សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ឃួ​ង ស្រេង ៖ ការ​កាន់​រំពាត់​ដេញ​ពលរដ្ឋ​ឲ្យចូល​ផ្ទះ ដូច​ឪពុកម្ដាយ​ប្រដៅ​កូន​ប៉ុណ្ណោះ បើ​អ្នក​មិន​ស្ដាប់​ទៀត​ត្រូវ​ឃាត់​ខ្លួន​មក​ផាកពិន័យ​តាម​ច្បាប់​កំណត់​

​លោក ឃួ​ង ស្រេង ៖ ការ​កាន់​រំពាត់​ដេញ​ពលរដ្ឋ​ឲ្យចូល​ផ្ទះ ដូច​ឪពុកម្ដាយ​ប្រដៅ​កូន​ប៉ុណ្ណោះ បើ​អ្នក​មិន​ស្ដាប់​ទៀត​ត្រូវ​ឃាត់​ខ្លួន​មក​ផាកពិន័យ​តាម​ច្បាប់​កំណត់​

​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០២១​នេះ បាន បញ្ជាក់ថា​៖ ការ​កាន់​រំពាត់​របស់​កងកម្លាំង​សមត្ថកិច្ច ដេញ​ប្រជាពលរដ្ឋ​ឲ្យចូល​ផ្ទះ​របស់​កងកម្លាំង​មា​ន​សមត្ថកិច្ច គឺ​គ្រាន់តែ​គំរាម​ប្រជាពលរដ្ឋ​ដែល​នៅតែ គឃ្លើន ប៉ុណ្ណោះ មិនមែន​ជា​ការប្រើប្រាស់ អំពើ​ហិង្សា​នោះ​ទេ​។​

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា ៖ ការ​កាន់​រំពាន​នេះ​ប្រៀប​ដូចជា​ឪពុកម្ដាយ ឬ​អាណាព្យាបាល ប្រដៅ​កូនចៅ​ខ្លួនឯង​តែ​ប៉ុណ្ណោះ​។ លោក​បន្ថែមថា ក្នុង​ករណី​ប្រជាពលរដ្ឋ​នៅតែ​មិន​ស្ដាប់​អាជ្ញាធរ​ណែនាំ ត្រូវ​ឃាត់ខ្លួន​ភ្លាមៗ ហើយ​កសាង​សំណុំរឿង​ចាត់ការ​បន្ដ​តាម​នីតិវិធី ពិសេស​ចាប់​ផាកពិន័យ​តាម​ច្បាប់​កំណត់​តែម្ដង​។​

​លោក ឃួ​ង ស្រេង បកស្រាយ​បែប​នេះ បន្ទាប់​ពី ប្រជាពលរដ្ឋ​ឃើញ កងកម្លាំង​មាន​សមត្ថកិច្ច​បាន​កាន់​រំពាត់ ដើរ​គំរាម​ប្រជាពលរដ្ឋ ដែល​នៅតែ​បន្ដ​ដើរចេញ​ក្រៅ​ផ្ទះ​មិន​ស្ដាប់ និង​អនុវត្ត​តាម​ការណែនាំរ​បស់​រាជ រដ្ឋាភិបាល ក្នុង​ការបិទ​ខ្ទប់​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ និង​ដាក់​ជា​តំបន់​ក្រហម ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​១៩​។ យ៉ាងណា គេ​សង្កេតឃើញថា បន្ទាប់​ពី​កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច បាន​កាន់​រំពាត់​ដើរ​គំរាម​ប្រជាពលរដ្ឋ​នោះ ពួកគាត់​ក៏​មាន​ការ​ខ្លាចរអារ និង​មិន​ហ៊ាន​ចេញ​ក្រៅ​ផ្ទះ​ផងដែរ​៕.

Filed in: ព័ត៌មានជាតិ