រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្នុងទិសដៅ អនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាព រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រសួងសុខាភិបាល និង អនុគណៈកម្មការ ស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ បានជំរុញការប្រមូលយកសំណាកតេស្តរកវីរុសកូវីដ-១៩ នៅរាជធានី ភ្នំពេញ ដោយផ្តោតសំខាន់លើតំបន់ដែលមានការផ្ទះវិជ្ជមានជំងឺកូវីដ-១៩ ច្រើនករណី ក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
ក្នុងន័យនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបដល់បងប្អូនអាជីវករ បុគ្គលិក-កម្មករ និងប្រជាពលរដ្ឋទូទៅដែលមានអាការៈ ក្តខ្លួន ក្អក-កណ្ដាស់ ពិបាកដកដង្ហើម ឬ សង្ស័យមានជាប់ពាក់ព័ន្ធអ្នកជំងឺកូវីដ-១៩ សូមអញ្ជើញទំនាក់ទំនងជាមួយមូលដ្ឋានសង្កាត់ ដែលខ្លួនរស់នៅ ដើម្បីស្នើសុំលិខិត អនុញ្ញាតធ្វើដំណើរទៅកាន់ទីតាំងប្រមូលយកសំណាកដែលនៅជិតលំនៅឋានរបស់ខ្លួនបំផុត រួមមាន ៖