សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ម៉ូតូ​បុក​ម៉ូតូ របួសធ្ងន់​២​នាក់ ក្នុង​ក្រុង​ប៉ៃលិន​

​ម៉ូតូ​បុក​ម៉ូតូ របួសធ្ងន់​២​នាក់ ក្នុង​ក្រុង​ប៉ៃលិន​

ខេត្ត​ប៉ៃលិន ៖  គ្រោះថ្នាក់​ចរាចរ​មួយ បាន​កើតឡើង រវាង​ម៉ូតូ បុក​ជាមួយ​ម៉ូតូ បណ្តាល​មនុស្ស​២​នាក់​រងរបួស​ធ្ងន់ និង​ម្នាក់​ទៀត​របួសស្រាល កាលពី​វេលា​ម៉ោង​១៩​និង​៤៥ យប់​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៦  លើកំ​ណាត​ផ្លូវជាតិលេខ​៥៧ ស្ថិតក្នុង​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទូល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

​ប្រភពព័ត៌មាន ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា​: មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​០១៦ ពាក់​ស្លាក​លេខ ប៉ៃលិន 1C-1539 ជិះ​ឌុប​គ្នា​ពីរ​នាក់​ក្នុង​ទឹសដៅ​ពី​កើត​មក​លិច បម្រុង​និង​បត់​ទៅ​ខាងធ្វេង​ដៃ ស្រាប់តែ​មាន​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក​០១៥ ពាក់​ស្លាក​លេខ​ប៉ៃលិន​1B-1578 ជិះ​ម្នាក់ឯង ក្នុងទឹសដៅប​ញ្រា្ជ​ស់​ទឹស​គ្នា រួច​ក៏​បុក​ម៉ូតូ​០១៦​ពេញទំហឹង បណ្តាលឲ្យ​ដួល​បោក​ក្បាល​ខ្លួន​ឯង សន្លប់​ស្តូកស្តឹង និង​អ្នករួមដំណើរ​ជាមួយ​ម៉ូតូ​មួយទៀត​សន្លប់​និង​កន្លែង​ផងដែរ ។​ក្រោយពេល​កើតហេតុ គេ​ឃើញ​រថយន្ត​របស់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន មក​ដឹកយក​ទៅ​សង្គ្រោះ​ភ្លាមៗ​ផងដែរ ។​

​បើ​តាម​សមត្ថកិច្ច​ចរាច​រណ៍ នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន បានឲ្យដឹងថា​: ជនរងគ្រោះ​ឈ្មោះ ឈិន មុំ ភេទ​ស្រី អាយុ​១៥​ឆ្នាំ រងរបួស​ធ្ងន់ រស់នៅ​ភូមិ​អូរ​ខ្ទីង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ជា​អ្នករួមដំណើរ ចំណែក​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ផន ចាម ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជា​អ្នករត់​ឌុប រស់នៅ​ភូមិ​ថ្នល់កែង ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ជិះ​ម៉ូតូ​ម៉ាក​០១៦ ស្លាក​លេខ​ប៉ៃលិន​1C-1539  ពណ៌​ខ្មៅ ។
​ជន​បង្កហេតុ មានឈ្មោះ ព្រិត ដន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិបរ​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង  ជិះ​ម៉ូតូ​ម៉ាក​០១៥ ពាក់​ស្លាក​លេខ ប៉ៃលិន​1B-1578 ពណ៌​ខ្មៅ ។  បច្ចុប្បន្ន​ម៉ូតូ​ទាំង​២​គ្រឿង ត្រូវបាន​សមត្ថកិច្ច​យក​មក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ខេត្ត រង​ចំ​ការដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់​៕ ទូច សុខន​

 

IMG-20160827-WA0021 IMG-20160827-WA0018 IMG-20160827-WA0020 IMG-20160827-WA0019

Filed in: គ្រោះថ្នាក់ចរាចរណ៍, ព័ត៌មានជាតិ