សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​ក្រឡាហោម ស ខេង ផ្ដល់​អំណោយ​សម្ភារៈ ជូន​លោក ឃួ​ង ស្រេង ដើម្បី​យក​ចែក​ជូន​បន្ដ​អ្នកធ្វើ​ចត្ដា​ឡី​ស័ក ទីតាំង​បិទ​ខ្ទប់​ភូមិសាស្ដ្រ ក្នុង​រាជធានី​ភ្នំពេញ​

​សម្តេច​ក្រឡាហោម ស ខេង ផ្ដល់​អំណោយ​សម្ភារៈ ជូន​លោក ឃួ​ង ស្រេង ដើម្បី​យក​ចែក​ជូន​បន្ដ​អ្នកធ្វើ​ចត្ដា​ឡី​ស័ក ទីតាំង​បិទ​ខ្ទប់​ភូមិសាស្ដ្រ ក្នុង​រាជធានី​ភ្នំពេញ​

ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេង ផ្ដល់​អំណោយ​សម្ភារៈ ជូន​លោក ឃួ​ង ស្រេង ដើម្បី​យក​ចែក​ជូន​បន្ដ​អ្នកធ្វើ​ចត្ដា​ឡី​ស័ក ទីតាំង​បិទ​ខ្ទប់​ភូមិសាស្ដ្រ ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ពុធ ទី​១៤ ខែ​មេសា ឆ្នាំ​២០២១​នេះ ជាមួយគ្នា​នោះ ក៏​បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​កងកម្លាំង និង​ពិនិត្យមើល​ទីតាំង​បិទ​ខ្ទប់ ក្នុង​មូលដ្ឋាន ខណ្ឌមានជ័យ ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ព្រមទាំង​បាន​ប្រគល់​អំណោយ​រួមមាន​ថវិកា ទឹក​សុទ្ធ និង​មី​ផងដែរ​។​

​សូមបញ្ជាក់​ថា ដើម្បី​គ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ក្នុង​សហគមន៍ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ដាក់ចេញ​នូវ​វិធានការ​បិទ​ខ្ទប់​នូវ​ភូមិ​សង្កាត់​មួយចំនួន រួមមាន​៖ * ខណ្ឌ​សែន​សុខ​៖ ភូមិ​ទ្រង់មាន់ នៃ​សង្កាត់​អូរ​បែកក្អម ។ * ខណ្ឌមានជ័យ​៖ ភូមិ​ទាំងអស់ នៃ​សង្កាត់​ស្ទឹងមានជ័យ​ទី​១, ភូមិ​ទាំងអស់ នៃ​សង្កាត់​ស្ទឹងមានជ័យ​ទី​២, ភូមិ​ទ្រា​៤ ភូមិ​ដំណាក់​ធំ​២ ភូមិ​ដំណាក់​ធំ​៣ នៃ​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ។ * ខណ្ឌ​ពោធិ៍​សែន​ជ័យ​៖ ភូមិ​ចំការឪឡឹក​១ ភូមិ​ប៉ប្រក​ខាងជើង ភូមិ​ប៉ប្រក​ខាងត្បូង ភូមិ​ត្រពាំង​ល្វា​១ នៃ​សង្កាត់​កា​កាប​ទី​១, ភូមិ​ចំការឪឡឹក​២ នៃ​សង្កាត់​កា​កាប​ទី​២, ភូមិ​ត្រពាំង​ថ្លឹង​២ ភូមិ​ទួល​ពង្រ នៃ​សង្កាត់​ចោម​ចៅ​ទី​១​។​

​ការបិទ​ខ្ទប់​ភូមិសាស្ត្រ​មួយចំនួន ដែល​មាន​ការឆ្លង​ធ្ងន់ធ្ងរ​នេះ មាន​រយៈពេល​១៤​ថ្ងៃ គិត​ចាប់ពី​ម៉ោង ០០៖០០ ថ្ងៃទី​១០ ដល់​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០២១​។ អំឡុង​ពេល​បិទ​ខ្ទប់ បុគ្គល​គ្រប់​រូប​ត្រូវ​បាន​ហាមឃាត់​ការធ្វើ​ដំណើរ​ចេញពី​លំនៅឋាន ឬ​ទីតាំង​សំណាក់​បច្ចុប្បន្ន លើកលែងតែ​ក្នុង​ករណី​ចាំបាច់​៕

 

Filed in: ព័ត៌មានជាតិ