សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ឃួ​ង ស្រេង បាន​រៀបចំ​ផែនការ ដើម្បី​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ជូន​បងប្អូន​អ្នករត់​ម៉ូតូ​កង់​បី​និង Passapp និង​កម​ម្មករ​សំណង់​នៅក្នុង​រាជធានី នៅ​ពេល​ដ៏​ខ្លី​នេះ

​លោក ឃួ​ង ស្រេង បាន​រៀបចំ​ផែនការ ដើម្បី​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ជូន​បងប្អូន​អ្នករត់​ម៉ូតូ​កង់​បី​និង Passapp និង​កម​ម្មករ​សំណង់​នៅក្នុង​រាជធានី នៅ​ពេល​ដ៏​ខ្លី​នេះ

ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​ផែនការ ដើម្បី​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ជូន​បងប្អូន​អ្នករត់​ម៉ូតូ​កង់​បី​និង Passapp​នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បង្ការ​ទប់ស្កាត់​នូវ​ការរីក​រាលដាល នៃ​ជំងឺ​កូវី​ដ​-១៩ ។ ក្រៅពីនេះ កម្មករសំណង់​នៅ​ក្នុង​សមាគម​ន៍​និង​នៅក្រៅ​សមាគមន៍ ក៏​ត្រូវ​បាន​គិតគូរ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ផង​ដែរ ដើម្បី​ឲ្យ​ពួក​គាត់​ទទួល​ការចា​ក់​វ៉ាក់សាំង​ទាំងអស់គ្នា ។​

​នេះ​បើ​តាម​ការលើកឡើង​រប​ស់លោ​កកើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​តាមរយៈ video conference ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ នៅ​ព្រឹក​ថ្ងៃទី​១៦​ខែ​មេសា​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ។​

​លោក កើត ឆែ បាន​មានប្រសាសន៍​លើកឡើងថា នេះ​ជា​ការគិតគូរ​របស់​រា​ជ​រដ្ឋាភិបាល​ក៏​ដូច​ជា​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ឱ្យ​បងប្អូន​អ្នក​រត់​ម៉ូតូ​កង់​បី​និង Passapp ព្រមទាំង​កម្មករសំណង់​ទាំងអស់​នៅក្នុង​រាជធានី​ភ្នំពេញ បាន​ទទួល​ការចាក់​វ៉ាក់សាំង​ទាំងអស់​។​

​លោក​បន្តថា ៖​ការបើក​កិច្ចប្រជុំ​នេះ​ឡើង គឺ​ដើម្បី​រៀបចំ​ជា​ផែនការ​មួយ​ក្នុង​ការចាក់​វ៉ាក់សាំង​ជូន​ទៅ​ដល់​បងប្អូន​អ្នក​ម៉ូតូ​កង់​បី និង​បងប្អូន​ដែល​ជា​កម្មករ សំណង់ ហើយ​អ្វី​ដែល​ជា​ការចង់បាន​នៅក្នុង​កិច្ចប្រជុំ​នេះ គឺ​ចង់ឱ្យ​បងប្អូន​អ្នករត់​ម៉ូតូ​កង់​បី​និង Passapp ដែល​រកស៊ី​នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ទៅ​ចុះ​ឈ្មោះ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ទទួល បាន​ការចាក់​វ៉ាក់សាំង ក្រោម​ការរៀបចំ​របស់​អាជ្ញាធរ ដែល​រក្សាបាន​នូវ​គម្លាត​សុ​វ ត្ថិ​ភាព​ទៅ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​៕

​ឯកឧត្ដម ឃួ​ង ស្រេង ៖​បើ​បងប្អូន​ប្រជាពលរដ្ឋ​នៅតែ​បន្ត​ធ្វើ​ដំណើរ​នៅក្នុង​រាជធានី​ភ្នំពេញ អាជ្ញាធរ​រាជធានី​ភ្នំពេញ​នឹង​អនុវត្ត​វិធានការ ច្បាប់ មិន​មាន​ការយោគយល់​ទេ​ ៕

 

Filed in: ព័ត៌មានជាតិ