សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អង្គការ​ទស្សនៈ​ពិភពលោក ផ្ដល់​អំណោយ​សប្បុរស់​ធ​មី​ជា គ្រឿងឧបភោគ បរិភោគ ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជម្ងឺ​កូវី​-១៩

អង្គការ​ទស្សនៈ​ពិភពលោក ផ្ដល់​អំណោយ​សប្បុរស់​ធ​មី​ជា គ្រឿងឧបភោគ បរិភោគ ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជម្ងឺ​កូវី​-១៩

ភ្នំពេញ ៖ គ្រឿងឧបភោគ បរិភោគ ដែល​មាន​ដូចជា អង្ករ មី ទឹក​ស៊ី​អុីវ ត្រីខ និង​ម៉ាស​បី​ស្រទាប់​ផង​ដែរ​នោះ ត្រូវបាន​អង្គការ​ទស្សនៈ​ពិភពលោក​(World vision) ប្រគល់ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេ​រោគកូ​វីដ​-១៩ នៅ​រាជធានី​ភ្នំពេញ ខណៈ​ដែល​ជម្ងឺ​នេះ​បាន​នឹង​កំពុង​រីក​រាល ដាល​ខ្លាំង ដោយ​មាន​អ្នក​ឆ្លង​រហូតដល់​រាប់ពាន់នាក់ និង​មាន​អ្នកស្លាប់​ជា​បន្តបន្ទាប់​ដែរនោះ​។​

​ពិធី​ប្រគល់ និង​ទទួល​នេះ បាន​ធ្វើឡើង​កាលពី រ​សៀ​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២១ នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​ក្រោម​វត្តមាន លោក ហុក ហួរ​លីម នាយក​រដ្ឋបាល​ស្តីទី សាលា រាជធានី​ភ្នំពេញ​។​

​លោក ហុក ហួរ​លីម បាន​មានប្រសាសន៍ថា ក្នុងនាម​លោក​តំណាងអោយ លោក​ឃួង ស្រេង អភិបាល​រាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​រាជធានី​ភ្នំពេញ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អង្គការ​ទស្សនៈ​ពិភពលោក ដែល​បាន​ជួយ​ឧបត្ថម​ជា អង្ករ មី ទឹក​ស៊ី​អុីវ ត្រីខ និង​ម៉ាស​បី​ស្រទាប់​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​។ តាមរយ​កាយវិការ ដ៏​ល្អ​ប្រពៃ ប្រកប​ដោយ​មនុស្សធម៌ និង​គុណធម៌​ខាងលើ​នេះ​របស់​អង្គការ​ទស្សនៈ​ពិភពលោក គឺ​ពិតជា​បាន​រួមចំណែក​យ៉ាង​សំខាន់​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រាជរដ្ឋាភិបាល ស្រប​តាម​ការអំពាវនាវ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការចាត់វិធានកា​រ​ទប់ស្កាត់​ការរីក​រាល ដាល​នៃ​មេ​រោគកូ​វីដ​-១៩ នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទាន់ពេលវេលា​។​

​សូមបញ្ជាក់​ថា​៖ អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ ខាងលើ​នេះ​រួមមាន អង្ករ​ចំនួន​៣​តោន​កន្លះ ទឹក​ស៊ី​អុីវ​៥០​ឡូ ត្រីខ​៥០​យួរ និង​ម៉ាស​បី​ស្រទាប់ ១០.០០០​ម៉ាស ៕

Filed in: ព័ត៌មានជាតិ