សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ឃួ​ង ស្រេង ផ្តល់​ធុង​បាញ់ថ្នាំ​សម្លាប់​មេរោគ ទឹក​ថ្នាំ និង​ថវិកា​ដល់​ខណ្ឌ​ទាំង​១៤ ដើម្បី​ធ្វើ​សកម្មភាព ក្នុង​ការបង្ការ​និង​ទប់ស្កាត់​នូវ​ជំងឺ​កូវី​ដ​-១៩

​លោក ឃួ​ង ស្រេង  ផ្តល់​ធុង​បាញ់ថ្នាំ​សម្លាប់​មេរោគ ទឹក​ថ្នាំ និង​ថវិកា​ដល់​ខណ្ឌ​ទាំង​១៤ ដើម្បី​ធ្វើ​សកម្មភាព ក្នុង​ការបង្ការ​និង​ទប់ស្កាត់​នូវ​ជំងឺ​កូវី​ដ​-១៩

​ភ្នំពេញ​៖ ដើម្បី​ចូលរួម​បង្ការ​និង​ទប់ស្កាត់​នូវ​ជំងឺ​កូវី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​យកចិត្តទុកដាក់​ខ្លាំង​ណាស់​ក្នុង​ការបង្កា​និង​ទប់ស្កាត់​ជំងឺ​នេះ ដោយ​បាន​ដាក់ចេញ​ជា​វិធានការ​និង​ការណែនាំ​ជាច្រើន ជាមួយ​និង​ការ​ឧបត្ថម​ជា​ឧបករណ៍ សម្ភារៈ ស្បៀងអាហារ​និង​ថវិកា​ផង​ដែរ ដើម្បី​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចូលរួម​ទប់ស្កាត់​ជំងឺ​នេះ​អោយបាន​ល្អ​ប្រសើរ ពិសេស​បញ្ចប់​អោយបាន​លឿន​នៅ ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ ។​

​ជាក់ស្តែង​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២១​នេះ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ផ្តល់​ធុង​បាញ់ថ្នាំ​សម្លាប់​មេរោគ និង​ទឹក​ថ្នាំ ព្រម​ទាំង​ថវិកា​មួយចំនួន​ជូន​ដល់​ខណ្ឌ​ទាំង​១៤ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​សកម្មភាព ក្នុង​ការបង្ការ​និង​ទប់ស្កាត់​នូវ​ជំងឺ​កូវី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ ។​

​លោក កែ ពន្លក នាយករង​រដ្ឋបាល​រាជធានី បានអោយ​ដឹង​នៅ​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២១ នេះ ថា​៖ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដោយ​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ សុខមាលភាព​ប្រជាពលរដ្ឋ ពិសេស​ទប់ស្កាត់​អោយបាន​នូវ​ការរីក​រាលដាល​ជម្ងឺ​កូវី​ដ​-១៩ នៅ​ថ្ងៃនេះ​លោក បាន​ផ្តល់ជូន​នូវ​ធុង​បាញ់ថ្នាំ​សម្លាប់​មេរោគ​និង​ថវិកា​មួយចំនួន​ជូន​ដល់​១៤​ខណ្ឌ ដោយ​ក្នុង​១​ខណ្ឌ​ទទួលបាន​ធុង​បាញ់ថ្នាំ​សម្លាប់​មេរោគ​ចំនួន ៣​គ្រឿង ជាមួយ​ទឹក​ថ្នាំ និង​ថវិកា​ចំនួន ១០​លាន​រៀល​ផងដែរ ដើម្បី​ជួយ​សម្រាល​ការចំណាយ​ដល់​អាជ្ញាធរ​ខណ្ឌ ក្នុង​ការចូលរួម​បង្ការ​និង​ទប់ស្កាត់​នូវ​ជំងឺ​កូវី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​នេះ ។​

​សូមបញ្ជាក់​ថា កន្លងមកនេះ លោក ឃួ​ង ស្រេង តែង​បាន​ប្រគល់​ម៉ាស អា​កុល ជែល ម៉ាស៊ីន​វាស់​កំដៅ ស្បៀងអាហារ ជូន​ទៅ​ខណ្ឌ​ទាំង​១៤ កងកម្លាំង​មាន​សមត្ថកិច្ច និង​ផ្សារ​ទាំង​២៥​នៅក្នុង​រាជធានី ជា​ច្រើនលើក​ច្រើនសារ​រួចមកហើយ ជាមួយ​និង​ការ ណែនាំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​ធ្វើការ​ផ្សព្វផ្សាយ​អំពី​វិធានការ​បង្ការ​និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ ដើម្បី​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ទប់ស្កាត់​ជំងឺ​នេះ​ទាំងអស់គ្នា ពិសេស​គឺ​ការអនុវត្ត​អោយបាន​វិធានការ​៣​កុំ​នឹង​៣​ការពារ​៕

Filed in: ព័ត៌មានជាតិ