សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ឃួ​ង ស្រេង បន្ដ​ទទួល​អំណោយ​ពី​សប្បុរស់​ធ​ម៏ ពី​សប្បុរស់ជន​ជា​សម្ភារៈ ខ្ញី​ទឹកឃ្មុំ និង​បន្លែ​ផ្លែឈើ​ជា​ច្រើន​កេស​ជូន​រដ្ឋបាល​រាជធានី ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាល ដាល​នៃ ជំងឺ​កូវី​ដ​-១៩

​លោក ឃួ​ង ស្រេង បន្ដ​ទទួល​អំណោយ​ពី​សប្បុរស់​ធ​ម៏ ពី​សប្បុរស់ជន​ជា​សម្ភារៈ ខ្ញី​ទឹកឃ្មុំ និង​បន្លែ​ផ្លែឈើ​ជា​ច្រើន​កេស​ជូន​រដ្ឋបាល​រាជធានី ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាល ដាល​នៃ ជំងឺ​កូវី​ដ​-១៩

​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បន្ដ​ទទួល​អំណោយ​សប្បុរស់​ធ​ម៏ ពី​សប្បុរស់ជន​ជា​សម្ភារៈ ខ្ញី​ទឹកឃ្មុំ និង​បន្លែ​ផ្លែឈើ​ជា​ច្រើន​កេស​ជូន​រដ្ឋបាល​រាជធានី ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាល ដាល​នៃ ជំងឺ​កូវី​ដ​-១៩ ។ សប្បុរស់ជន ក្រុមហ៊ុន​ឯកជន នោះ​គឺ​ក្រុមហ៊ុន KINO Care Cambodia និង ក្រុមហ៊ុន​លី​លី​ហ្វូត អុិន​ដា​សទ្រី ខូ​អិល​ធី​ឌី បាន​នាំយក​មក​ផ្ដល់ជូន នា​ព្រឹក​ថ្ងៃទី​១៨. មេសា​. ឆ្នាំ​២០២១ មាន​ជា​សម្ភារៈ ខ្ញីទឹក​ឃ្មុំ​ចំនួន ១០​កេស និង​បន្លែ​ផ្លែឈើ​ក្រៀុម ចំនួន​៥០ កេស​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ ជំងឺ​កូវី​ដ​-១៩ ខណៈ ជម្ងឺ​នេះ កំពុង​ឆ្លង​យ៉ាង​ខ្លាំង​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយចំនួន​។​

​ក្នុងឱកាស​នោះ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក៏ បាន​ថ្លែង​អំណរ គុណ ចំពោះ ក្រុមហ៊ុន ដែល​បាន​ចូលរួមចំណែក​បាន​ទាន់ពេលវេលា តាម​ការអំពាវនាវរ​បស់​សម្តេច​អគ្គ​មហា​សេ នា​ប​តី​តេជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ទទួលបាន​អំណោយ យក ទៅ​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​យើង​ដែល​កំពុង​ជាប់​ធ្វើ​ចត្តា​ឡី​សក័ តាម​មូលដ្ឋាន និង​តាម​លំនៅ ដ្ឋា​ន​ជាច្រើន​គោលដៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​ត្រូវការ​ជំនួយ​ឧបត្ថម្ភ​ជា​ចាំបាច់​។

​កាយវិការ​របស់​សប្បុ​រស់​ជន​ក្នុង​ពេល​នេះ ពិតជា​បាន​រួមចំណែក​ដោះ ស្រាយ​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ជាប់​ធ្វើ​ចត្តា​ឡី​សក័ នៅ រាជធានី​ភ្នំពេញ ៕

Filed in: ព័ត៌មានជាតិ