សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឯកឧត្ដម ឃួ​ង ស្រេង ចែក​អំណោយ ដោយផ្ទាល់​ជូន​ប្រជាពលរដ្ឋ ៥០០ គ្រួសារ ដែល​រស់នៅ​តំបន់​បិទ​ខ្ទប់ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ​

ឯកឧត្ដម ឃួ​ង ស្រេង  ចែក​អំណោយ ដោយផ្ទាល់​ជូន​ប្រជាពលរដ្ឋ ៥០០ គ្រួសារ ដែល​រស់នៅ​តំបន់​បិទ​ខ្ទប់ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ​

​ភ្នំពេញ ៖ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​របស់ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ចែកជូន​ប្រជាពលរដ្ឋ និង​កម្មករ កម្ម​ការ​នី ចំនួន ៥០០​គ្រួសារ ដែល​កំពុង​ធ្វើ​ចត្តា​ឡីស័​កនៅ​តាម​ផ្ទះ តាម​បន្ទប់ និង​រាំងខ្ទប់ មកពី​ភូមិភ្នាត ភូមិ​ព្រែក​ទាល់ និង​ភូមិ​ព្រែក​ទាល់​១ ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មាន ជ័យ ។ ពិធី​ចែក​អំណោយ​នេះ​បាន​ប្រព្រឹត្ដទៅ​កាលពី​រសៀល​ថ្ងៃ​ទី ១៩ មេសា ឆ្នាំ​២០២១ នៅ​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ។

​ឯកឧត្ដម ឃួ​ង ស្រេង បាន​លើកឡើង​ថា អំណោយ ដ៏​ថ្លៃថ្លា​ទាំងអស់នេះ ជា​អំណោយ​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដោយ​ក្នុង​មួយ​គ្រួសារ ទទួលបាន​អង្ករ ២៥​គី​ឡូ​, មី​១ កេស​, ទឹកត្រី​១​យួរ​, ទឹកស៉ីអ៉ីវ​១​យួរ ក្នុង​មួយ​គ្រួសារ​។​

​អភិបាល​រាជធានី​ភ្នំពេញ បាន​បន្តទៀតថា សម្ដេច​ទាំង​ទ្វេ​បាន​យកចិត្តទុកដាក់​ណាស់ ចំពោះ​ប្រជា​ពល រដ្ឋ​កម្ពុជា​ទាំងមូល ជា​ពិសេស​ប្រជាពលរដ្ឋ ដែល​កំពុង​សម្រាក ធ្វើ​ចត្តា​ឡី​ស័កតាម​ផ្ទះ តាម​បន្ទប់ ក៏ដូចជា​តាម​មណ្ឌល​ផ្សេងៗ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​មាន​ការព្រួយបារម្ភ សម្តេច​តេជោ ដាច់ខាត​មិន​ទុកឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់ ស្លាប់​ដោយ​ការ​អត់​អាហារ​នោះ ទេ​។​

​ទន្ទឹមនឹងនេះ ឯកឧត្ដម ឃួ​ង ស្រេង សូមឲ្យ​ប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែល​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក បន្ត​យកចិត្តទុកដាក់​ធ្វើ​ចត្តា​ឡី​ស័ក​ឲ្យបាន​គ្រប់​ចំនួន​ថ្ងៃ ដែល​ក្រសួង​សុខាភិបាល​បានកំណត់ ហើយ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ប្រមុខ​ថ្នាក់ដឹកនាំ អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​សម្តេច​តេជោ នៅតែ​បន្ត​គិតគូ​នូវ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែល​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក ផងដែរ​៕

Filed in: ព័ត៌មានជាតិ