សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឯកឧត្ដម ឃួ​ង ស្រេង នាំយក​អំណោយ​របស់​សម្តេ​តេជោ ជូន​បងប្អូន​ប្រជាពលរដ្ឋ កំពុង​ធ្វើ​ចត្តា​ឡី​ស័ក​ចំនួន​១៩៤​គ្រួសារ នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្ដម ឃួ​ង ស្រេង នាំយក​អំណោយ​របស់​សម្តេ​តេជោ ជូន​បងប្អូន​ប្រជាពលរដ្ឋ កំពុង​ធ្វើ​ចត្តា​ឡី​ស័ក​ចំនួន​១៩៤​គ្រួសារ នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន

​ភ្នំពេញ​៖ អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី និង​សម្ដេច​កិ​តិ្ដ ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន ដែល​មាន​ទាំង​ថវិកា សាច់ជ្រូក និង​ស្បៀងអាហារ​ផ្សេង​ទៀត​ត្រូវបាន ឯកឧត្ដម ឃួ​ង ស្រេង​. អភិបាល​រាជធានី​ភ្នំពេញ យកទៅ​ប្រគល់ជូន​ប្រជាពលរដ្ឋ ចំនួន​១៩៤ គ្រួសារ ដែល​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក នៅ​ភូមិ​ទី​១៦ ទប់​មុខ​ព្រឹទ្ធសភា សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការ បន្តទៀត នៅ​ព្រឹក​ថ្ងៃទី​០៦ មេសា​នេះ បើ​ទោះ​បី​កាលពី​យប់​ថ្ងៃទី​៥ មេសា ឯកឧត្ដម​ក៏ បាន​ចុះ​សួរសុខទុក្ខ និង បាន​នាំយក​នូវ​ស្បៀងអាហារ​ផ្តល់ជូន​ម្តង​ហើយ​ដែរ​។

​ឯកឧត្ដម​. ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​បាន​យកចិត្តទុកដាក់​ខ្លាំង​ណាស់​ចំពោះ​ជីវភាព​រស់នៅ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​។ ជាក់ស្តែង​នៅ​ពេល​នេះ​ខណៈ ទទួលបាន​ព័ត៌មាន​ពី​បងប្អូន​ដែល​កំពុង​ធ្វើ​ចត្តា​ឡីស័​កនៅ​ភូមិ​១៦ ក្នុង​សង្កាត់​ទន្លេបាសាក់​ខណ្ឌ​ចំការមន​នេះ សម្តេច​បាន​ឱ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ជាក់ ស្តែង​និង​នាំយក​នូវ ថវិកា​ស្បៀងអាហារ​មួយចំនួន មក​ចែក​ជូន​បងប្អូន​ភ្លាម​តែ​ម្តង បើទោះបី នៅពេល​យប់​ក៏​ដោយ​។​

​ឯកឧត្ដម​បន្តទៀតថា​៖​សម្ដេច​តេជោ​ហ៊ុន សែន នៅតែ​ជា​ជួរមុខ ក្នុង​ជួយ​បងប្អូន​ប្រជាពលរដ្ឋ បើទោះបី​ស្ថិត​ក្នុង​កាលៈទេសៈ​បែបណា​ក៏ដោយ ។ ជាក់ស្តែង ខណៈ​ដែល​បងប្អូន​ជួប​ការលំបាក​ក្នុង​ជីវភាព ពេល​កំពុង​ធ្វើ​ចត្តា​ឡីស័​កនេះ គឺ​សម្តេច​បាន​ណែនាំ​អោយ​ចុះ​ជួយ​ភ្លាមៗ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី

​ឯកឧត្ដម ឃួ​ង ស្រេង សូមឱ្យ​ប្រជាពលរដ្ឋ​មាន​ការយោគយល់​ចំពោះ​ការបិទ​ភូមិ​មួយ​នេះ​មិន​អោយ​ចេញ​ចូល ដោយសារ​តែ​នេះ​ជា​វិធាន​របស់​ក្រសួង​សុខាភិបាល​ដើម្បី​បង្ការ​ទប់ស្កាត់​ជម្ងឺ​កូវី​ដ​-១៩ ប្រទេស​ណា​ក៏​គេ​ធ្វើ​ដូច្នេះ​ដែរ សំដៅ​ធ្វើ​យ៉ាងណា​កុំអោយ​ជម្ងឺ​នេះ​រាលដាល​កាន់តែខ្លាំង​។​

​មន្ត្រីរដ្ឋបាល​ខណ្ឌចំការមន បានបញ្ជាក់ ឲ្យដឹងថា ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ទី​១៦ ក្នុង​សង្កាត់​ទន្លេបាសាក់​នេះ មាន​ចំនួន​ជាង ៣០០​គ្រួសារ ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​អាជ្ញាធរ​របស់​យើង​តម្រូវ​ឲ្យ​ពួកគាត់​ធ្វើ​ចត្តា​ឡីស័​កនៅ​ពេលនេះ មាន​ចំនួន​១៩៤​គ្រួសារ ។

​អំណោយ​ដែល​ប្រគល់ជូន​នៅពេលនេះ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ថវិកា​៣០​ម៉ឺន​រៀល សាច់ជ្រូក​២​គីឡូ​ក​ហ​រាម ត្រីខ​១០​កំប៉ុង និង​ទឹក បរិសុទ្ធ​១​ក​សេ ខណៈ កាលពី​យប់​ថ្ងៃ​ទី​៥ មេសា ឆ្នាំ​២០២១ ឯកឧត្ដម ឃួ​ង ស្រេង បាន ប្រគល់​ជូន​នូវ​អង្ក​ចំនួន​២៥​គីឡូក្រាម ក្នុង​១​គ្រួសារ រួច​ហើយ​ដែរ​នោះ​៕

Filed in: ព័ត៌មានជាតិ