សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ឃួ​ង ស្រេង នាំយក​អំណោយ​សម្ដេច​តេជោ​ ចែក​ជូន​បងប្អូន​កម្ម​ករ កម្មការិនី​រោងចក្រ​ចំនួន ២៣៣១ គ្រួសារ ដែល​ត្រូវ​បាន​ធ្វើ​ចត្ដា​ឡី​ស័ក នៅ​ទីតាំង​ផ្ទះជួល ក្នុង​ភូមិ​ត្រពាំង​ថ្លឹង​ទី​២ ខណ្ឌ​ពោធិ៏​សែនជ័យ

លោក ឃួ​ង ស្រេង នាំយក​អំណោយ​សម្ដេច​តេជោ​ ចែក​ជូន​បងប្អូន​កម្ម​ករ កម្មការិនី​រោងចក្រ​ចំនួន ២៣៣១ គ្រួសារ ដែល​ត្រូវ​បាន​ធ្វើ​ចត្ដា​ឡី​ស័ក នៅ​ទីតាំង​ផ្ទះជួល ក្នុង​ភូមិ​ត្រពាំង​ថ្លឹង​ទី​២ ខណ្ឌ​ពោធិ៏​សែនជ័យ

ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​សួរសុខទុក្ខ និង​ចែក​អំណោយ​សម្ដេច​តេជោ ជូន បងប្អូន​កម្មករ កម្មការិនី កំពុង​ធ្វើ​ចត្ដា​ឡី​ស័ក ដើម្បី បង្ការ​ទប់ស្កាត់​នូវ​ជំងឺ​កូវី​ដ​-១៩ ស្ថិតនៅ ភូមិ ត្រពាំង​ថ្លឹង​ទី​២ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៏​សែន​ជ៏យ ចំនួន​២៣៣១​គ្រួសារ កាលពី​រសៀល​ថ្ងៃ​ទី ១១ មេសា ឆ្នាំ​២០២១ ។

​ក្នុងឱកាស​នោះ លោក ឃួ​ង ស្រេង ក៏​បាន​ធ្វើការ​ផ្ដាំផ្ញើរ​ទៅ​បងប្អូន ពលរដ្ឋ និង​កម្មករ​ទាំងអស់ ដែល​កំពុង​ធ្វើ​ចត្ដា​ឡីស័​កនេះ មិនគួរ ទៅ​ទំនាក់ទំនង​គ្នា ជជែក​គ្នា ឬ​សួរសុខទុក្ខ​គ្នា​ពី​ផ្ទះមួយ​ទៅ​ផ្ទះមួយ​នោះទេ គឺ​ត្រូវ​ស្នាក់នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ឲ្យដាច់​ដោយឡែក​ពីគ្នា​ដើម្បី​កាត់បន្ថយ​ឲ្យបាន​នូវ​ការឆ្លង​រាលដាល​នូវ​ជំងឺ​កូវី​ដ​-១៩​ទាំងអស់គ្នា ។​

​នេះ​ជា​ការអំពាវនាវ ក៏ដូចជា​ការស្នើ​សុំ​រប​ស់​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ខណៈ លោក​ចុះ​ចែក​អំណោយ របស់​សម្ដេច​តេជោ ជូន​បងប្អូន​កម្មករ កម្មការិនី​រោងចក្រ​ចំនួន​២៣៣១ គ្រួសារ ក្នុងពេល បងប្អូន​កំពុង​ធ្វើ​ចត្ដា​ឡី​ស័ក ដើម្បី​បង្ការ​ទប់ស្កាត់​នូវ​ជំងឺ​កូវី​ដ​-១៩ នៅ​ទីតាំង​ផ្ទះជួល​ចំនួន ២៥៦០ កន្លែង នៅក្នុង​ភូមិ ត្រពាំង​ថ្លឹង សង្កាត់ ចោម​ចៅ​ទី​១ ខណ្ឌ ពោធិ៏​សែនជ័យ ។

​លោក ឃួ​ង ស្រេង​. បាន​មានប្រសាសន៍ថា​៖ ការបិទ​ខ្ទប់​លំនៅដ្ឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​គឺ​ធ្វើឡើង​ដោយ​ការបង្ខំចិត្ត ដើម្បី​ទប់ស្កាត់​នូវ​ការឆ្លង​រីក​រាល ដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ។ ដូច្នេះ​សូម​បងប្អូន​មេត្តា​យោគ យល់ ។

