សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ជិះ​ម៉ូតូ​ចុះ​ចំណោត​យ៉ាង​លឿន​ទៅបុខ​គេ​ពីក្រោយ​រងរបួស​ធ្ងន់ខ្លួន​ឯង​

​ជិះ​ម៉ូតូ​ចុះ​ចំណោត​យ៉ាង​លឿន​ទៅបុខ​គេ​ពីក្រោយ​រងរបួស​ធ្ងន់ខ្លួន​ឯង​

​ខេត្ត​ប៉ៃលិន​៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ចុះ​ចំណោត ត្រង់​ផ្លូវ​ប្រសព្វ​គ្នា​រវាងផ្លូវ ជាតិ​លេខ ៥៧ និង​ផ្លូវជាតិ​លេខ ៥៩ ហើយ​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ទៀត យ៉ាង​ពេញទំហឹង​ក្នុងទិសដៅ​ស្រប​ទិស​គ្នា រង​របួស​ខ្លួនឯង​យ៉ាងធ្ងន់ធ្ងរ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៥​និង​៣០​នាទី​ល្ងាច ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០១៦ ត្រង់​ចំនុច​ភូមិ​រថក្រោះ​ឆេះ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន មាន​យុវជន​ម្នាក់ ឈ្មោះ អ៊ុំ វណ្ណា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ជា ធ្វើ​ចំការ រស់​នៅ​ទីតាំង​កើតហេតុ​ខាងលើ (​រង​របួល​ធ្ងន់​) បាន​ជិះ​ម៉ូតូ ម៉ាក់ MSX ពណ៌​ខ្មៅ​+​លឿង កាំ​បន្ទះ ពាក់​ស្លាក​លេខ ប៉ៃលិន 1C-1010 បាន​បើកបរ​យ៉ាង​លឿន ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ចុះ​ចំណោត​លើ​ដងផ្លូវ​ជាតិ​លេខ ៥៧ ហើយក៍​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​ម៉ាក Wave សេរី​ឆ្នាំ ២០០៩ ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភព​-8747 បើកបរ​ដោយ​ឈ្មោះ អេង អួ​ង ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរប ធ្វើ​ចំការ រស់​នៅ​រកា​បោះ ឃុំ​កំរៀង ស្រុក​កំរៀង ខេត្ត​បាត់ដំបង (​មិន​មាន​របួស​ទេ​)
​តាម​សមត្ថកិច្ច​ចរាចរ​ផ្លូវគោក​ខេត្ត​ប៉ៃលិន​បានឱ្យដឹងថា គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​ដោយសារ​ការបើកបរ​ក្នុង​ល្បឿន​លឿន​ដោយ​គ្មាន​ការប្រុងប្រយ័ត្ន ហើយ​បច្ចុប្បន្ន​ជនរងគ្រោះ កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន ចំណែក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​យក​មក​រក្សាទុក​នៅ​អធិការ​ក្រុងប៉ៃលិន ដើម្បី​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់ ៕
​ទូច សុខន​

 

IMG-20160826-WA0042 IMG-20160826-WA0044

Filed in: គ្រោះថ្នាក់ចរាចរណ៍