សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ឃួ​ង​. ស្រេង ៖ ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​បិទ​ខ្ទប់​ភូមិដ្ឋាន​មិន​ត្រូវ​ជជែក​ឬ​សុខទុក្ខ​គ្នា​ពី​ផ្ទះមួយ​ទៅ​ផ្ទះ​មួយ​នោះ​ទេ​

​លោក ឃួ​ង​. ស្រេង ៖ ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​បិទ​ខ្ទប់​ភូមិដ្ឋាន​មិន​ត្រូវ​ជជែក​ឬ​សុខទុក្ខ​គ្នា​ពី​ផ្ទះមួយ​ទៅ​ផ្ទះ​មួយ​នោះ​ទេ​

​ភ្នំពេញ ៖ បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​នឹង​កំពុង​រស់នៅ​ក្នុង​ភូមិដ្ឋាន​ដែល​ត្រូវបាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ធ្វើ​ការបិទ​ខ្ទប់​ដើម្បី​បង្ការ​ទប់ស្កាត់​នូវ​ជំងឺ​កូវី​ដ​-១៩​បងប្អូន​ទាំងអស់​មិន​គួរ​ធ្វើ​ទំនាក់ទំនង​គ្នា​ជជែក​គ្នា​ឬ​សួរសុខទុក្ខ​គ្នា​ពី​ផ្ទះមួយ​ទៅ​ផ្ទះមួយ​នោះទេ​គឺ​ត្រូវ​ស្នាក់នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ឲ្យដាច់​ដោយឡែក​ពី​គ្នា​ដើម្បី​កាត់បន្ថយ​ឲ្យបាន​នូវ​ការឆ្លង​រាលដាល​នូវ​ជំងឺ​កូវី​ដ​-១៩​ទាំងអស់គ្នា​។​

​នេះ​ជា​ការអំពាវនាវ​ក៏ដូចជា​ការស្នើសុំ​របស់​លោក​ឃួង​ស្រេង​អភិបាលនៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ខណៈដែល​លោក​ចុះ​ចែក​អំណោយ​ជូន​បងប្អូន​កម្មក​រ​កម្មការិនី​រោងចក្រ​ចំនួន​៥០០​គ្រួសារ​ដែល​ត្រូវបាន​បិទ​ខ្ទប់​លំនៅឋាន​ដើម្បី​បង្ការ​ទប់ស្កាត់​នូវ​ជំងឺ​កូវី​ដ​-១៩​នៅ​ទីតាំង​ផ្ទះជួល​ចំនួន​៣​កន្លែង​នៅក្នុង​ភូមិ​ទ្រុងមាន់​សង្កាត់​អូរ​បែកក្អម​ខណ្ឌ​សែន​សុខ​កាលពី​រសៀល​និង​រសៀល​ថ្ងៃ​ទី​១០​ខែ​មេសា​ឆ្នាំ​២០២១​នេះ​។​

​លោក​ឃួង​ស្រេង​បាន​មានប្រសាសន៍​លើកឡើ​ង​ថា​ការបិទ​ខ្ទប់​លំនៅឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​គឺ​ធ្វើឡើង​ដោយ​ការបង្ខំចិត្ត​ដើម្បី​ទប់ស្កាត់​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​។​ដូច្នេះ​សូម​បងប្អូន​មេត្តា​យោគយល់​។​ម្យ៉ាងវិញទៀត​ខណៈ​បងប្អូន​កំពុង​បិទ​ភូមិដ្ឋាន​នេះ​បងប្អូន​ដាច់ខាត​មិន​គួរ​ធ្វើ​ទំនាក់ទំនង​ជជែក​គ្នា​លេង​ឬ​សាកសួរ​សុខទុក្ខ​គ្នា​ពី​ផ្ទះមួយ​ទៅ​ផ្ទះមួយ​នោះទេ​។​