​ម្យ៉ាងវិញទៀត ខណៈ​បងប្អូន​កំពុង​បិទ​ភូមិដ្ឋាន​នេះ បងប្អូន​ដាច់ខាត​មិន​គួរ​ធ្វើ​ទំនាក់ទំនង ជជែក​គ្នា​លេង​ឬ សាកសួរ​សុខទុក្ខ​គ្នា​ពី​ផ្ទះមួយ​ទៅ​ផ្ទះ​មួយ​នោះ​ទេ ។ យើង​គួរ​រួម​គ្នា​ទប់ស្កាត់​ឲ្យបាន​នូវ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ទាំងអស់គ្នា ខណៈ​ជំងឺ​នេះ បាន​នឹង​កំពុង​រីក​រាលដាល និង​បាន​ធ្វើឲ្យ​បងប្អូន​កម្មករ​កម្មការិនីរ​បស់​យើង​ចំនួន​២៣៣១​គ្រួសារ ជួប​ការលំបាក មិន​អាច​ចេញទៅ​ប្រកប​រប​កិច្ច​ការងារ​ខាង​ក្រៅ​បាន ដូច្នេះហើយ ត្រូវ​រួមគ្នា ទ​ប​ស្កាត់ នៃ​ការឆ្លង​នូវ​ជម្ងឺ​ដ៏​កាច​សាហាវ​មួយ នេះ​ឲ្យបាន​ទាំង​អស់​គ្នា ។

​លោក​ឃួង ស្រេង បានបញ្ជាក់​ថា ៖​អំណោយ​ដែល​បងប្អូន​កម្មករ កម្មការិនី ទាំង​២៣៣១ គ្រួសារ​ទទួលបាន​អំណោយ​នេះ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន និង​សម្ដេច​កិតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុន​សែន​ដោយ​ក្នុង​មួយ​គ្រួសារ ទទួលបាន​ថវិកា ៣០​ម៉ឺន​រៀល អង្ករ​២៥​គីឡូក្រាម ត្រីខ ២០​កំប៉ុង និង​មី​១​កេស ។​

​សូមបញ្ជាក់​ថា ៖ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី កាល​ពី​ម្សិលមិញ បាន​ដាក់បទបញ្ជា​មួយ​ចំនួន​ដល់​
​អាជ្ញាធរ រាជធានី​-​ខេត្ត អនុវត្ត​នូវ​ការងារ​មួយចំនួន ពាក់ព័ន្ធ​និង​ជម្ងឺ​កូវី​ដ​-១៩ ក្នុងនោះ ៖ ១-​គ្រួសារ​មាន​សមាជិក​ស្លាប់​ដោយកូវី​ដ​-១៩ រដ្ឋ​នឹង​ជួយ​បង់ថ្លៃ​ទឹក និង​ថ្លៃ​អគ្គិសនី រយៈពេល​៥​ខែ និង​ផ្តល់​ថវិកា​១០​លាន រៀល និង​អង្ករ​១០០​គីឡូក្រាម ។ ២-​គ្រួសារ​ដែល មាន​សមាជិក​ទទួលរ​ង​កូវី​ដ​-១៩ រដ្ឋ​នឹង​ជួយ​បង់ថ្លៃ​ទឹកស្អាត និង​ថ្លៃ​អគ្គិសនី រយៈពេល​៣​ខែ ។ ៣-​គ្រួសារ​ដែល​ត្រូវ​ធ្វើ​ចត្តា​ឡី​ស័ក រដ្ឋ​នឹង​ឧបត្ថម្ភ​ថវិកា​៣០​ម៉ឺន​/​គ្រួសារ និង​បង់​ជំនួស​នូវ​ថ្លៃ​ប្រើប្រាស់​ទឹក ,​អគ្គិសនី ក្នុង​រយៈពេល ២​ខែ ,​អ្នក​នៅ​ក្រៅ​តំបន់​ធ្វើ​ចត្ដា​ឡី​ស័ក ទទួល​បាន​ដូច​គោល ការណ៍​ខាងលើ​ដែរ ។ អ្នក​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់ រដ្ឋ​នឹង​ផ្ដល់​បន្ថែម​នូវ​អង្ករ ២៥Kg មី​មួយ​កេស​តូច និង​ត្រីខ ២០​កំប៉ុង សម្រាប់​ក្រុម​គ្រួសារ​នី​មួយៗ ។ កម្មករ​-​កម្មការិនី ដែល​ពាក់ព័ន្ធ​នឹង​កូវី​ដ​-១៩ និង​ពាក់ព័ន្ធ​ជា មួយ​នឹង​ការធ្វើ​ចត្តា​ឡី​ស័ក រដ្ឋ​នឹង​បង់​ជំនួស​នូវ​ថ្លៃ​ទឹក និង​ថ្លៃ​អគ្គិសនី​ក្នុង​រយៈពេល​២​ខែ បើ​នៅ​ម្នាក់ឯង​ក៏​ត្រូវ​ចាត់ទុក​ថា​មួយ​គ្រួសារ​ផង​ដែរ ៕

Filed in: ព័ត៌មានជាតិ