សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ឃួ​ង ស្រេង បន្ត​ចែក​អំណោយ​សប្បុរស់​ធ​ម៏ ជូន​ពលរដ្ឋ​១០០០​គ្រួសារ នៅ​ខណ្ឌ​ច្បារអំពៅ ដើម្បី​ជួយ​រំដោះ​ការលំបាក ខណៈ រួម​គ្នា​ផ្ដាច់​ជម្ងឺ​កូវី​ដ​-១៩

លោក ឃួ​ង ស្រេង បន្ត​ចែក​អំណោយ​សប្បុរស់​ធ​ម៏ ជូន​ពលរដ្ឋ​១០០០​គ្រួសារ នៅ​ខណ្ឌ​ច្បារអំពៅ ដើម្បី​ជួយ​រំដោះ​ការលំបាក ខណៈ រួម​គ្នា​ផ្ដាច់​ជម្ងឺ​កូវី​ដ​-១៩

​ភ្នំពេញ​៖ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ ជា​គ្រឿងឧបភោគ​បរិភោគ ដែល​ជា​អំណោយ របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន​និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន​រា​នី​ហ៊ុន​សែន ចែកជូន​ដល់​បងប្អូន​ប្រជា​ពល រដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​បិទ​ខ្ទប់ និង​មាន​ជីវភាព​ខ្វះខាត​ចំនួន ១០០០​គ្រួសារ​មក​ពី​សង្កាត់ ទាំង​ប្រាំបី នៃ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​

​ពិធី​នេះ​បាន​ធ្វើឡើង នៅ​ព្រឹក​ថ្ងៃទី​២៤ មេសា ឆ្នាំ​២០២១ នៅលើ​ផ្លូវ​លេខ​៣៦៩ ជាប់​ផ្សារ​បន្លែ​ច្បារអំពៅ ក្នុង​សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ ដោយ​មាន​ប្រជាពលរដ្ឋ​ចូលរួម​តំណាង ប្រជាពលរដ្ឋ​២៥០ នាក់​ប៉ុណ្ណោះ ជាមួយ​និង​ការរក្សា​គម្លាត​សុវត្ថិភាព ល្អប្រសើរ ។ ចំពោះ​ប្រជាពលរដ្ឋ​ជាង ៧០០ គ្រួសារ​ទៀត អាជ្ញាធរ​ច្បារអំពៅ​ជា​អ្នក​ចែក​បន្ត ។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងថា ៖​ការបិទ​ខ្ទប់​ភូមិដ្ឋាន​របស់​បងប្អូន​ជា​ការសម្រេចចិត្ត​ដ៏​លំបាក​បំផុត​របស់​រាជ​រដ្ឋាភិបាល ។ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ទាំងអស់ អត់ធ្មត់ យោគយល់ និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​នូវ​ជំងឺ​កូវី​ដ​-១៩ ទាំងអស់គ្នា ពិសេស​ត្រូវ​រក្សា​អនាម័យ​ឱ្យ​បាន​ជាប់​ជាប្រចាំ និង​អនុវត្ត​៣​ការពារ ៣​កុំ ជាប់​ជានិច្ច​។​

​លោក ឃួ​ង ស្រេង បន្តទៀតថា បើ​បងប្អូន​មាន​អត់ធ្មត់ ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​អោយបាន​ល្អ​ប្រសើរ​ជុំវិញ​ការបិទ​ខ្ទប់ រហូត​កាត់ផ្ដាច់​ជម្ងឺ​កូវី​ដ​-១៩ បាន នោះ​រដ្ឋាភិបាល និង​បើក​ក្រុង​ឡើងវិញ ហើយ​នៅពេល​បើក​ឡើង​វិញ មិន​មាន​ប្រឈម​និង​ជម្ងឺ​កូវី​ដ​-១៩ នោះ​កម្ពុជា​យើង​នឹង​ដំណើរការ​ប្រសើរ​ឡើង​វិញ ជីវភាព​ប្រជាពលរដ្ឋ​ក៏​ប្រសើរ​ឡើង​វិញ​ព្រមៗ​គ្នា​ផង​ដែរ​។​

​លោក ឃួ​ង ស្រេង បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ៖​មាន​ជន​អគតិ​មួយចំនួន​បាន​តែ​ស្រែក ពេល​មាន​បញ្ហា​លំបាក មិនដែល​ឃើញ​មុខ​ពួក​គេ​នោះ ចុះមក​ជួយ​ប្រជាពលរដ្ឋ​ទេ មាន​តែ​សម្ដេច​តេជោ​ទេ ដែល​បាន​នៅ​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់​ពេលវេលា ទោះបី​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​បែបណាក៏ដោយ​។ ជាក់ស្តែង​សម្រាប់​សភាពការណ៍​ពេលនេះ សម្ដេច​តេជោ បាន​ចាត់ចែង​ឱ្យ អាជ្ញាធរ ចុះ​ចែក​គ្រឿងឧបភោគ​បរិភោគ​ភ្លាមៗ​ជូន​ដល់​ប្រជាពលរដ្ឋ នៅ​តំបន់​ត្រូវ​បិទ​ខ្ទប់ និង​ចុះ​សុខទ​ក្ខ​ប្រជាពលរដ្ឋ​ជា​ប្រចាំ បើ​មាន​ការខ្វះខាត​អ្វី​យើង​ជួយ​ពួក​គាត់​បាន​ភ្លាម​តែ​ម្តង ដោយ​មិន​ទុក​អោយ​ពួកគាត់​អត់​បាយឡើយ​។​

​គួរបញ្ជាក់​ថា ៖​អំណោយ​ដែល​ប្រគល់ជូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​បិទ​ខ្ទប់ មាន​ជីវភាព​ខ្វះខាត​ខាងលើនេះ មាន​ចំនួន ១.០០០​គ្រួសារ មក​ពី​សង្កាត់​ទាំង​ប្រាំបី នៃ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​២៥​គី​ឡូ មី​មួយ​កេស ត្រីខ​មួយ​យួរ ៕

 

Filed in: ព័ត៌មានជាតិ