សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្រុមការងារ​យេនឌ័រ និង​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ក្រសួង​ទេសចរណ៍ ផ្សព្វផ្សាយ​ការយល់ដឹង​ស្តីពី​ការ​បញ្ជ្រា​ប​យេនឌ័រ និង​ការទប់ស្កាត់​ការ ប្រើប្រាស់​គ្រឿងញៀន​ក្នុង​វិស័យ​ទេសចរណ៍​

​ក្រុមការងារ​យេនឌ័រ និង​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ក្រសួង​ទេសចរណ៍ ផ្សព្វផ្សាយ​ការយល់ដឹង​ស្តីពី​ការ​បញ្ជ្រា​ប​យេនឌ័រ និង​ការទប់ស្កាត់​ការ ប្រើប្រាស់​គ្រឿងញៀន​ក្នុង​វិស័យ​ទេសចរណ៍​

នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០១៦ នៅ​សាលប្រជុំ​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​រៀបចំ​វគ្គ បណ្តុះបណ្តាល ផ្សព្វផ្សាយ​ការយល់ដឹង​ស្តីពី​ការ​បញ្ជ្រា​ប​យេនឌ័រ និង​ការទប់ស្កាត់​ការប្រើប្រាស់​គ្រឿងញៀន​ក្នុង​វិស័យ​ទេសចរណ៍ ក្រោម​អធិបតីភាព លោកជំទាវ ហ៊ុន ដា​នី អនុរដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ​យេនឌ័រ​ក្រសួង​ទេសចរណ៍ លោកជំទាវ ជា លាភ អភិបាលរង​ខេត្ត​ប៉ៃលិន ទទួលបន្ទុក​ការងារ​ទេសចរណ៍ លោក​លោកស្រី​ប្រធាន​អនុប្រធាន​មន្ទីរ​គ្រប់​ស្ថាប័ន​ក្នុង​ខេត្ត ក្រុង​/​ស្រុក និង​អាជីវករ​ជាច្រើន​នាក់​ទៀត​ផង​ដែរ​។​

​លោកស្រី ស្រ៊ី ឌី អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ប៉ៃលិន បាន​អាន​របាយការណ៍​សង្ខេប​ស្តីពី​កិច្ច​ការងារ​យេនឌ័រ របស់​មន្ទីរ​ទេសចរណ៍​កន្លងមក​ដូចជា​៖ បាន​ផ្តល់​នូវ​ការយល់ដឹង ស្តី​ពី​ការបញ្ជ្រាប​យេនឌ័រ​ជូន ដល់​មន្ត្រី​បុគ្គលិក​មន្ទីរ​ទេសចរណ៍ និង​ទប់ស្កាត់ ការប្រើប្រាស់​គ្រឿងញៀន បាន​រៀបចំ​ដំណែង​តួនាទី​ស្ត្រី នៅក្នុង​មន្ទីរ​ទេសចរណ៍ តាម​ការណែនាំ​៥០​ភាគរយ ជា​មន្ត្រី​-​បុគ្គលិក ស្ត្រី​មាន​ឋានៈ​និង​តួនាទី​ដូច​បុរស​។ បាន​រៀបចំ​ចាត់តាំង​ជន​បង្គោល​យេនឌ័រ​របស់​មន្ទី​រទេស​ចរណ៍​ចំនួន​០២​នាក់ បាន​សហការ និង​ចូលរួម​កិច្ច​ការងារ​យេនឌ័រ​ជាមួយ​មន្ទីរ​កិច្ចការនារី ក្នុង​ការចូលរួម​វគ្គ​បណ្តុះបណ្តាល និង​ចុះ​បញ្ជ្រាប​យេនឌ័រ​តាម​សហគមន៍​។ បាន​បញ្ជ្រាប​យេនឌ័រ និង​ទប់ស្កាត់​ការប្រើប្រាស់​គ្រឿងញៀន ដល់​ម្ចាស់​និង​បុគ្គលិក​ដែល​ប្រកប​អាជីវកម្ម​លើ​វិស័យ​ទេសចរណ៍ តាមរយៈ​វគ្គ​បណ្តុះបណ្តាល​បដិសណ្ឋារកិច្ច វគ្គ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ទេសចរណ៍ វគ្គ​ផ្សព្វផ្សាយ ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ ។​

