សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ឃួ​ង ស្រេង បន្ដ​ចុះ​ចែ​អំណោយ សម្ដេច​តេជោ​ជូន ប្រជាពលរដ្ឋ​១៦៩៤ គ្រួសារ​រស់នៅ​តំបន់​បិទ​ខ្ទប់ ក្នុង​សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៏​សែន​ជយ័

​លោក ឃួ​ង ស្រេង បន្ដ​ចុះ​ចែ​អំណោយ សម្ដេច​តេជោ​ជូន ប្រជាពលរដ្ឋ​១៦៩៤ គ្រួសារ​រស់នៅ​តំបន់​បិទ​ខ្ទប់ ក្នុង​សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៏​សែន​ជយ័

​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំ ពេញ បន្ត​ចុះ​ចែក​អំណោយ របស់​សម្ដេច​តេជោ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​១៦៩៤​គ្រួសារ​ដែល​រស់នៅ​សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។

​នា​ឱកាស​ចុះ​ចែ​អំណោយ​របស់​សម្ដេច​តេជោ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​ជិត​១៦៩៤​គ្រួសារ​ដែល​រស់នៅ​សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ នា​រសៀល​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០២១ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា​៖ ការបិទ​ខ្ទប់​ពិតជា​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ការលំបាក​ហើយ ទាំង​ការប្រកប​របរ និង​ការរស់នៅ​ប្រចាំថ្ងៃ ប៉ុន្តែ​សូម​ប្រជាពលរដ្ឋ​ទាំងអស់ អត់ធ្មត់ យោគយល់ និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​នូវ​ជំងឺ​កូវី​ដ​-១៩ ។ សម្ដេច​តេជោ ហ៊ុន សែន បាន​ខិតខំ​ប្រឹងប្រែង​ខ្លាំងណាស់ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ជំងឺ​កូវី​ដ​-១៩ បាត់​ពី​កម្ពុជា ដោយ​សម្តេច បាន ដាក់ចេញ​នូវ​វិធានការ​ជាច្រើន ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​នេះ ។​

​លោក ឃួ​ង ស្រេង បន្ថែមថា ៖ ជា​ការឆ្លើយតប​នឹង​សភាពការណ៍​នេះ សម្ដេច​តេជោ ក៏​បាន​ចាត់ចែង​ឱ្យ​មាន​ការចុះ​ចែក​គ្រឿងឧបភោគ​បរិភោគ​ភ្លាមៗ​ជូន​ដល់​ប្រជាពលរដ្ឋ ដោយ​មាន​តំបន់​ត្រូវ​បិទ​ខ្ទប់ ហើយ​ចាត់ទុកជា តំបន់​ក្រហម ដែល​ជា​តំបន់​ឆ្លង​រាលដាល​ធ្ងន់ធ្ងរ និង​តំបន់​បិទ​ខ្ទប់​ផ្សេងទៀត​។ ក្នុង​ស្ថានភាព​នេះ សូម​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម ហើយ​រក្សា​អនាម័យ​ឱ្យ​បាន​ជាប់​ជាប្រចាំ និង​អនុវត្ត​៣​ការពារ ៣​កុំ ជាប់​ជានិច្ច​។​

​លោក ហែម ដា​រិទ្ធ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បានឱ្យដឹងថា ការ​ចែក​អំណោយ​នា​ពេល​នេះ គឺ​មាន​ប្រជាពលរដ្ឋ ១៦៩៤​គ្រួសារ ដែល​រស់នៅ​ក្នុង​សង្កាត់​ចោម​ចៅ​ទី​១ រីឯ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​ក្រហម គឺ​នៅ​សង្កាត់​ចោមចៅ​ទី​១ ដែល​នៅ​ទី​នោះ​អាជ្ញាធរ​បាន​ចែក​អំណោយ​តាម​ខ្នង​ផ្ទះ​ជា​បន្តបន្ទាប់​សរុប​បាន​ប្រមាណ ១៩០០​គ្រួសារ​ហើយ​។

​សូមបញ្ជាក់​ថា​៖ អំណោយ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា តាមរយៈ​លោក ឃួ​ង ស្រេង យកមក​ចែកជូន ដល់​បងប្អូន អំណោយ​រួមមាន អង្ករ​២៥​គី​ឡូ មី​មួយ​កេស​,​ទឹកស៊ីអ៊ីវ​មួយ​យួរ​.​ទឹក​ត្រី​មួយ​យួរ និង​ត្រីខ​មួយ​យួរ ក្នុង​មួយ​គ្រួសារ​. ៕ .

Filed in: ព័ត៌មានជាតិ