សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អភិបាល​រាជធានី​ភ្នំពេញ កោះប្រជុំ​ជា​បន្ទាន់​ជាមួយ គណៈបញ្ជាការ​ឯកភាព​រាជធានី ទាំង យប់​តាម​រយៈ video conference ដើម្បី​ពង្រឹង​សន្តិសុខ និង​ការពង្រឹង ភូមិដ្ឋាន​ដែល​បាន​បិទ​ខ្ទុប់​

អភិបាល​រាជធានី​ភ្នំពេញ កោះប្រជុំ​ជា​បន្ទាន់​ជាមួយ គណៈបញ្ជាការ​ឯកភាព​រាជធានី ទាំង យប់​តាម​រយៈ video conference ដើម្បី​ពង្រឹង​សន្តិសុខ និង​ការពង្រឹង ភូមិដ្ឋាន​ដែល​បាន​បិទ​ខ្ទុប់​

ភ្នំពេញ​៖ ឯ​.​ក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ នា​រាត្រី​ថ្ងៃទី​១១. មេសា ឆ្នាំ​២០២១ នេះ បាន​នឹង​កំពុង​ប្រជុំ​ជា​បន្ទាន់​មួយ តាមរយៈ video conference ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ សមត្ថកិច្ច​ប៉ូលីស​និង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ ពិសេស បងប្អូន​ប្រជាពលរដ្ឋ​និង​បងប្អូន កម្មករ ក​ម្មកា រិនី ដែល​ត្រូវបាន​អាជ្ញាធរ បង្ខំចិត្ត​អោយ​បិទ​ខ្ទុប​ភូមិដ្ឋាន ក្នុង រយៈពេល​១៤​ថ្ងៃ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជម្ងឺ​កូវី​ដ​-១៩ ក្នុង​ព្រឹត្តិ កាល​សហគមន៍​២០​កុម្ភៈ​។​

​ឯ​.​ក ឃួ​ង ស្រេង អភិបាល​រាជធានី​ក្នុង​កិច្ចប្រជុំ​នោះ បាន​ស្នើឱ្យ​អាជ្ញាធរ​ខណ្ឌ​ពាក់ព័ន្ធ​នៅ តំបន់​រាំងខ្ទុប​ទាំងអស់ មើល​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ឱ្យ​ដើរ​រហេតរហូត តែ​កុំ​ធ្វើ​ហួស​ពី​ការកំណត់ និង​ការណែនាំ​របស់​រដ្ឋបាល​រាជធានី ដូចជា​ការចេញចូល ទិញ​ម្ហូបអាហារ ត្រូវ​កំណត់​មុខសញ្ញា​គាត់​អោយ​ច្បាស់ ជាមួយនិង​ការថតរូប​គាត់​ទុក មានន័យ​ថា ម្នាក់​នេះ​ចេញ ២​ទៅ​៣​ថ្ងៃ​ក្រោយ​ត្រូវ​តែ​ជា​មនុស្ស​ម្នាក់​នេះ ជា​អ្នក​ចេញ​ទៅ​ទិញ​បន្លែបង្ការ​ត្រី​សាច់​។​

​ឯ​.​ក ឃួ​ង ស្រេង បន្តថា ៖​កម្លាំង​ដែល​អនុវត្ត រាល់​សកម្មភាព​ត្រូវ​រាយការណ៍​ជាប្រចាំ មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​។ ត្រូវ​ពិនិត្យ​ពី​ស្ថានភាព​ជាក់ស្តែង ចំពោះ​ការ​នាំយក​អំណោយ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ ពោល​គឺ​ត្រូវ​ផ្តល់​ជូន​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​ជាង​គេ​មុន​។ បន្ថែម​ពី​នេះ ការរក្សា​គម្លាត​សុវត្ថិភាព ក្នុងពេល​ចែក​អំណោយ​ត្រូវតែ​អនុវត្ត​អោយបាន​ល្អ​ប្រសើរ ។ នេះ​រឿង​សំខាន់​ដែល​ត្រូវ​ធ្វើ​អោយ​ខាងតែបាន​។​

​សូមបញ្ជាក់​ថា ៖ មកដល់ពេលនេះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​បិទ​ខ្ទុប ភូមិ សង្កាត់​ជាច្រើន នៅក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់ ការរីក​រាលដាល​ជម្ងឺ​កូវី​ដ​-១៩ ក្នុង​ព្រឹត្តិ​កាល​សហគមន៍​២០​កុម្ភៈ ក្នុងនោះ​មានដូចជា ភូមិ​ត្រពាំង​ថ្លឹង​២ និង​ភូមិ​ទួល​ពង្រ នៃ​សង្កាត់​ចោម​ចៅ​ទី​១ ភូមិ​ចំការឪឡឹក​១ ភូមិ​ប៉ប្រក​ខាងត្បូង ភូមិ​ប៉ប្រក​ខាងជើង និង​ភូមិ​ត្រពាំង​ល្វា​១ នៃ​សង្កាត់​កា​កាប​ទី​១ និង​ភូមិ​ចំការឪឡឹក​១ នៃ​សង្កាត់​កា​កាប​ទី​២ ។ ភូមិ​ចំការ​ឳ​ឡឹ​ក​២ ក្នុង​សង្កាត់​កា​កាប​ទី​២ ។​

​ខណ្ឌមានជ័យ មាន​ភូមិ​ទ្រា​៤ ភូមិ​តំណាក់​ធំ​២ និង​ភូមិ​តំណាក់​ធំ​៣ នៃ​សង្កាត់​ស្ទឹងមានជ័យ ៣ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ស្ទឹងមានជ័យ​ទី​២ ខណ្ឌ​មានជ័យ​និង​ខណ្ឌ​សែន​សុខ មាន​ភូមិ​ទ្រុងមាន់​សង្កាត់​អូ​បែកក្អម ដែល​ជា​ភូមិ​និង​សង្កាត់ ដែល​បាន​រីក​រាលដាល​ជម្ងឺ​កូវី​ដ​-១៩ ក្នុង​ព្រឹត្តិ​កាល​សហគមន៍​២០​កុម្ភៈ​។

​ភូមិដ្ឋាន​ដែល​បិទ​ខ្ទុប់​នេះ​ហើយ​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ អាជ្ញាធរ​ខណ្ឌ សង្កាត់​និង​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ឱ្យបាន​ខ្លាំងខ្លា​បំផុត ទាំង​ការអនុវត្ត​ការធ្វើ​ចត្តា​ឡី​ស័កឱ្យ​គ្រប់​១៤​ថ្ងៃ មិនឱ្យ​មាន ការជួបជុំ និង​ការប្រគល់​អំណោយ​ជូន​ពួក គាត់​៕

Filed in: ព័ត៌មានជាតិ