សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អាជីវករ កម្មករ​ស៊ីន​ទ្រី អ្នករ​ត់រី​ម៉ក​កង់​បី ម៉ូតូឌុប ចំនួន​៧៣​នាក់ នៅ​ផ្សារ​អូឡាំពិក ដែល​ជួប​ការខ្វះខាត​ទទួលបាន​អង្ករ ពី​សម្តេ​ចតេជោ ហ៊ុន​សែន ក្នុង​វិបត្ដិកូ​វិដ​-១៩

​អាជីវករ កម្មករ​ស៊ីន​ទ្រី អ្នករ​ត់រី​ម៉ក​កង់​បី ម៉ូតូឌុប ចំនួន​៧៣​នាក់ នៅ​ផ្សារ​អូឡាំពិក ដែល​ជួប​ការខ្វះខាត​ទទួលបាន​អង្ករ ពី​សម្តេ​ចតេជោ ហ៊ុន​សែន ក្នុង​វិបត្ដិកូ​វិដ​-១៩

ភ្នំពេញ ៖ បងប្អូន​អាជីវករ លក់​តាម​កញ្ច្រែង​ល្អី នៅ​ផ្សារ​អូឡាំពិក កម្មករ​ស៊ីន​ទ្រី​សំអាត​ផ្សារ អ្នករ​ត់រី​ម៉ក​កង់​បី ម៉ូតូឌុប ចំនួន​៧៣​នាក់ ដែលមាន​ជីវភាព​ខ្វះខាត ក្នុង​គ្រួសារ និង​កំពុង​ជួប វិបត្ដិកូ​វិដ​-១៩​ផង​នោះ​ត្រូវបាន​គណៈកម្មការ​ផ្សារ​ផ្សារ​អូឡាំពិក នាំ​ដោយ​អង្ករ របស់​សម្តេ​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ យកទៅ​ប្រគល់ជូន ដើម្បី​រំលែក​ការលំបាក ខណៈ​ជម្ងឺ​កូវី​ដ​-១៩​កំពុង​រីក​រាលដាល​នៅក្នុង​រាជធានី​ភ្នំពេញ នៅ​ច្រើន​នៅឡើយ ។

​ពិធី​ផ្ដល់​អំណោយ​នេះ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​៣០ មីនា​នេះ នៅ​ផ្សារ​អូឡាំពិក​ដោយ ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​១​បេ​។​

​លោក​ឡយ ស៊ា​ង​អាង ប្រធាន​គណៈ​ក ម្មការ​ផ្សារ​អូឡាំពិក បាន​មានប្រសាសន៍ថា​៖ អំណោយ​ដែល​ចែក​ជូន​ខាងលើ​នេះ​ជា​អំណោយ​ដ៍​ថ្លៃថ្លា របស់​សម្តេ​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ឱ្យ​គណៈ កម្ម​ការ​ផ្សារ​អូឡាំពិក យកមក​ចែកជូន​ផ្ទាល់​ដល់​បងប្អូន​អាជីវករ​និង​កម្មករ​អនាម័យ អ្នករត់​កង​បី រត់​ម៉ូតូឌុប​ដែលមាន​ជីវភាព​ខ្វះខាត​និង​ទីទ័លក្រ ក្នុង​តំណាក់កាល​នៃ​ជម្ងឺ​កូវី​ដ​-១៩ កំពុង​រីក​រាលដាល​នៅក្នុង​រាជធានី​ភ្នំពេញ​នេះ​។​

​លោក​ឡយ ស៊ា​ង​អាង បាន​មានប្រសាសន៍​ទៀតថា ៖​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន​រ៉ានី​ហ៊ុន សែន យកចិត្តទុកដាក់​ខ្លាំង​ណាស់ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ក្រីក្រ​ជួប​កា​រលំ​បាល​។ ជាក់ស្តែង​សម្រាប់​ពេល​នេះ​ដោយ​ឃើញ​បងប្អូន​ប្រជាពលរដ្ឋ​មាន​ការលំបាក​ក្នុង​ជីវភាព ខណៈ​ផ្ទុះឡើង​នូវ​ការរីក​រាលដាល​ជំងឺ​កូវី​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​នេះ សម្តេច​តាម​រយៈ ឯកឧត្ដម ឃួ​ង ស្រេង ក៏បាន​ផ្តល់​ជូន​ពួកគាត់​ភ្លាម​តែ​ម្តង​។​

​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ​នេះ​លោក​ឡយ ស៊ា​ង​អាង បានបញ្ជាក់​ថា ៖​អនុវត្ត​តាម​ការណែនាំ​របស់ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ​នេះ គណៈកម្មការ​ផ្សារ​អូឡាំពិក បាន​អនុវត្ត​នូវ​វិធានការ​ជាច្រើន ដើម្បី​បង្ការ​ទប់ស្កាត់​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ដូចជា ការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​គ្រប់​ជាន់​និង​ជុំវិញ​ផ្សារ​ដាក់​អាកុល​លាងដៃ រក្សា​គម្លាត​សុវត្ថិភាព ឲ្យ​បងប្អូន​ប្រជា​ពល រដ្ឋ អាជីវករ​ពាក់​ម៉ាស់​ឲ្យបាន​គ្រប់​គ្នា ជាមួយ នឹង​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ QR Code “​ទប់ស្កាត់​ដូវីដ StopCovid នៅ​តាម​ច្រក​សំខាន់ៗ​ផងដែរ ។​

​លោក​ក៏​បាន​សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ រួមគ្នា ទប់ស្កាត់​ឲ្យបាន​នូវ​ការរីករាល ដាល​ជំងឺ​កូវី​ដ​-១៩​ក្នុង​ព្រឹត្តការណ៍​សហគម​ន៍ ២០​កុម្ភៈ ដោយ​អនុវត្ត​នូវ​វី​ធាន ៣​កុំ​និង​៣ ការពារ ៕

Filed in: ព័ត៌មានជាតិ