សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឯកឧត្ដម ឃួ​ង ស្រេង ៖ អរគុណ អាជីវករ​លក់ដូ​រគ្រឿង​ហូបចុក ដែល​បាន​ចូលរួម​ជាមួយ​រដ្ឋបាល​រាជធានី ដោយ​មិន​តំឡើងថ្លៃ​ម្ហូបអាហា​ក្នុងអំឡុងពេល​បិទ​ខ្ទប់​រាជធានី ១៤​ថ្ងៃ​

ឯកឧត្ដម  ឃួ​ង ស្រេង ៖  អរគុណ អាជីវករ​លក់ដូ​រគ្រឿង​ហូបចុក ដែល​បាន​ចូលរួម​ជាមួយ​រដ្ឋបាល​រាជធានី ដោយ​មិន​តំឡើងថ្លៃ​ម្ហូបអាហា​ក្នុងអំឡុងពេល​បិទ​ខ្ទប់​រាជធានី ១៤​ថ្ងៃ​

​ភ្នំពេញ​៖ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​បងប្អូន​អាជីវករ​រកស៊ី​លក់ដូរ​គ្រឿង​ហូបចុក ត្រី សាច់ ជាដើម ដែល​បាន​ចូលរួម​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​មិន​តំឡើង ថ្លៃ​ម្ហូបអាហារ​ក្នុងអំឡុង ពេល​នៃ​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ​១៤​ថ្ងៃ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជម្ងឺ​កូវី​ដ​-១៩ នេះ​។​

​ការ​ថ្លែង​នូវ​ការ​អរគុណ​បែបនេះ របស់​ឯក​ឧ ត្ដម ឃួ​ង ស្រេង បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​ទី​១៦​ខែ​មេសា ឆ្នាំ​២០២១ ក្រោយពី​លោក​បាន​ធ្វើ​ការអំពាវនាវ​ឱ្យ​បងប្អូន​អាជីវករ​ចូលរួម​សហការ​ជាមួយ​រាជរដ្ឋាភិបាល​ក៏​ដូចជា​រដ្ឋ​បា ល រាជធានី​ភ្នំពេញ ធ្វើយ៉ាងណា​រក្សា​ឲ្យបាន​មិន​ឲ្យ​ទំនិញ ដែល​ជា​គ្រឿង​ហូបចុក​ឡើងថ្លៃ​ខ្ពស់ គ្មាន​ហេតុផល​នោះ ហើយ​ក្រោយពី​មានការ​អំពាវ​នេះ​ឃើញថា បងប្អូន​អាជីវករ​បាន​ចូលរួម​យ៉ាង​សកម្ម​ដើម្បី​ធ្វើយ៉ាងណា​រួម​គ្នា​ទប់ស្កាត់​ឲ្យបាន​នូវ​ការរីក​រាលដាល​ជំងឺ​កូវី​-១៩ ហើយ​សម្មភាព​នេះ​ក៏​ជា​ការជួយ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្រីក្រ​ជួប​ការលំបាក​ផងដែរ​។​

​សូមបញ្ជាក់​ថា ៖​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​រាត្រី​ថ្ងៃទី​១៥​ខែ​មេសា​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ

​ឯកឧត្ដម ឃួ​ង ស្រេង បាន​ធ្វើ​ការអំពាវនាវ​ឲ្យ​បងប្អូន​អាជីវករ​ទាំងអស់​នៅក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​ទប់ស្កាត់​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ និង​កុំ​ឡើងថ្លៃ​ទំនិញ​គ្មាន​ហេតុផល ដែល​ធ្វើឱ្យ​ប៉ះពាល់​ទៅដល់​ជីវភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ ។​

​ចំពោះ​អាជីវករ​ដែល​បាន​ដំឡើង​ថ្លៃ​ទំនិញ​គ្មាន​ហេតុផល​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏​និង​មាន​វិធានការ​រដ្ឋបាល​ផងដែរ ៕

Filed in: ព័ត៌មានជាតិ