សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រដ្ឋបាល​រាជធានី​ភ្នំពេញ បញ្ចប់​ការងារ​ជួ​ស ជុ​ល និង អ៊ុត កៅស៊ូ ផ្លូវ ១៦ ខ្សែ ក្នុង ខណ្ឌ​ដូនពេញ​ហើយ មិន​ប៉ះពាល់​ជំងឺ​កូ​វិដ​-១៩​ឡើយ

រដ្ឋបាល​រាជធានី​ភ្នំពេញ បញ្ចប់​ការងារ​ជួ​ស ជុ​ល និង អ៊ុត កៅស៊ូ ផ្លូវ ១៦ ខ្សែ ក្នុង ខណ្ឌ​ដូនពេញ​ហើយ មិន​ប៉ះពាល់​ជំងឺ​កូ​វិដ​-១៩​ឡើយ

ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានបញ្ចប់​ការងារ ជួសជុល និង អ៊ុត កៅស៊ូ កំណាត់ ផ្លូវ ទាំង ២៩ ខ្សែ ដែល ទទួលរង ការខូចខាត ក្រោយ ជំនន់ ទឹកភ្លៀង នា រដូវវស្សា កន្លងមក បើទោះបី​ជំងឺ​កូ​វិដ​- កំពុង​រីក​រាលដាល ចូល​សហគម​ន៏​ក្ដី ហើយ​ក៏​ការងារ​អភិវឌ្ឍ​ន៏​នេះ មិន​ប៉ះពាល់ ដល់​បុគ្គលិក​កម្មករ​របស់​យើង នោះ ផងដែរ ។

​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្រោម​ការដឹកនាំ​របស់​លោក​ឃួង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាននិងកំពុង​បន្តធ្វើ​យ៉ាង​សកម្ម​ទៅ​តាម​គម្រោង​ដែល​បាន​គ្រោងទុក​។​ដែល​ក្នុងនេះ​មាន​ផ្លូវ​ដែល​ត្រូវ​ជួសជុល​ចំនួន​១៦​ខ្សែ​បាន​ធ្វើ​ការជួលជុល​និង​អ៊ុត​កៅស៊ូ​ឡើងវិញ​បញ្ចប់​នៅ​ត្រឹម​ថ្ងៃ​២៨​មីនា​ឆ្នាំ​២០២១​នេះ​ផង​ដែរ​។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បានឲ្យដឹង​ថា​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្រុម​ការងារ​ជំនាញ​ថ្ងៃនេះ​បាន​អ៊ុត​កៅស៊ូ​ផ្លូវ​ជុំវិញ​រង្វង់​មូល​គួច​កាណុង​(​ស្តា​ត​ចាស់​)​និង​បាន​បន្ត​ការ​អ៊ុត​កៅស៊ូ​ផ្លូវ​លេខ​៤៧​បន្តទៀត​ដោយ​ចាប់ផ្តើម​ពី​រង្វង់​មូល​ស្ដា​តចាស់​រហូតមកដល់​វត្ត​ភ្នំ​ក្នុង​ខណ្ឌ​ដូនពេញ​ហើយ​ជា​គម្រោង​ត្រូវ​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​២៧​មីនា​នេះ​ផងដែរ​។​បន្ត​ពី​នេះ​ក្រុមការងារ​នឹង​បន្ត​ទៅ​ធ្វើ​ការជួលជុល​និង​អ៊ុត​កៅស៊ូ​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ទួលគោក​បន្តទៀត​។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បានឲ្យដឹង​ទៀត​ថា​ក្រោយ​ជំនន់​ទឹកភ្លៀង​ស្រក​អស់​ផ្លូវ​ចំនួន​២៩​ខ្សែ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​បាន​ទទួលរង​ការខូចខាត​ក្រោម​អនុសា​ស​ន៏​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ការដឹកនាំ​ផ្ទាល់​ពី​លោក​ឃួង​ស្រេង​ផ្លូវ​ដែល​ខូចខាត​ទាំងអស់​ត្រូវ​ជួសជុល​កែលំអរ​ឡើងវិញ​។​

​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​អាជ្ញាធរ​ក៏​ដូច​មន្ត្រី​ជំនាញ​បាន​សុំ​ការយោគយល់​ពី​បងប្អូន​ប្រជាពលរដ្ឋ​អ្នកធ្វើ​ដំណើរ​ចំពោះ​ការរំខាន​ដោយ​មាន​ការបិទផ្លូវ​ឬ​បិទ​ទីតាំង​បណ្តោះអាសន្ន​នៅ​ពេល​ការដ្ឋាន​ចាប់ដំណើរការ​៕

Filed in: ព័ត៌មានជាតិ