សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អាជ្ញាធរ​រាជធានី​ភ្នំពេញ ចេញ​សេចក្តីណែនាំ​ស្តីពី ការសម្រួល​ការធ្វើដំណើ​រ​របស់​អ្នក​ដែល​ត្រូវ​ផ្តល់​អាទិភាព​ក្នុង​អំឡុង​ពេល​អនុវត្ត​វិធានការ​បិទ​ខ្ទប់ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំ ពេញ​

​អាជ្ញាធរ​រាជធានី​ភ្នំពេញ ចេញ​សេចក្តីណែនាំ​ស្តីពី ការសម្រួល​ការធ្វើដំណើ​រ​របស់​អ្នក​ដែល​ត្រូវ​ផ្តល់​អាទិភាព​ក្នុង​អំឡុង​ពេល​អនុវត្ត​វិធានការ​បិទ​ខ្ទប់ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំ ពេញ​

​ភ្នំពេញ​, នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០២១ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តីណែនាំ ស្តីពី ការសម្រួល​ការធ្វើ​ដំ ណើ​ររបស់​អ្នក​ដែល​ត្រូវ​ផ្តល់​អាទិភាព​ក្នុង​អំឡុងពេល អនុវត្ត​វិធានការ​បិទ​ខ្ទប់ ក្នុង​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ​។​

​យោង​តាម​សេចក្តីសម្រេច​លេខ ៥០ សសរ ចុះ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០២១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តី​ពី​ការសម្រួល​វិធានការ​ដែល​ត្រូវ​អនុវត្ត​ក្នុង​អំឡុងពេល​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្តាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាល ដាល​នៃ​ជំងឺ​កូវី​ដ​-១៩​។​

​ដើម្បី​ធានា​ប្រក្រតីភាព​នៃ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ស្របតាម​សេចក្ដីសម្រេច​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​ធ្វើ​ដំណើរ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ក្នុង​អំឡុងពេល​បិទ​ខ្ទប់ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការណែនាំ​ដល់ ដែល​ត្រូវ​ផ្តល់​អាទិភាព​ធ្វើដំណើរ ដូចតទៅ​៖
១. រៀបចំ​បញ្ជី​ឈ្មោះ​បុគ្គលិក កម្មករ​-​កម្មការិនី​នៃ​ទីតាំង​អាជីវកម្ម​របស់​ខ្លួន ដោយ​ត្រូវ​កាត់បន្ថយ​នូវ​ចំនួន មក​នៅ​ត្រឹម​កម្រិត​អប្បបរមា​មិនឱ្យ​លើស​ពី ០២ (​ពីរ​) ភាគរយ នៃ​ចំនួន​បុគ្គលិក ឬ​កម្មករ​-​កម្មការិនី​សរុប (​ភ្ជាប់​បញ្ជី​ឈ្មោះ​បុគ្គលិក​និង​កម្មករ​សរុប​) និង​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​បញ្ជាក់​ធានា​អះអាង​ចំនួន ០២ (​ពីរ ) ភាគរយ នៃ​បុគ្គលិក កម្មករ​-​កម្មការិនី ពី​ម្ចាស់​សហគ្រាស ឬ​ម្ចាស់​អាជីវ​កម្មដ្ឋាន​
២. ត្រូវ​ស្នើ​សុំ​ទៅ​អង្គភាព​ច្រកចេញចូល​តែ​មួយ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ ឬ​នៅ​ការិយាល័យ​ច្រក​ចេញចូល ត៍​មួយ​នៃ​រដ្ឋបាលខ​ណ្ឌ​ទាំង​១៤ ពិសេស ក្នុង​មូលដ្ឋាន​ខណ្ឌ​ដែល​ទីតាំង​អាជីវកម្ម​របស់​ខ្លួន​តាំងនៅ ដើម្បី​ចេញ​លិខិត​បញ្ជាក់​អំពី​ការធ្វើដំណើរ​ចេញ​ចូល​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ជូន​ដល់​ម្ចាស់​អាជីវកម្ម និង​បុគ្គលិក កម្មករ​– កម្មការិនី​
៣. រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បង្កើត​គ្រុប Telegram សម្រាប់​ឱ្យ​អ្នក​ដែល​ត្រូវបាន​ផ្តល់​អាទិភាពរ​ស្នើសុំ តាម Online​ដែល​នឹង​ជូនដំណឹង​តាម​សារព័ត៌មាន និង Page របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ព្រម ទាំង Page របស់​រដ្ឋបាល​ខណ្ឌ​ទាំង​១៤​។​

Filed in: ព័ត៌មានជាតិ