សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ឃួ​ង ស្រេង ៖ អំពាវនាវ​ដល់​បងប្អូន​ពលរដ្ឋ​ឱ្យ​ចូលរួម​អនុវត្ត​បម្រាម​បិទ​ខ្ចប់ ដើម្បី​កាត់​ផ្តាច់​ជំងឺ​កូវី​ដ​-១៩

លោក ឃួ​ង ស្រេង ៖ អំពាវនាវ​ដល់​បងប្អូន​ពលរដ្ឋ​ឱ្យ​ចូលរួម​អនុវត្ត​បម្រាម​បិទ​ខ្ចប់ ដើម្បី​កាត់​ផ្តាច់​ជំងឺ​កូវី​ដ​-១៩

ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការអំពាវនាវ​ដល់ បងប្អូន ប្រជាពលរដ្ឋ​ចូលរួម​អនុវត្ត​ឱ្យបាន​នូវ​ការ​ដាក់ បម្រាម​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ ដើម្បី​កាត់​ផ្តាច់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ បើ​មិន​ដូច្នោះ​ទេ​ការបិទ​ខ្ទប់​នឹង​អាច​បន្ត​ពន្យា​ពេល​យូរ​ជាង នេះ​ថែម​ទៀត​។ ការអំពាវនាវ​ដូចនេះ បាន​ធ្វើឡើង​.​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២១ ក្នុង​ពេល​នាំយក​អំណោយ​សម្តេច​តេជោ ហ៊ុន សែន ចែកជូន​ប្រជាពលរដ្ឋ​ចំនួន ២១៦៣​គ្រួសារ រស់នៅ​ក្នុង​តំបន់​ផ្សារ​សាំ​ហា​ន់ សង្កាត់​ទួល​សង្កែ​ទី​១ និង​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ​។

​លោក ឃួ​ង ស្រេង ក្នុងពេល​សាកសួរ​សុខទុក្ខ និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​នោះ ក៏បាន​លើកឡើង​នូវ​គោលនយោបាយ​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដោយ មិន​ទុក​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​ការ​អត់បាយ​នោះ​ឡើយ​។ រាជធានី​ភ្នំពេញ​មាន​ទីស្នាក់ការ​សង្កាត់​នៅ​ជិត​ទីស្នាក់ការ​ខណ្ឌ នៅ​ជិត​រួម​ទាំង​ទីស្នាក់ការ​សាលា​រាជធានី​ភ្នំពេញ​ថែមទៀត សម្រាប់​បម្រើ​ដល់​តម្រូវការ​ប្រជាពលរដ្ឋ ជាពិសេស​ពលរដ្ឋ​ដែល​ជួប​បញ្ហា​ខ្វះខាត​ស្បៀង អាច​ទំនាក់ទំនង​ទៅ​គោលដៅ​រដ្ឋបាល​ណា​ដែល​នៅ​ជិត ហើយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ខណ្ឌ សង្កាត់ តែង​ផ្តល់ និង​ផ្សព្វផ្សាយ​នូវ​ប្រព័ន្ធ​ទូរស័ព្ទ​នានា សម្រាប់​ប្រជាពលរដ្ឋ​ទាក់ទង​សំណូមពរ និង​រក​ជំនួយ​ផ្សេងៗ​ផងដែរ​។​

​អភិបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដោយ​អត់ធ្មត់​ថា ក្នុងនាម​អាជ្ញា​ធរមាន​សមត្ថកិច្ច​កំពុង​អនុវត្ត​ច្បាប់​ទូទាំង​រាជធានី​ភ្នំពេញ មិន​ដែល​ចង់​ធ្វើការ​ផាកពិន័យ​ដល់​ពលរដ្ឋ​ណា​ម្នាក់​នោះ​ឡើយ ដោយ​សូម​ឱ្យ​តែ​ប្រជាពលរដ្ឋ​ចូលរួម​ទាំងអស់គ្នា អនុវត្ត​វិធានការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ឱ្យ​ទទួលបាន​ជោគជ័យ កាត់ផ្តាច់​ឱ្យបាន​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​ដ៏​សាហាវ​ក្នុង​ពេលវេលា​ដ៏​លំបាក​មួយ​នេះ​ទាំងអស់គ្នា​។ ប្រសិន​ប្រជាពលរដ្ឋ​នៅតែ​រឹងទទឹង នៅតែ​ដើរហើរ នៅតែ​ដើ​រញុំា នៅតែ​ប្រមូលផ្តុំ ពី​ផ្ទះមួយ​ទៅ​ផ្ទះមួយ ពី​បន្ទប់​មួយ​ទៅ​បន្ទប់​មួយ នោះ​មិន​អាច​ធានាបាន​ថា ការ​ដាក់​បម្រាម​នេះ​នឹង​ទទួលបាន​ជោគជ័យ​នោះ​ឡើយ ដែល​នាំ​ការបិទ​ខ្ទប់​រាជធានី អាច​នឹង​ពន្យា​ពេល​យូរ​ជាង​នេះ​ថែម​ទៀត​។​

​អភិបាល​រាជធានី ក៏បាន​លើកឡើង​ជា​ថ្មី​ទៀត​ផងដែរ នូវ​វិធានការ​បិទ​ខ្ទប់​ភូមិសាស្ត្រ ដែល​មាន​ហានិភ័យ មិនមែន​មាន​តែ​នៅ​កម្ពុជា​ទេ ខណៈ​ជំងឺ​កូវី​ដ​-១៩ ដែល​កំពុង​វាយលុក​លើ​ពិភពលោក ប្រទេស​ដែល​ជួប​ហានិភ័យ​ខ្លាំង ក៏​អនុវត្ត​វិធានការ​បិទ​ខ្ទប់​នេះ​ផង​ដែរ​។

​ការបង្កា​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​ដ៏​សា ហាវ​នេះ​ឱ្យបាន​ជោគជ័យ គឺ​អាស្រ័យ​លើ​ការអនុវត្ត​របស់​ប្រជាពលរដ្ឋ ដែល​ជា​ឧត្តម​ប្រយោជ ន៍​រួម មិនមែន​ជា​ប្រយោជន៍​របស់​បុគ្គល​ណា ម្នាក់​នោះ​ឡើយ​។​

​សូមបញ្ជាក់​ថា​៖ ក្នុង​រយៈពេល​ដែល​រាជធានី​ភ្នំពេញ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​បិទ​ខ្ទប់ និង​តំបន់​ខ្លះ បាន​និង​កំពុង​ដាក់​ជា​តំបន់​ក្រហម​នេះ អាជ្ញាធរ​រាជធានី អាជ្ញាធរ​ខណ្ឌ បាន នាំយក​ស្បៀងអាហារ ចែកជូន​ដល់​ប្រជាពលរដ្ឋ កម្មករ កម្មការិនី ជា​រៀងរាល់ថ្ងៃ​។ ស្បៀង​អាហារ​ដែល​ជា​អំណោយ​របស់​សម្តេច​តេជោ ដែល​ត្រៀម និង​បាន​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​នោះ រួមមាន អង្ករ​២៥​គីឡូក្រាម​, មី ១​កេស​,​ត្រីខ​១​យួរ​, ទឹកត្រី​១​យួរ​, និង​ទឹកស៊ីអ៊ីវ​១​យួរ ៕

 

Filed in: ព័ត៌មានជាតិ