សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ឃួ​ង ស្រេង បន្ដ​ចុះ​ពិនិត្យ ពង្រឹង​តាម​បណ្ដា​គោលដៅ​បិទ​ខ្ទប់ ក្នុង​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩

​លោក ឃួ​ង ស្រេង បន្ដ​ចុះ​ពិនិត្យ ពង្រឹង​តាម​បណ្ដា​គោលដៅ​បិទ​ខ្ទប់ ក្នុង​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩

​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០២១​នេះ បាន​បន្ដ​ចុះ​ពិនិត្យ​នៅ​តាម​គោលដៅ​បិទ​ខ្ទប់​ក្នុង​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ ដើម្បី​ពង្រឹង​ការអនុវត្ត​វិធានការ​របស់​រាជរដ្ឋាភិបាល ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​។​

​ជា​ការកត់សម្គាល់​ស្ថានភាព​ចរាចរណ៍​នៅ​ព្រឹក​នេះ គឺ​កាន់តែ​មាន​សភាព​ស្ងប់ស្ងាត់ ពោល​នៅ​មាន​តែម ធ្យោ បាយ​ធ្វើដំណើរ​បន្ដិច​បន្ទួច​តែប៉ុណ្ណោះ ហើយ​តាម​ការសួរនាំ​អ្នកធ្វើ​ដំណើរ​ទាំងអស់នោះ សុទ្ធ​តែ​ករណី​ចាំបាច់​ដែល​ត្រូវ​អនុញ្ញាត​។ ដោយឡែក សម្រាប់​អ្នក​មិនចាំបាច់ គឺ​អាជ្ញាធរ​នៅ​តាម​គោលដៅ​បិទ​ខ្ទប់​នោះ មិន​អនុញ្ញាតឲ្យ​ធ្វើ​ដំណើរ​ឡើ​យ​។​

​សូមបញ្ជាក់​ថា ៖ រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ដាក់​ចេញ​វិធានការ​បិទ​ខ្ទប់ ក្នុង​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្ដ​កណ្ដាល ព្រមទាំង​ហាមឃាត់​ការធ្វើដំណើរ និង​បិទ​រមណីយដ្ឋាន​ទេសចរណ៍​ទូទាំងប្រទេស ដើម្បី​ទប់ស្កាត់​នូវ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ដែល​មាន​អ្នក​ឆ្លងកាត់​តែ​ច្រើន ។​. ប្រជាពលរដ្ឋ​មិន​អនុញ្ញាត​ឲ្យធ្វើ​ចរាចរ​នៅ​រាជធានី​ភ្នំពេញ​ជា​ដាច់ ខាត គឺ​មិន​ឲ្យ​ចាកចេញ​ពី​ផ្ទះ ប្រសិនបើ​នរណា ម្នាក់​នៅ​តែ​ល្មើស នឹង​សេចក្តីសម្រេច​របស់​រាជ​រដ្ឋា​ភិ បាល លេខ​៤៩​សសរ​.​ចុះ​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០២១ កងកម្លាំង​សមត្ថកិច្ច​នឹង​ចាប់​ឃាត់​គ្រប់​មធ្យោបាយ​ធ្វើដំណើរ និង​ផាកពិន័យ ព្រមទាំង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​កាត់ទោស​។​

​ការប្រកាស​ដាក់​បទបញ្ជា​ដាច់​ណាត់​របស់​អភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើឡើង​បន្ទាប់​ពី សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​សារ​ពិ សេសមួយ​បញ្ជា ឱ្យ​រឹតបន្តឹង និង​អនុវត្ត​ច្បាប់​ចំពោះ​ជន​ដែល​ចល័ត​ចុះឡើង​ផ្ទុយ​ពី​វិធានការ​របស់​រាជ​រដ្ឋា​ភិ បាល​ក្នុង​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ៕

Filed in: ព័ត៌មានជាតិ