សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ឃួ​ង ស្រេង បន្ដ​ចុះ​ពិនិត្យ​ទីតាំង​បិទ​ខ្ទប់​នៅ​ផ្លូវ​ជាតិ​លេខ​៤ ដើម្បី​ពង្រឹងកម្លាំង​ក្នុង​ការអនុវត្ត​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល អោយបាន​ជោគជ័យ កាត់ផ្តាច់​ជម្ងឺ​កូវី​ដ​-១៩ ក្នុង​រយៈពេល​១៤​ថ្ងៃ​

លោក ឃួ​ង ស្រេង បន្ដ​ចុះ​ពិនិត្យ​ទីតាំង​បិទ​ខ្ទប់​នៅ​ផ្លូវ​ជាតិ​លេខ​៤ ដើម្បី​ពង្រឹងកម្លាំង​ក្នុង​ការអនុវត្ត​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល អោយបាន​ជោគជ័យ កាត់ផ្តាច់​ជម្ងឺ​កូវី​ដ​-១៩ ក្នុង​រយៈពេល​១៤​ថ្ងៃ​

ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០២១ បាន​បន្ដ ចុះ​ពិនិត្យ​ទីតាំង​បិទ​ខ្ទប់​នៅ​ផ្លូវជាតិ​លេខ​៤ មុខ​វត្ត​ស្ងួន​ពេជ្រ និង​អូ​ដឹម ក្នុង​សង្លាត់​កំបូល​ខណ្ឌ​កំបូល ដើម្បី​ពង្រឹងកម្លាំង​ដែល​បាននិងកំពុង​ឈរជើង​នៅ​គោលដៅ​នោះ អោយមាន​ភាព​រឹងមាំ​និង​ម៉ឺងម៉ាត់​បំផុត ជុំវិញ​ការអនុវត្ត សេចក្តីសម្រេច​របស់​រា​ជ​រដ្ឋាភិបាល ក្នុង​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​១៤​ថ្ងៃ អោយ​ទទួលបាន​ជោគជ័យ ពោល​គឹ​កាត់ផ្តាច់​អោយបាន​ការរីក​រាលដាល​នៃ​ជម្ងឺ​កូវី​ដ​-១៩​។

​លោក​ឃួង ស្រេង ក្នុងឱកាស​នៃ​ការចុះពិនិត្យ​នៅ​មុខ​វត្ត​ស្ងួន​ពេជ្រ បាន​ណែនាំ​អោយ​អាជ្ញាធរ​និង​កងកម្លាំង ដែល​ឈរជើង​នៅ​ទីនោះ សម្រួល​ចរាចរណ៍​ចំពោះ​យានយន្ត​ដែល​មាន​សិទ្ធិ​ក្នុង​ការឆ្លងកាត់​អោយ​បាន​លឿន ជៀសវាង​ការកកស្ទះ​ចរាច​រណ៍ ។​

​លោក​បាន​ណែនាំ​ទៅ​អាជ្ញាធរ​ខណ្ឌ​កំបូល​ថា ចំពោះ​រថយន្ត ដែល​មាន​សិទ្ធិ​អាច​ចេញ​បាន ពិសេស​រថយន្ត​កុង​ទីន័​រអោយ​ចេញ​ពី​ក្រៅ​ក្រុង​ទៅ ។​ចំពោះ​រថយន្ត​ចូល​ក្រុង ត្រូវ​ពិនិត្យ​អោយបាន​ល្អិតល្អន់ ពោល​គឺ អោយ​ចូល​តែ​ចំពោះ​រថយន្ត​ដឹក​គ្រឿងឧបភោគ បរិភោគ និង​ត្រូវ​នាំ​ណែនាំ​អោយ​ពួក​គាត់​ដឹក ចូល​ពេល​យប់ ។​ចំពោះ​រថយន្ត​ទេសចរណ៍​គឺ​អោយ​ពួកគាត់​ត្រឡប់​ក្រោយ​វិញ ។ តែបើ​ពួកគាត់​នៅតែ​រឹងទទឹង មិន​ព្រម​ស្រាប់​តាម​ការណែនាំ យើង​ត្រូវ​ធ្វើ​ការត្រួតពិនិត្យ ហើយ​បើ​ពិនិត្យ​ទៅ មិនមាន​ឯកសារ​ពាក់ព័ន្ធ​ក្នុងការ​ធ្វើ​ដំណើរ ក្នុងអំឡុង​បិទ​ខ្ទប់​នេះ​ទេ គឺ​ត្រូវ​ឃាត់​ទុក​ហើយ​ពិន័យ​ទៅតាម​ច្បាប់ ទើប​អោយ​ពួក​គាត់​ត្រឡប់​ក្រោយ​វិញ​។​

​លោក ឃួ​ង ស្រេង ក្នុងអំឡុង​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​នេះ លោក​តែង​បាន​អំពាវនាវ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​ចាកចេញ​ពី​ផ្ទះ​អោយសោះ បើ​មិន​មាន​ការងារ​ចាំបាច់​ឬ បន្ទាន់​ផ្សេងទៀត​ទេ ពោល​គឺ​ត្រូវ​ស្តាប់​និង​អនុវត្ត​អោយបាន​ល្អ​ទៅ​តាម​សេចក្តីសម្រេចរ បស់​រាជរដ្ឋាភិបាល ដើម្បី​រួមគ្នា​បំបាត់​ការឆ្លង​ជំងឺ covid-19​អោយបាន ក្នុង​រយៈពេល ១៤​ថ្ងៃ​នៃ​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ​នេះ​៕

Filed in: ព័ត៌មានជាតិ