សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ធំ​មិនបាន​តាំងចិត្ត​បង្ក្រាប​បទល្មើស​ជលផល​តាម​ការប្តេជ្ញា​ចិត្ត​របស់ខ្លួន​

ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ធំ​មិនបាន​តាំងចិត្ត​បង្ក្រាប​បទល្មើស​ជលផល​តាម​ការប្តេជ្ញា​ចិត្ត​របស់ខ្លួន​

ខេត្ត​កំពង់ធំ ៖ បទល្មើស​នេសាទ​នៅតែ​បន្ត​កើតមាន​ក្នុង​ខេត្ត​កំពង់ធំ ដោយ​ពុំ​មាន​តម្រុយ​ណា​មួយ បញ្ជាក់​ពី​ការថយចុះ​នោះទេ តែ​ផ្ទុយទៅវិញ​បែរ ជា​មាន​ការកើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ បទល្មើស​កាន់តែ​រាលដាល​ពេញ​ទាំង​ផ្ទៃ​ទឹក មិនតែប៉ុណ្ណោះ​មាន​ផ្នែក​រដ្ឋបាល ជលផល​ផាត់​សណ្តា​យ ស្ថិត​នៅក្នុង​ស្រុក​កំពង់ស្វាយ និង​ស្រុក​សន្ទុក កំពុងតែ​មាន​ការឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ ដើម្បី​រត់​ការសុំ​ដាក់​បទល្មើស​ថែមទៀត​ផង​។​

​ជាក់ស្តែង​លោក ហៀ​ង ដែល​ជា​មេ​ឈ្មួញ​ដ៏​ធំ ស្ថិតនៅក្នុង ឃុំ​ផាត់​សណ្តា​យ កំពុងតែ​ញាប់​ដៃជើង រត់ការ​ជាមួយនឹង ស្ថាប័ន​ពាក់ព័ន្ឋ ដោយ​មាន​ការ​បើកភ្លើង​ខៀវ ពី​មន្ត្រីជលផល នៅ​ពីក្រោយ ដើម្បី​ប្រព្រឹត្ត​បទល្មើស​នេសាទ ក្នុងនោះ​ត្រូវ​បាន​គេ​ដឹងថា ការបង្ក្រាប​បទល្មើស​បង្ហោះតាម​បណ្តាញ​ហ្វេស​បុក គឺ​គ្រាន់តែ ជា​រូបភាព​មួយ បញ្ជាក់​ពី​សកម្មភាព​របស់ សមត្ថកិច្ច​ជលផល ដើម្បី​កុំឲ្យ​គេ​ថា​ជាប់​ត្រគៀក មិន​ខ្ចី​អើពើ​ពី​បទល្មើស តែ​ផ្ទុយទៅវិញ គឺ​បទល្មើស​ទ្រង់ទ្រាយ​ធំៗ​ពុំ ត្រូវ​បាន​បង្ក្រាប​នោះ​ទេ ។​

​ដោយឡែក​បទល្មើស​នេសាទ​នៅ​ចំនុច​បឹង ខណ្ឌ បឹង​ក្រាយ បឹង​ស្នូក​ចំប៉ី និង​បឹង​អាពៀ ឯណេះ​វិញ​គឺ​សមត្ថកិច្ច ពុំ​បាន​ចុះ​បង្ក្រាប ឲ្យបាន​ទាន់​ពេលវេលា​នោះ​ទេ ក្រោយពី​ទទួល​ព័ត៌មាន​ថា មាន​បទល្មើស ក៏​ត្រូវ​បាន​បណ្តាញ​ដែល​ធ្លាប់​ទទួល លាភស្ការៈ​បោះ​ព្រុយយ៉ុង ឲ្យ​ឈ្មួញ​ទាំងនេះ​ចុះទៅ​រុះរើ​លាក់​ទុក​កន្លែង​មាន​សុ​វត្តិភាព រយះពេល​៤​ថ្ងៃ​ដោយ​គិត​ពី​ផ្ដល់​ពត័មាន​តាំង​ថ្ងៃទី​១៩​រហូត​ដល់​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៦ ក្រោយមក​ទើប សមត្ថកិច្ច​ចុះ​ទៅ​បង្ក្រាប ហើយក៏​ពុំ​បាន​ជួប​នូវ​អ្វី​ទាំងអស់ ទង្វើ​ទាំងនេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ​ប្រាប់ឱ្យដឹង​ថា វា​ជា​ល្បិចកល​រប​ស់ខណ្ទ​រដ្ឋបាល​ជលផល​កំពង់ធំ ។​

​បើ​តាម​ប្រភព​ពី​ប្រជា​នេសាទ​បាន​និយាយ​ប្រាប់​ថា​ជំនាញ​បាន​បង្ក្រាប​តែ​បទល្មើស​តូចតាច​របស់​ប្រជា​ពល​រដ្ន ដែល​មិន​បាន​បង់លុយ​អោយ ចំណែក​បទល្មើស​ធំៗ មិន​បាន​បង្ក្រាប​ទេ​ទុក​ចិញ្ចឹម​ឆ្នាំ​បាយ តែ​ពេល​បង្ហោះ ហ្វេ​ស​បុក​ម្ដងៗ​គី​ដើម្បី​បំភាន់​ភ្នែក​មហាជន ភូតភរ ថ្នាក់លើ អោយឃើញ​ពី ការខិតខំ​បង្ក្រាប​របស់ខ្លួន ដើម្បី​អោយ​ឃើញ ពី​ស្នាដៃ​របស់​ខ្លួន​តែប៉ុណ្ណោះ ពាក់ព័ន្ធ​និង​បញ្ហា​នេះ លោក​ប៉ែន វណ្ណ​រិទ្ធ បាន​សារភាព​ថា មន្ដ្រី​របស់​លោក​ពិតជា​បង្ក្រាប​បាន​តែ​មួយ កន្លែង ចំណែក​២​កន្លែង​ធំ​ទៀត​ត្រូវបាន​ម្ចាស់​រុះរើ​អស់ ៕

 

 

IMG-20160827-WA0030 IMG-20160827-WA0032 IMG-20160827-WA0031

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់