សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ឃួ​ង ស្រេង​៖ ភ្នំពេញ​នៅ​បន្ត​បិទ​ខ្ទប់​ដដែល​

លោក ឃួ​ង ស្រេង​៖  ភ្នំពេញ​នៅ​បន្ត​បិទ​ខ្ទប់​ដដែល​

ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ៖​រាជធានី​ភ្នំពេញ នៅ​បន្ត​បិទ​ខ្ទប់​ដដែល ដោយ​មិន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ទូទៅ​ចរាចរ​ឡើយ ហើយ​កងកម្លាំង​មូលដ្ឋាន​ទាំងអស់ ត្រូវ​បន្ត​អនុវត្ត​វិធានការ​បិទ​ខ្ទប់​បន្តទៀត​។ លោក ឃួ​ង ស្រេង ថ្លែង​បែប​នេះ​នៅ​ព្រឹក​ថ្ងៃទី​២៥​មេសា ឆ្នាំ​២០២១ ។​

​ការបញ្ជាក់​របស់​អភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើឡើង​ភ្លាមៗ បន្ទាប់​ពី​រាជរដ្ឋាភិបាល បាន​ចេញ​សេចក្តីសម្រេច​មួយ ដោយ​បញ្ចប់​ការហាមឃាត់​ការធ្វើដំណើរ និង​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូទាំង​ប្រទេស ដែល​ត្រូវ​បានសម្រេច​ដោយ​សេចក្តីសម្រេច​លេខ ៤៤ សសរ ចុះ​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០២១ និង​សេចក្តីសម្រេច​លេខ​៥១ សសរ ចុះ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០២១ របស់​រាជរដ្ឋាភិបាល​។​

​សេចក្តីសម្រេច​នេះ បានអនុញ្ញាត​ឱ្យ​ពលរដ្ឋ​ទូទៅ ធ្វើដំណើរ​ចេញចូល​ឆ្លង​ខេត្ត​បាន លើកលែង​តែ​ការចេញចូល​នៅ​តំបន់​បិទ​ខ្ទប់​ប៉ុណ្ណោះ ដែល​ក្នុងនោះ​មាន​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​៕

Filed in: ព័ត៌មានជាតិ