សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កងទ័ពជើងគោក សហការ​ជាមួយ​អាជ្ញាធរ​រាជធានី បន្ត​ការដឹក​ស្បៀងអាហារ​ចែកជូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត ក្នុងអំឡុង​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ ដើម្បី​បង្ការ​និង​ទប់ស្កាត់​នូវ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩

កងទ័ពជើងគោក សហការ​ជាមួយ​អាជ្ញាធរ​រាជធានី បន្ត​ការដឹក​ស្បៀងអាហារ​ចែកជូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត ក្នុងអំឡុង​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ ដើម្បី​បង្ការ​និង​ទប់ស្កាត់​នូវ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩

​ភ្នំពេញ​៖. ដោយ​មាន​បទបញ្ជា​ពី​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាកា​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ព​ជើង គោក ។​

​ជាមួយគ្នា​នោះ​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួង ស្រេង បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ សហការ​ឱ្យបាន​ល្អ​ជាមួយ​កងទ័ពជើងគោក នៃ​បញ្ជាការ​កងទ័ព​ជើង គោក​ដើម្បី​ចែក​ជូន​ស្បៀងអាហារ​ជូន​ទៅ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត ទាំងអស់ នៅក្នុង​រាជធានី​ភ្នំពេញ ក្នុងអំឡុង ពេល​នៃ​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ ដើម្បី​បង្ការ​និង​ទប់ស្កាត់​នូវ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ។​

​សកម្មភាព​នេះ គេ​បាន​ឃើញ​អភិបាល​ខណ្ឌ​នីមួយៗ​ចំណុះ​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សហការ​យ៉ាង ល្អប្រសើរ ជាមួយនឹង​កង កម្លាំង​ទ័ពជើងគោក ក្នុង​ការនាំ​ស្បៀង​អា ហារ​ទាំងនេះ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ដែល មាន​ជីវភាព​ខ្វះខាត ។

​ជាក់ស្តែង​សម្រាប់​ថ្ងៃទី ២៥ មេសា​នេះ​គេ​បាន​ឃើញ កងកម្លាំង​ទាហាន​ជើងគោក នៃ​បញ្ជាការ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស ឆ័ត្រ យោង ៩១១​បាន​បញ្ជូន​កម្លាំង​ចំនួន​២០៦​នាក់​រថយន្ត​ប្រមាណ​ជាង​២០០​គ្រឿង បាន​បន្ត​ការដឹកជញ្ជូន​ស្បៀងអាហារ​ទាំងនេះ ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ខណ្ឌ​ចំនួន​៤​ក្នុង​រាជធានី​ភ្នំពេញ ដែល​មាន​ដូចជា ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌមានជ័យ ខណ្ឌ​ចំការមន​និង​ខណ្ឌ​បឹង​កេងកង ហើយ​ស្បៀងអាហារ​ទាំងនេះ រួមមាន អង្ករ​, មី​, ទឹកត្រី​, ទឹកស៊ីអ៊ីវ​, និង​ត្រីខ ក្នុងនោះ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ដឹក ស្បៀង​ចែកជូន​ប្រជាពលរដ្ឋ​ចំនួន​៣៥០០ គ្រួសារ និង​ខណ្ឌ​មានជ័យ​ចំនួន​២៥០០​គ្រួសារ ខណ្ឌ​បឹង​កេងកង ចំនួន ៤៣០​គ្រួសារ ខណ្ឌចំការមន​ចំនួន​៤០៤​គ្រួសារ​និង​ខណ្ឌ​ដង្កោ​ចំនួន ១៤៤​គ្រួសារ​ផង​ដែរ​។​

​សូមបញ្ជាក់​ថា​៖​កងទ័ពជើងគោក​ខ​បាន​ប្រតិបត្តិ​ការដឹកជញ្ជូន​ជំនួយ​សង្គម​របស់​រាជ​រដ្ឋាភិបាល​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​នេះ​ធ្វើ ឡើងទៅ​តាម​បទបញ្ជា​របស់​លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាកា​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ហើយ ចាត់តាំង​ឧត្តម​សេ​នី យ៍​ឯក ចាប ភក្តី មេបញ្ជាការរង​កងទ័ព ជើង គោក មេបញ្ជាការ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​ឱ្យ​បញ្ជូន​កម្លាំង​ចំនួន​២០៦​នាក់ ដោយ​ប្រគល់​តួនាទី​ទៅ​ជូន​លោក​ឧត្តមសេនីយ៍ត្រី​ស៊ុសំ ណា​ង​ជា​អ្នកដឹកនាំ ដោយ​ប្រើប្រាស់​រថយន្ត​ចំនួន​២៦​គ្រឿង​លើកដាក់ និង​ដឹក​ជញ្ជូ​ស្បៀងអាហារ​ទាំងនេះន​ទៅ​ចែកជូន​ដល់​ខណ្ឌ​ទាំង ១៤​ក្នុង​រាជា​ធានី​ភ្នំពេញ ហើយ​បើ​គិត​មកដល់​ថ្ងៃនេះ​មាន​រយៈ​៥​ថ្ងៃ​ហើយ ៕

Filed in: ព័ត៌មានជាតិ