សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ឃួ​ង ស្រេង ជំរុញ​ឱ្យ​អ​ភិ​បាល​ខណ្ឌ​ស្រង់​ស្ថិតិ​កម្មករ កម្មការិនី​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក បាន​ច្បាស់លាស់ ដើម្បី​ងាយស្រួល​ផ្តល់​អំ ណោ​យជូន​ពួកគាត់​

​លោក ឃួ​ង ស្រេង ជំរុញ​ឱ្យ​អ​ភិ​បាល​ខណ្ឌ​ស្រង់​ស្ថិតិ​កម្មករ កម្មការិនី​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក បាន​ច្បាស់លាស់ ដើម្បី​ងាយស្រួល​ផ្តល់​អំ ណោ​យជូន​ពួកគាត់​

ភ្នំពេញ​៖ លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​តាមរយៈ video conference ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០២១​នេះ បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ពិសេស​ខណ្ឌ​ដែល​ត្រូវ​បាន​បិទ​ខ្ទប់​ភូមិដ្ឋាន​ចំនួន ៣​ខណ្ឌ ដើម្បី​ការពារ​ជម្ងឺ​កូវី​ដ​-១៩ ត្រូវ​ស្រង់​ស្ថិតិ​ពលរដ្ឋ​ឱ្យបាន​ច្បាស់លាស់ ងាយស្រួល​ក្នុង​ផ្តល់​អំណោយ​ជូន​ពួកគាត់​។​

​ក្នុង​កិច្ចប្រជុំ​នោះ​ផ្ដោត​សំខាន់​លើ​ការងារ​គ្រប់គ្រង​សភាពការណ៍ ការអនុវត្ត​តាម​សេចក្ដីសម្រេច​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ ស្ដី​ពី​ការបិទ​ខ្ទប់​តំបន់​ដែល​មាន​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ក្នុង ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ២០២១ ការងារ​ស្ថិតិ​បន្ទប់​ជួល ផ្ទះ​ជួល​និង​អ្នកស្នាក់នៅ​អចិន្ត្រៃយ៍​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​គ្រប់គ្រង និង​ធានា​ឱ្យបាន​ក្នុងការ​ចែក​អំណោយ​បាន​ទៅ​ដល់​ដៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ បងប្អូន​កម្មករ កម្មការិនី ដែល​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក​ក្នុង​តំបន់​បិទ​ខ្ទប់​។

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា ៖​ការ​ចែក​អំណោយ​នៅ​តំបន់​បិទ​ខ្ទប់ យើង​ត្រូវ​ចែក​ជូន​បងប្អូន កម្មករ កម្មការិនី​មុនគេ ព្រោះ​ពួកគាត់​ជា​អ្នក​មាន​ជីវភាព​ខ្វះខាត​ជាងគេ ហើយ​ក៏​ងាយ​រងគ្រោះ​ជាង​គេ​ផងដែរ ដែល​អាជ្ញាធរ​របស់​យើង​ត្រូវ​យកចិត្តទុកដាក់​បំផុត​។

​លោក​ឃួង ស្រេង​បញ្ជាក់​ផងដែរ​ថា ៖​ចំពោះ​ខណ្ឌ​១១​ទៀត​ដែល​មិន​មាន​ការបិទ​ខ្ទប់​ភូមិដ្ឋាន​ក៏​ត្រូវតែ​ចុះ​ស្រង់​ស្ថិតិ​អោយ​បាន​ច្បាស់​ដែរ មានន័យ​ថា នៅពេល​មាន​បញ្ហា​កើតឡើង​យើង​មាន​ស្ថិតិ​នៅក្នុង​ដៃ​ស្រាប់​។​យើង​ទាំងអស់គ្នា​ត្រូវ​ចូលរួម​ការគោរព​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​អនុវត្ត​ឱ្យបាន ” ៣​ការពារ ៣​កុំ ” ព្រមទាំង​ការអនុវត្តន៍​តាម​វិធានការ​របស់​ក្រសួង​សុខាភិបាល ដើម្បី​ចៀសផុត​ពី​ជំងឺ​កូវី​ដ​១៩៕

 

Filed in: ព័ត៌មានជាតិ