សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ឃួ​ង ស្រេង នាំ​អំណោយ​សម្ដេច​តេ​ជោចែក​ជូនប្រ​ជា​ពលរដ្ឋ រស់នៅ​តំបន់ ដែល​ចាត់ទុក​ជា​តំបន់​ពណ៌​ក្រហម​ចំនួន​១០០០​គ្រួសារ នៅ​ខណ្ឌមានជ័យ

​លោក ឃួ​ង ស្រេង នាំ​អំណោយ​សម្ដេច​តេ​ជោចែក​ជូនប្រ​ជា​ពលរដ្ឋ រស់នៅ​តំបន់ ដែល​ចាត់ទុក​ជា​តំបន់​ពណ៌​ក្រហម​ចំនួន​១០០០​គ្រួសារ នៅ​ខណ្ឌមានជ័យ

​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង​. អភិបាល​រាជធានី​ភ្នំពេញ​. នៅ​រសៀល​ថ្ងៃ​ទី​២០​ខែ​មេសា ឆ្នាំ​២០២១ បាន​នាំយក​គ្រឿងឧបភោគ បរិភោគ ដែល​ជា​អំណោយ របស់​សម្ដេច​តេជោ​ហ៊ុន សែន​និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន​រា​នី​ហ៊ុន​សែន យក​ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ រស់នៅ​តំបន់​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចាត់ទុកជា​តំបន់​ពណ៌​ក្រហម​ចំនួន​១០០០ គ្រួសារ នៅក្នុង​ភូមិ​ដំណាក់​ធំ​២​និង​ដំណាក់​ធំ​៣ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​២​ខណ្ឌ​មាន ជ័យ ។​

​អំណោយ​ដែល​ប្រជាពលរដ្ឋ​ទទួលបាន ក្នុង​មួយ​គ្រួសារ​បាន​អង្ករ​២៥​គីឡូក្រាម​មី​១​កេស ដូច​ទឹកត្រី​១​យួរ ,​ទឹកស៊ីអ៊ីវ​១​យួរ ។​

​ក្នុងឱកាស​នោះ​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា​៖​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ ពិតជា​ធ្វើឲ្យ​បងប្អូន​ប្រជាពលរដ្ឋ មាន​ការលំបាក​ហើយ ទាំង​ការរកស៊ី​នឹង​ការរស់នៅ​ប្រចាំថ្ងៃ​។ តែ​លោក​សូម​សំណូមពរ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ អត់ធ្មត់ ចូលរួម ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​ទប់ស្កាត់​នូវ​ជំងឺ​កូវី​ដ​-១៩ ។ កន្លងមក​សម្ដេច​តេជោ​ហ៊ុន​សែន​បាន​ខិតខំ​ប្រឹងប្រែង​ខ្លាំងណាស់ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ជំងឺ​កូវី​ដ​-១៩ បាត់​ពី​កម្ពុជា ដោយ​សម្តេច​បាន​ដាក់ ចេញ​នូវ​វិធានការ​ជាច្រើន ដើម្បី​ទប់ស្កាត់​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​នេះ ។​

​បន្ថែម​ពី​នេះ សម្ដេច​បាន​យកចិត្តទុកដាក់ ពី​ជីវភាព​ប្រជាណ​ល​រដ្ឋ​បន្ថែមទៀត​ដោយ​បាន ជួយឧបត្ថម្ភ​ជា​ស្បៀងអាហារ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែល ត្រូវ​បាន​បិទ​ខ្ទប់​១៤​ថ្ងៃនេះ​។ អញ្ចឹង​ទេ​លោក សូមឲ្យ បងប្អូន​ប្រជាពលរដ្ឋ​មានការ​យោគ យល់ ហើយ​បើ​បងប្អូន​ប្រជាពលរដ្ឋ​មាន​ការខ្វះខាត​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ បងប្អូន​អាចធ្វើ​ទំនាក់ទំនង​មក​អាជ្ញាធរ​សង្កាត់​បាន ។ ដើម្បី ចៅ​សង្កាត់​នឹង​ផ្ដល់​ជូន​ជា អំណោយ​ជូន​បងប្អូន​ភ្លាម ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ត្រៀម​អង្គរ​ក្នុង​១​ខណ្ឌ​ចំនួន​១០​តោន​រួចហើយ សំរាប់​ចែក​ជូន​បងប្អូន​ដែល​មាន​បញ្ហា​ខ្វះខាត​ក្នុងដំណាក់កាល​បិទ​ខ្ទប់​ដោយ​ជំងឺ​-១៩​នេះ​៕

Filed in: ព័ត៌មានជាតិ