​យើង​គួរ​រួម​គ្នា​ទប់ស្កាត់​ឲ្យបាន​នូវ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​ទាំងអស់គ្នា​ខណៈដែល​ជំងឺ​នេះ​បាន​នឹង​កំពុង​រីក​រាលដាល​និង​បាន​ធ្វើឲ្យ​បងប្អូន​កម្មករ​កម្មការិនីរ​បស់​យើង​ចំនួន​៦៣៨​នាក់​ហើយ​ដែល​បាន​ឆ្លង​នូវ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។​

​លោក​ឃួង​ស្រេង​បានបញ្ជាក់​ថា​អំណោយ​ដែល​បងប្អូន​កម្មក​រ​កម្មការិនី​ទាំង​៥០០​គ្រួសារ​ទទួលបាន​នេះ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុន​សែន​ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ថវិកា​៣០​ម៉ឺន​រៀល​អង្ករ​២៥​គីឡូក្រាម​ត្រីខ​២០​កំប៉ុង​និង​មី​១​កេស​។​

​សូមបញ្ជាក់​ថា​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​កាលពី​ព្រឹក​មិញ​នេះ​បាន​ដាក់បទបញ្ជា​មួយ​ចំនួន​ដល់​អភិបាល​រាជធានី​-​ខេត្ត​អនុវត្ត​នូវ​ការងារ​មួយចំនួន​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវី​ដ​-១៩​ក្នុងនោះ​៖
១-​គ្រួសារ​មាន​សមាជិក​ស្លាប់​ដោយកូវី​ដ​-១៩​រដ្ឋ​នឹង​ជួយ​បង់ថ្លៃ​ទឹក​និង​ថ្លៃ​អគ្គិសនី​រយៈពេល​៥​ខែ​និង​ផ្តល់​ថវិកា​១០​លាន​រៀល​និង​អង្ករ​១០០​គីឡូក្រាម​។​

២-​គ្រួសារ​ដែល​មាន​សមាជិក​ទទួល​រងកូ​វីដ​-១៩​រដ្ឋ​នឹង​ជួយ​បង់ថ្លៃ​ទឹកស្អាត​និង​ថ្លៃ​អគ្គិសនី​រយៈពេល​៣​ខែ​។​
៣-​គ្រួសារ​ដែល​ត្រូវ​ធ្វើ​ចត្តា​ឡី​ស័ករដ្ឋនឹង​ឧបត្ថម្ភ​ថវិកា​៣០​ម៉ឺន​/​គ្រួសារ​និង​បង់​ជំនួស​នូវ​ថ្លៃ​ប្រើប្រាស់​ទឹក​អគ្គិសនី​ក្នុង​រយៈពេល​២​ខែ​៖–​អ្នក​នៅ​ក្រៅ​តំបន់​បិទ​ខ្ទប់​ទទួលបាន​ដូច​គោលការណ៍​ខាងលើ​ដែរ​។​
–​អ្នក​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​រដ្ឋ​នឹង​ផ្ដល់​បន្ថែម​នូវ​អង្ករ​២៥Kg​មី​មួយ​កេស​តូច​និង​ត្រីខ​២០​កំប៉ុង​សម្រាប់​ក្រុមគ្រួសារ​នីមួយៗ​។​
–​កម្មករ​-​កម្មការិនី​ដែល​ពាក់ព័ន្ធ​នឹង​កូវី​ដ​-១៩​និង​ពាក់ព័ន្ធ​ជាមួយនឹង​ការ​ធ្វើ​ចត្តា​ឡី​ស័ករដ្ឋនឹង​បង់​ជំនួ​ស​នូវ​ថ្លៃ​ទឹក​និង​ថ្លៃ​អគ្គិសនី​ក្នុង​រយៈពេល​២​ខែ​បើ​នៅ​ម្នាក់ឯង​ក៏​ត្រូវ​ចាត់ទុក​ថា​មួយ​គ្រួសារ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