សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អាជ្ញាធរ​រាជធានី​ភ្នំពេញ កំពុង​រៀបចំ ចាត់ចែង យក​ស្បៀងអាហារ ចុះ​ចែក​ជូន​ប្រជាពលរដ្ឋ​និង​កម្មករ ទីទាល់ក្រ​ជាង​១​ម៉ឺន​គ្រួសារ​នៅ​ថ្ងៃ​ទី​២៦ មេសា ឆ្នាំ​២០២១​នេះ

​អាជ្ញាធរ​រាជធានី​ភ្នំពេញ កំពុង​រៀបចំ ចាត់ចែង យក​ស្បៀងអាហារ ចុះ​ចែក​ជូន​ប្រជាពលរដ្ឋ​និង​កម្មករ ទីទាល់ក្រ​ជាង​១​ម៉ឺន​គ្រួសារ​នៅ​ថ្ងៃ​ទី​២៦ មេសា ឆ្នាំ​២០២១​នេះ

​ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ ដោយ​ការសហការ​គ្នា​ជាមួយនឹង​កម្លាំង​កងទ័ពជើងគោក បាន​នឹង​កំពុង​រៀបចំ ចាត់ចែង យក​ស្បៀងអាហារ ចុះ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​និង​កម្មករ​ទីទាល់ក្រ​ជាង​១​ម៉ឺន​គ្រួសារ នៅ​ថ្ងៃ​ទី​២៦ មេសា ឆ្នាំ​២០២១ នេះ ទៅ​តាម​ការណែនាំ​របស់ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដោយ​ក្រុម​ការងារ​ទាំង​អាជ្ញាធរ​ខណ្ឌ ក៏ដូចជា​កងកម្លាំង​ទាហាន​បាន​កំពុង​ដុតដៃ ដុតជើង ក្នុង​ការដឹកជញ្ជូន​ស្បៀង​អាហារ​ទៅតាម​ដាល​គោលដៅ​ខណ្ឌ​នី​មួយៗ​ដែល​ត្រូវ​ប្រគល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដល់​លំនៅដ្ឋាន ខណៈ ពួកគាត់ ត្រូវបាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ធ្វើ​ការបិទ​ខ្ទប់ ដើម្បី​ទប់ស្កាត់​នូវ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ។

​ការបញ្ជាក់​ខាងលើ​នេះ​របស់ ឯកឧត្ដម កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ ខណៈ​ដែរ​លោក ធ្វើជា​តំណាង ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ អញ្ជើញ​ទទួល អំណោយ​ពី​លោក យុន ប៊ុនលី និង​លោកស្រី ហៀវ លន់ សមា ជិក សមាជិកា​សមាគម​កាយ​រឹទ្ធិ​នារី​កម្ពុជា នៅ​សាលា​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​មេសា​នេះ ។​

​អំណោយ​ដែល​ប្រគល់ជូន​រដ្ឋបាល​រាជធានី ភ្នំពេញ​នេះ មាន​អង្ករ​ចំនួន​១៥​តោន ដើម្បី​យក​ទៅ​ចាត់ចែង​ក្នុង​ការចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ខណៈ​ជំងឺ​នេះ​ពី​មួយ ថ្ងៃ​ទៅ​មួយថ្ងៃ នៅតែ​បន្ត ការ​រាលដាល​ឥតឈប់ឈរ ។​

​ក្រៅ​ពី​ការលើកឡើង​ខាងលើ​លោក​កើត ឆែ ក៏​បាន​មានប្រសាសន៍ ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក ស្រី ជា​សប្បុរស ជន​ខាងលើ ដែល​បាន​ឧបត្ថម្ភ​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​នេះ​ជា​កាយវិការ​ដ៏​ប្រពៃ​ប្រកប​ដោយ​មនុស្សធម៌ និង​គុណធម៌ ដោយ​បាន​ចូលរួមចំណែក​យ៉ាង សំខាន់​ជា​មួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រាជ រដ្ឋាភិបាល ស្រប​តាម​ការអំពាវនាវ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការចាត់វិធានកា​រ​ទប់ស្កាត់​ការរីក​រាល ដាល​នៃ មេ​រោគកូ​វីដ​-១៩ នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទាន់ពេលវេលា​៕

Filed in: ព័ត៌មានជាតិ