​បន្ទាប់​ពី លោកស្រី ប៉ូច វ​លក្ខណ៍ និង​លោក​ឧត្តមសេនីយ៍ទោ ថោង សុគន្ធា ប្រធាន​នាយកដ្ឋាន ធ្វើ​បទ​បង្ហាញ​ស្តី​ពី​សភាព​ការ​គ្រឿងញៀន​នៅ​កម្ពុជា​និង​យេនឌ័រ​រួចមក  លោក ជំទាវ ហ៊ុន ដា​នី អនុរដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ​យេនឌ័រ​ក្រសួង​ទេសចរណ៍ បាន​មានប្រសាសន៍ថា​៖  វគ្គ​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​ការយល់ដឹង​ស្តីពី​ការបញ្ជ្រាប​យេនឌ័រ និង​ការទប់ស្កាត់​ការប្រើប្រាស់​គ្រឿងញៀន​ក្នុង​វិស័យ​ទេសចរណ៍​ពេលនេះ​អ្នកចួលរួម​ទាំងអស់​មាន​ការយល់ដឹង​ជ្រុលជ្រាប​កាន់តែ​ច្បាស់​បន្ថែមទៀត​ដើម្បី​យក​ទៅ​ផ្សព្វផ្សាយ​បន្ត ។ លោកជំទាវ បានន្តថា​៖ ស្ត្រី​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​សង្គម​គ្រួសារ និង​លើក​កំពស់​ជីវភាព​រស់នៅ​ក្នុង​គ្រួសារ​អោយ​កាន់តែ​ប្រសើ​ផងដែរ ។​

​ដូច្នេះ​យើង​ត្រូវ​រួមគ្នា​លើកស្ទួយ​យេនឌ័រ​និង​ចូលរួម​បញ្ជ្រាប​យេនឌ័រ​ដល់​បងប្អូន​អាជីវករ​ទាំងអស់​ឲ្យ​យល់ដឹង​ឲ្យ​បាន​ច្បាស់​និង​ចូលរួម​ទប់ស្កាត់​ការប្រើប្រាស់​គ្រឿងញៀន​និង​លប់បំបាត់​គ្រឿងញៀន​តាម​មណ្ឌល​កំសាន្ត​នានា តាម​ផ្ទះសំណាក់ និង​តាម​សណ្ឋាគារ​ផ្សេងៗ កុំ​មាន​ជាដាច់ខាត ព្រោះ​គ្រឿងញៀន​វា​បំផ្លាញ​ក្រុមគ្រួសារ និង​សង្គមជាតិ​។​

​លោកជំទាវ​បាន​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ​និង​មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​ត្រូវខិតខំ​បញ្ជ្រាប​យេនឌ័រ​ដល់​បងប្អូន​អា​ជីករ  អប់រំ​ផ្សព្វផ្សាយ​ដល់​បុគ្គលិន​និង​មន្ត្រីរាជការ នៅតាម បណ្តាញ​សង្គម​ដើម្បី​ឲ្យ​បងប្អូន​យើង​បាន​យល់ដឹង​និង​យក​ទៅ​ផ្សព្វផ្សាយ​បន្ត​។
​បងប្អូន​អា​ជី​រករ​ទាំងអស់ មាន​សិទ្ធិ​រាយ​ការជូន ដល់​សមត្ថិកិច្ច រាល់​សកម្មភាព​ការប្រើប្រាស់​គ្រឿងញៀន នៅ​កន្លែង​ណាមួយ ដើម្បី​ឲ្យ​សមត្ថកិច្ច​ចុះ​បង្ក្រាប​បាន​ទាន់ពេលវេលា​។ លោកជំទាវ​បាន ផ្តាំផ្ញើរ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​មន្ទីរ​ទេសចរណ៍​ត្រូវ​ធ្វើ​របាយការណ៍​ឲ្យបាន​ជាប់​ជាប្រចាំ​សំ​រាប់រាយ​ការ​ក្នុង​ត្រីមាស​និង​ឆមាស ។​

​ក្នុងឱកាស​នោះ លោកជំទាវ ហ៊ុន ដា​នី អនុរដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ​យេនឌ័រ ក្រសួង​ទេសចរណ៍​បានប្រគល់​វិញ្ញាប័ណ្ណបត្រ​បញ្ចប់វ​គ្គ​បណ្តុះបណ្តាលដ​ល់​សិក្ខាកាម​ផងដែរ ៕
​ទូច សុខន​

 

IMG-20160826-WA0047 IMG-20160826-WA0048 IMG-20160826-WA0049 IMG-20160826-WA0050

Filed in: ព័ត៌មានជាតិ