សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អភិបាលរាជធានី ណែនាំឲ្យអាជ្ញាធរនិងសមត្ថកិច្ចបើកទូលាយចំពោះបងប្អូនអាជីវករ ដឹកត្រី សាច់ បន្លែ បង្កាទៅផ្គត់ផ្គង់នៅទីផ្សារ និងមានវិធានការម៉ឺងម៉ាត់ចំពោះអ្នកជួបជុំផឹកស៊ីតាមផ្ទះ

អភិបាលរាជធានី ណែនាំឲ្យអាជ្ញាធរនិងសមត្ថកិច្ចបើកទូលាយចំពោះបងប្អូនអាជីវករ ដឹកត្រី សាច់ បន្លែ បង្កាទៅផ្គត់ផ្គង់នៅទីផ្សារ និងមានវិធានការម៉ឺងម៉ាត់ចំពោះអ្នកជួបជុំផឹកស៊ីតាមផ្ទះ

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញគណៈបញ្ជាការឯកភាពរដ្ឋាលរាជធានីភ្នំពេញបានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបាននិងកំពុងដាក់គោលដៅប្រចាំការនៅ គោលដៅបិទខ្ទប់នៅក្នុងរាជធានីភ្នំពេញត្រូវអនុវត្ត ការសម្រេចរបស់រាជរដ្ឋាភិបាលជុំវិញការបិទខ្ទប់រាជធានីភ្នំពេញរយៈពេល១៤ថ្ងៃនេះឱ្យទទួលបានជោគជ័យ។ ជាមួយគ្នានិងការអនុវត្តសេចក្តីសំរេចនេះ

អាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចត្រូវបើកទូលាយអោយបងប្អូនអាជីវករ រកស៊ីដឹកត្រី សាច់ បន្លែ បង្កាទៅផ្គត់ផ្គង់នូវទីផ្សារ ដោយមិនត្រូវឃាត់ពួកគាត់សួរនាំរកឯកសារច្រើនពេកទេ ព្រោះយើងបានឃើញច្បាស់ហើយថា ពួកគាត់ដឹកជញ្ជូនអីច្បាស់នឹងភ្នែកហើយនោះ ។

ការណែនាំបែបនេះរបស់ ឯកឧត្ដម ឃួង ស្រេងបានធ្វើឡើង នៅល្ងាចថ្ងៃទី១៦ មេសា ឆ្នាំ២០២១ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈកិច្ចប្រជុំ video conference នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ ស្នងការនគរបាលរាជធានីភ្នំពេញនិងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីពង្រឹងការអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញអោយមានប្រសិទ្ធភាព។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ៖សម្រាប់រាជធានីភ្នំពេញមានគោលដៅដែលត្រូវឃាត់ការចេញ ចូលរាជធានីចំនួន៩ទីតាំង និងទីតាំងផ្សេងទៀតនៅកណ្តាលក្រុងសរុបទីតាំងបិទច្រកចេញ ចូលរាជធានីចំនួន៩ទីតាំងនិងចំនួន២៨ទៀតនៅកណ្តាលក្រុងសរុបទាំងអស់ ចំនួន៣៧ទីតាំងដែលគណៈ បញ្ជាការឯកភាពនិងកងកម្លាំងប្រដាប់អាវុធបានដាក់ដើម្បីបង្ការនិងទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ។

ជុំវិញទីតាំងដែលបានដាក់ទាំង៣៧ទីតាំងនេះ ឯកឧត្ដម ឃួង ស្រេង ក៏បានជំរុញឲ្យអាជ្ញាធរដូចជាកម្លាំងពាក់ព័ន្ធត្រូវអនុវត្តការសម្រេចរបស់រាជរដ្ឋាភិបាលជុំវិញការបិទខ្ទប់រាជធានីនេះឲ្យមានប្រសិទ្ធភាពខ្ពស់ តែមិនត្រូវអនុវត្តឲ្យលើកនិងខ្វះទេ ។ ចំពោះការដឹកទំនិញដែលយើងឃើញថា ជាគ្រឿង ឧបភោគបរិភោគ បន្លែត្រីសាច់នោះ យើងត្រូវបើកផ្លូវអោយគាត់ធ្វើដំណើរចេញចូលទៅតាមសម្រួលទៅ។

ឯកឧត្ដម ឃួង ស្រេង ក៏បានធ្វើការណែនាំទៅដល់អាជ្ញាធរខណ្ឌទាំង១៤ អនុវត្តអោយបានម៉ឺងម៉ាត់ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ពិសេសខណ្ឌ៣ដែលយើងបានបិទខ្ទប់ដោយមានអ្នកជំងឺកូវីដ-១៩ នោះគឺខណ្ឌពោធិសែនជ័យ ខណ្ឌសែនសុខ និងខណ្ឌមាន ជ័យ អាជ្ញាធរនិងសមត្ថកិច្ចត្រូវពង្រឹងឱ្យបានខ្លាំងក្លាបំផុត ជៀសវាងការជួបជុំគ្នាផឹកស៊ី នៅតាមផ្ទះនៅក្នុងទីតាំងដែលបិទខ្ទប់នេះ។

ឯកឧត្ដមបញ្ជាក់ថា ៖បើសិនជាបងប្អូនដែលស្ថិតនៅក្នុងការបិទខ្ទប់ នៅតែល្មើស នៅតែបំពានទៅលើវិធានរបស់ក្រសួងសុខាភិបាល អាជ្ញាធររាជធានីភ្នំពេញនឹងមានវិធានការ ដោយនឹងយកបងប្អូនដែលល្មើសទាំងនោះ មកធ្វើចត្តាឡីស័ក នៅទីតាំងខាងក្រៅដែលរៀបចំដោយអាជ្ញាធររាជធានីភ្នំពេញ មិនអាចដើរហើរផឹកស៊ីស្រេចតែចិត្តទៀតទេ៕

 

Filed in: ព័ត៌មានជាតិ