរាជហឫទ័យ ប្រោស​ព្រះរាជទាន​ព្រះ​រាជអំណោយ តាមរយៈ សម្ដេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គា​រ គង់ សំអុល ឧបនាយក​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​ព្រះបរមរាជវាំង​ផងដែរ ដោយ​រួមមាន​៖ ១.​អង្ករ​៥០​តោន​, មី​២.០០០ កេស​តូច​, ត្រីខ​២,០០០​យួរ​,​ទឹក​សុទ្ធ​៣០០ កេស​, សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​លំបាក រស់នៅក្នុង តំបន់​ក្រហម​នៃ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​អង្ករ​៥​តោន​, មី ៣០០​កេស​តូច​,​ត្រីខ​៣០០​យួរ​, ទឹក​សុទ្ធ ៥០​កេស​,​សំរាប់​ចែក​ជូន​កងកម្លាំង​នគរបាល​និង​កងរាជអាវុធហត្ថ​ដែល​កំពុង​បំពេញ​ភារកិច្ច​តាម​គោលដៅ​ត្រួតពិនិត្យ​ក្នុង​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ​។​ឆ្លៀត​ក្នុង​ឱកាស​នេះដែរ ទូល​ព្រះ បង្គំ​ជា​ខ្ញុំ​សូម​ព្រះ​បរម​រាជានុញ្ញាត​ថ្វាយ​ព្រះរាជ​សព្ទសាធុការពរ​បវរ មហាប្រសើរ​ថ្វាយ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សូម​ព្រះអង្គ​មាន ព្រះ​ជន្មាយុ​យឺនយូរ ព្រះរាជសុខភាព​ល្អ​បរិ​បូរ ណ៍​ព្រះកាយពល​មាំមួន ដើម្បី​ព្រះអង្គ​គង់ប្រថាប់​ដ៏​សែន​សុខដុមរមនា​ជា​មហា​ម្លប់​ដ៏​ត្រជាក់ត្រជុំ សម្រាប់​ប្រជារាស្ត្រ​ខ្មែរ​ជា​កូនចៅ​របស់​ព្រះអង្គ​ជ្រកកោន​ជា​យូរអង្វែង​តរៀង​ទៅ​។

​សូម​ករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ទ្រង់​ព្រះ​មេត្តា​ទទួល នូវ​អភិវន្ទន​កិច្ច និង​កតញ្ញុតាធម៌​ដ៏​ខ្ពង់ខ្ពស់​បំផុត អំពី​ទូលព្រះបង្គំ​យើងខ្ញុំ​ទាំងអស់គ្នា​៕

Filed in: ព័ត៌មានជាតិ